លោកកែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ហិរិ ឱត្តប្ប ចំពោះប្រជាខ្មែរបន្តិចហើយ ព្រោះព្រមទទួល​ស្គាល់​ចំណុចខ្មៅនិងបារម្ភ​ចំពោះ​សម្ដី​របស់​រដ្ឋមន្ត្រីក្បាលនឹងគល់ឫស្សី !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
លោកកែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ហិរិ ឱត្តប្ប ចំពោះប្រជាខ្មែរបន្តិចហើយ ព្រោះព្រមទទួល​ស្គាល់​ចំណុចខ្មៅនិងបារម្ភ​ចំពោះ​សម្ដី​របស់​រដ្ឋមន្ត្រីក្បាលនឹងគល់ឫស្សី !!

លោកកែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ហិរិ ឱត្តប្ប ចំពោះប្រជាខ្មែរបន្តិចហើយ ព្រោះព្រមទទួល​ស្គាល់​ចំណុចខ្មៅនិងបារម្ភ​ចំពោះ​សម្ដី​របស់​រដ្ឋមន្ត្រីក្បាលនឹងគល់ឫស្សី !!

Share This

លោកកែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ហិរិ ឱត្តប្ប ចំពោះប្រជាខ្មែរបន្តិចហើយ ព្រោះព្រមទទួល​ស្គាល់​ចំណុចខ្មៅនិងបារម្ភ​ចំពោះ​សម្ដី​របស់​រដ្ឋមន្ត្រីក្បាលនឹងគល់ឫស្សី !!

អាស៊ីសេរី ៖ លោក កែវ រ៉េមី ទទួល​ស្គាល់​ការ​បារម្ភ​ចំពោះ​សម្ដី​របស់​រដ្ឋមន្ត្រី​សង្គមកិច្ច

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជួប​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៨ សីហា ដើម្បី​ចង់​ដឹង​អំពី​ការ​វិវឌ្ឍន៍​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស តាម​អនុសាសន៍​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ទទួល​ស្គាល់​ការ​បារម្ភ​អំពី​សិទ្ធិ​មនុស្ស​របស់​អ្នកស្រី រ៉ូណា ស្មីត។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី មាន​ប្រសាសន៍​ថា លោក​ទទួល​ស្គាល់​ការ​បារម្ភ​របស់​អ្នកស្រី រ៉ូណា ស្មីត អំពី​ពាក្យ​សម្ដី​របស់​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច លោក វង សូត ដែល​ព្រមាន​វាយ​ក្បាល​អ្នក​តវ៉ា​រឿង​លទ្ធផល​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។ លោក​ថា នេះ​ជា​ការ​អប់រំ​ច្បាប់៖ «»។

លោក​បញ្ជាក់​ទៅ​អ្នកស្រី រ៉ូណា ស្មីត ថា នោះ​គ្រាន់​តែ​ជា​ការ​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​របស់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ព្រោះ​តែ​កន្លង​ទៅ​មាន​អ្នក​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត។

ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក ហុង គឹមសួន មាន​ប្រសាសន៍​ថា សម្ដី​របស់​លោក វង សូត គឺ​ខុស​ច្បាប់៖ «»។

អ្នកស្រី រ៉ូណា ស្មីត ថ្លែង​ថា អ្នកស្រី​មិន​បាន​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស ដែល​ទាក់ទង​នឹង​ពាក្យ​សម្ដី​របស់​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច លោក វង សូត ដែល​ព្រមាន​វាយ​ក្បាល​អ្នក​តវ៉ា​នឹង​គល់​ឫស្សី​នោះ​ទេ។ អ្នកស្រី​ថា លោក កែវ រ៉េមី លើក​ដោយ​ខ្លួន​ឯង ហើយ​យល់ស្រប​ថា​នោះ​ជា​បញ្ហា​ដែល​មិន​ជួយ​អី​ដល់​ការ​បោះឆ្នោត​ដែរ

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច លោក វង សូត កាល​ពី​សប្ដាហ៍​មុន ត្រូវ​បាន​គេ​រិះគន់​ច្រើន​ពេល​ដែល​លោក​ព្រមាន​វាយ​ក្បាល​អ្នក​តវ៉ា​រឿង​លទ្ធផល​បោះឆ្នោត​នៅ​ពេល​ខាង​មុខ នឹង​គល់​ឫស្សី៖ «»។

ដោយឡែក​អ្នកស្រី រ៉ូណា ស្មីត ថ្លែង​បើក​កិច្ចប្រជុំ​នោះ​ថា ការ​ជួប​ជាមួយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី នៅ​ព្រឹក​ថ្ងៃ​ទី​៨ សីហា គឺ​ដើម្បី​ចង់​ដឹង​អំពី​ការ​វិវឌ្ឍន៍​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ថ្មី​បន្ថែម​ទៀត តាម​អ្វី​ដែល​បាន​ពិភាក្សា​កាល​ពី​ឆ្នាំ​មុន ជាពិសេស​គឺ​ការ​ចងក្រង​របាយការណ៍​សិទ្ធិ​មនុស្ស ដែល​រដ្ឋាភិបាល​ត្រូវ​ដាក់​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​តាម​កាល​កំណត់៖ «»។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ថ្លែង​បន្ថែម​ថា អ្នកស្រី រ៉ូណា ស្មីត បាន​លើក​ពី​ការ​បារម្ភ​អំពី​សិទ្ធិ​មនុស្ស​ជាទូទៅ សិទ្ធិ​កុមារ និង​ជនជាតិ​ដើម​ភាគតិច ដែល​ប៉ះពាល់​ដោយ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នៅ​ខេត្ត​ស្ទឹងត្រែង។ លោក​ថា រដ្ឋាភិបាល​នឹង​រៀបចំ​ការ​ឆ្លើយតប​អំពី​ការ​ព្រួយ​បារម្ភ​របស់​អ្នកស្រី រ៉ូណា ស្មីត ជា​លាយលក្ខណ៍​អក្សរ៖ «»។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នកស្រី រ៉ូណា ស្មីត មិន​អាច​បញ្ជាក់​ពិស្ដារ​អំពី​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​នេះ​ទេ ដោយ​ថ្លែង​ខ្លី​ថា អ្នកស្រី​នឹង​ត្រូវ​ជួប​អ្នក​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ក្នុង​ទស្សនកិច្ច​របស់​អ្នកស្រី​ជា​លើក​ទី​បួន​នេះ៕














ប្រភព​ ៖ វិទ្យុអាស៊ីសេរី

ព័ត៌មានទាក់ទង ៖ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson)​ "បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដរាប​ណា​ ហ៊ុន សែន នៅ​កាន់​អំណាច"
លោក ទៀ បាញ់ ព្រមាន​វាយ​បំបាក់ធ្មេញ​ប្រជាខ្មែរណា​ហ៊ាន​តវ៉ា​ក្រោយ​ការ​បោះឆ្នោត!!
រដ្ឋមន្ដ្រីក្បាលនឹង​គល់​ឬ​ស្សីនៃក្រសួង​សង្គមកិច្ច(ក្រសួងអសង្គមកិច្ច បានត្រឹមត្រូវជាង)​ ​បានថ្កោលទោស​​លោកហ្វីល រ៉ូប៊ឺតសុន(Phil Robertson)មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជា

No comments:

Post a Comment