អយ្យការ​ចោទ​ប្រកាន់​លោក សួន សេរីរដ្ឋា​ ប្រធានគណបក្សអំណាចខ្មែរ ពី​បទល្មើស​ព្រហ្មទណ្ឌ​ច្រើន​ករណី ‌!! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អយ្យការ​ចោទ​ប្រកាន់​លោក សួន សេរីរដ្ឋា​ ប្រធានគណបក្សអំណាចខ្មែរ ពី​បទល្មើស​ព្រហ្មទណ្ឌ​ច្រើន​ករណី ‌!!

អយ្យការ​ចោទ​ប្រកាន់​លោក សួន សេរីរដ្ឋា​ ប្រធានគណបក្សអំណាចខ្មែរ ពី​បទល្មើស​ព្រហ្មទណ្ឌ​ច្រើន​ករណី ‌!!

Share This

អយ្យការ​ចោទ​ប្រកាន់​លោក សួន សេរីរដ្ឋា​ ប្រធានគណបក្សអំណាចខ្មែរ ពី​បទល្មើស​ព្រហ្មទណ្ឌ​ច្រើន​ករណី ‌!!

អាស៊ីសេរី ៖ ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំ​ពាក្យ​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​តាម​ការ​ផ្ញើ​សារ​ថា បន្ទាប់​ពី​បាន​សាកសួរ និង​ពិនិត្យ​សំណុំ​រឿង​ចោទ​ប្រកាន់​ជន​ជាប់​ចោទ សួន សេរីរដ្ឋា ចប់​សព្វគ្រប់​មក អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​រក​ឃើញ​ថា អង្គ​ហេតុ​នៃ​ករណី​ជន​ជាប់​ចោទ​រូប​នេះ បាន​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​សន្តិសុខ​នៃ​កង​យោធពល​ខេមរភូមិន្ទ ជា​បទល្មើស​ព្រហ្មទណ្ឌ​ច្រើន​ករណី។

ក្នុង​បទល្មើស​នេះ រួម​មាន ទី​១ បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់​បង្គាប់ តាម​បញ្ញត្តិ​មាត្រា​៤៧១ នៃ​ក្រម​ព្រហ្មទណ្ឌ។ ទី​២ បទ​ធ្វើ​ឲ្យ​ខូច​ទឹក​ចិត្ត​កងទ័ព តាម​បញ្ញត្តិ​មាត្រា​៤៧២ នៃ​ក្រម​ព្រហ្មទណ្ឌ និង​ទី​៣ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។

លោក លី សុផាណា បន្ត​ថា ដោយ​ហេតុ​ថា​ករណី​ខាង​លើ​ជា​បទមជ្ឈិម​ជាក់ស្តែង ហើយ​សំណុំ​រឿង​នេះ​បាន​បំពេញ​លក្ខខណ្ឌ​នៃ​នីតិវិធី​នៃ​ការ​បង្ហាញ​ខ្លួន​ភ្លាម​តាម​បញ្ញត្តិ​មាត្រា​៤៧ និង​មាត្រា​៤៨ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់ និង​បញ្ជូន​ជន​ជាប់​ចោទ​ឈ្មោះ សួន សេរីរដ្ឋា រួម​ទាំង​សំណុំ​រឿង តាម​កំណត់​ហេតុ​ស្ដីពី​ការ​បង្គាប់​ឲ្យ​ចូល​បង្ហាញ​ខ្លួន​ភ្លាម​លេខ ០១៨ អ.យ.ឋ ចុះ​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៧ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ជំនុំ​ជម្រះ។

ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា ត្រូវ​បាន​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់​ខ្លួន​យក​ទៅ​សាកសួរ កាល​ពី​រសៀល​ថ្ងៃ​ទី​១៣ សីហា បន្ទាប់​ពី​លោក​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) ទាក់ទង​នឹង​ការ​បញ្ជា​កងទ័ព​ឲ្យ​ទៅ​ត្រៀម​ប្រយុទ្ធ​នឹង​កងទ័ព​ឡាវ កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី​១២ សីហា។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សួន សេរីរដ្ឋា កាល​ពី​ថ្ងៃ​ទី​១២ សីហា បាន​បញ្ចេញ​មតិ​ថា «បើ​សង្គ្រាម​កើត​ឡើង​ជាមួយ​នឹង​ប្រទេស​ឡាវ មែន កូន​ខ្មែរ​កងទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា ហើយ​មេទ័ព​ចោរ​នឹង​ឡើង​បុណ្យ ប្រមូល​លុយ សប្បាយ​ស្រី​ញី​យ៉ាង​គគ្រឹកគគ្រេង»។

កាល​ពី​រសៀល​ថ្ងៃ​ទី​១៣ សីហា មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​ថា សារ​លើក​ឡើង​របស់​ប្រធាន​គណបក្ស​អំណាច​ខ្មែរ រូប​នេះ មិន​មែន​ជា​សិទ្ធិ​បញ្ចេញ​មតិ​ឡើយ តែ​ជា​ការ​ប្រមាថ​មាក់ងាយ​មក​លើ​កង​យោធពល​ខេមរភូមិន្ទ។

អត្ថបទ​ដែល​លោក សួន សេរីរដ្ឋា សរសេរ​មាន​ខ្លឹមសារ​ទាំង​ស្រុង​ថា «សាមកុក​របស់​លោក ហ៊ុន សែន កំពុង​បែកកុក! សេនា​ប្រមុខ​ដាក់​បញ្ជា​ឲ្យ​កងទ័ព​ត្រៀម​ប្រយុទ្ធ ដាក់​ឱសានវាទ​ឲ្យ​សត្រូវ... តែ​ឱន​ក្បាល​ចូល​បន្ទាយ​សត្រូវ​ដើម្បី​សុំ​ចរចា! ពេល​សង្គ្រាម​កើត​ឡើង​ជាមួយ​នឹង​ប្រទេស​ឡាវ នោះ លទ្ធផល​វា​នឹង​មិន​ខុស​ពី​សង្គ្រាម​ដែល​កើត​ឡើង​ជាមួយ​នឹង​ប្រទេស​សៀម ទេ! គឺ​កូន​ខ្មែរ កងទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា... ហើយ​មេទ័ព​ចោរ នឹង​ឡើង​បុណ្យ​ស័ក្ដិ ប្រមូល​បាន​លុយកាក់​សប្បាយ​ជាមួយ​ស្រី​ញី​យ៉ាង​គគ្រឹក​គគ្រេង! តែ​ទោះ​បី​យ៉ាង​ណា និង​ទោះ​បី​ជា​យើង​ដឹង​ថា វា​ជា​សង្គ្រាម​ដើម្បី​ដំឡើង​មុខ​ដំឡើង​ឋានៈ បំពាក់​ខ្លួន​ឥស្សរៈ​ចោរ បន្លំ​ឲ្យ​ក្លាយ​ទៅ​ជា​ឥស្សរជន​បំភាន់​យើង​ក៏ដោយ... ក៏​សូម​ពលរដ្ឋ​ខ្មែរ យុវជន​ខ្មែរ ត្រូវ​រួម​សាមគ្គី​គ្នា​លើក​ទឹក​ចិត្ត និង​ជួយ​គ្រប់​យ៉ាង​ដែល​អាច​ជួយ​បាន​ដល់​កងទ័ព​ជាតិ​របស់​យើង ដែល​តែង​យក​ទ្រូង​ទៅ​ពាំង​គ្រាប់​រំសេវ ដើម្បី​បុព្វហេតុ​ការពារ​ទឹក​ដី​ពិត​ប្រាកដ»។














ប្រភព ៖ វិទ្យុអាស៊ីសេរី ​  Sourn Serey Ratha

No comments:

Post a Comment