អ្នកស្រី រ៉ូណា ស្មីត(Rhona Smith)អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិបានថ្លែង​ថា​ កម្ពុជា​ហាក់​កំពុង​ខិត​ទៅ​ជិត​ស្ថានភាព​គ្រោះថ្នាក់ !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អ្នកស្រី រ៉ូណា ស្មីត(Rhona Smith)អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិបានថ្លែង​ថា​ កម្ពុជា​ហាក់​កំពុង​ខិត​ទៅ​ជិត​ស្ថានភាព​គ្រោះថ្នាក់ !!

អ្នកស្រី រ៉ូណា ស្មីត(Rhona Smith)អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិបានថ្លែង​ថា​ កម្ពុជា​ហាក់​កំពុង​ខិត​ទៅ​ជិត​ស្ថានភាព​គ្រោះថ្នាក់ !!

Share This

អ្នកស្រី រ៉ូណា ស្មីត(Rhona Smith)អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិបានថ្លែង​ថា​ កម្ពុជា​ហាក់​កំពុង​ខិត​ទៅ​ជិត​ស្ថានភាព​គ្រោះថ្នាក់ !!

អ្នក​រាយការណ៍​ពិសេស​​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថ្លែង​ថា ប្រទេស​កម្ពុជា ហាក់​កំពុង​ខិត​ទៅ​ជិត​ស្ថានភាព​គ្រោះថ្នាក់។ ការ​ថ្លែង​នេះ ធ្វើ​ឡើង​ក្នុង​ពេល​អ្នកស្រី​ធ្វើ​សន្និសីទ​សារព័ត៌មាន​បូក​សរុប​លទ្ធផល​ការងារ​នៃ​ដំណើរ​ទស្សនកិច្ច​លើក​ទី​៤ របស់​អ្នកស្រី​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា។

ចំណាត់​ការ​ផ្លូវ​ច្បាប់​ជា​ច្រើន​ប្រឆាំង​អ្នក​នយោបាយ ការ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​លើ​អព្យាក្រឹត្យ​ខាង​នយោបាយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល សវនាការ​សម្រេច​ពន្យារ​ពេល​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ការ​បំភិតបំភ័យ និង​ការ​ភ័យ​ខ្លាច​ទាំង​អស់​នេះ គឺ​ជា​កត្តា​សំខាន់ៗ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នកស្រី រ៉ូណា ស្មីត យល់​ថា ប្រទេស​កម្ពុជា ហាក់​កំពុង​ខិត​ទៅ​ជិត​ស្ថានភាព​គ្រោះថ្នាក់​នោះ។

អ្នកស្រី​សង្កត់​ធ្ងន់​ថា កត្តា​ទាំង​អស់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ទូទៅ​នៅ​ប្រទេស​កម្ពុជា នៅ​មាន​ភាព​តានតឹង ហើយ​ដែល​អ្នកស្រី​យល់​ឃើញ​ថា វា​នឹង​មិន​ធ្វើ​ឲ្យ​បរិយាកាស​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​មាន​ភាព​សេរី​នោះ​ទេ។ អ្នកស្រី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​ថា គ្រប់​ភាគី​ទាំង​អស់​មាន​លទ្ធភាព​ក្នុង​ការ​សួរ​ដេញ​ដោល​គ្នា និង​ពិភាក្សា​គ្នា​ដោយ​ចំហ​លើ​បញ្ហា​ដែល​ជា​កង្វល់​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​មូល។ អ្នកស្រី​សង្ឃឹម​ថា ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ ប្រទេស​កម្ពុជា ខិតខំ​ចាក​ចេញ​ពី​ស្ថានភាព​គ្រោះថ្នាក់​ទាំង​អស់​នេះ ដោយ​បញ្ចៀស​មិន​ឲ្យ​មាន​ទៀត​នូវ​ការ​គំរាមកំហែង អំពើ​ហិង្សា ការ​បង្ក្រាប​ដោយ​ការ​ប្រើ​កម្លាំង ឬ​សង្គ្រាម ឬ​បង្កើត​ឲ្យ​មាន​សេចក្ដី​ថ្លែង​ទាំង​ឡាយ​ណា​មាន​លក្ខណៈ​អុចអាល​ពូជ​សាសន៍៕









ប្រភព ៖ វិទ្យុអាស៊ីសេរី


No comments:

Post a Comment