វដ្ត នៃ ការធ្វើច្បាប់​ ដោយមេធាវី សុក សំអឿន  - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
វដ្ត នៃ ការធ្វើច្បាប់​ ដោយមេធាវី សុក សំអឿន 

វដ្ត នៃ ការធ្វើច្បាប់​ ដោយមេធាវី សុក សំអឿន 

Share This

វដ្ត នៃ ការធ្វើច្បាប់​ ដោយមេធាវី សុក សំអឿន


១. អ្នកនយោបាយ អាចមើលឃើញពីស្ថានការណ៍សង្គម ស្ថានការណ៍សន្តិសុខ និង ស្ថានការណ៍​តំបន់ ឬ ពិភពលោក។ ដើម្បីដោះសា្រយនូវស្ថានការណ៍ទាំងនោះ អ្នកនយោបាយនឹងកំណត់​នូវ​គោល​នយោបាយរបស់ខ្លួនមួយ។ ដើម្បីសម្រេចនូវគោលនយោបាយរបស់ខ្លួន  អ្នកនយោបាយ​ដឹកនាំរដ្ឋត្រូវធ្វើច្បាប់មួយចំនួន។

២. ច្បាប់ដែលអំណាចនីតិបញ្ញត្តិធ្វើឡើង រដ្ឋាភិបាលដែលជាអំណាចនីតិប្រតិបត្តិត្រូវអនុវត្ត។ ពេលអនុវត្តច្បាប់ មន្រ្តីអនុវត្តច្បាប់អាចនឹងរងសម្ពាធពីអ្នកនយោបាយ និង រងសម្ពាធពីសង្គម។ បើមន្រ្តីអនុវត្តច្បាប់មិនអាចទប់ជំហររបស់ខ្លួនឲ្យអព្យាក្រិត្យនោះបានទេ ការបកស្រាយ​ច្បាប់​របស់ខ្លួននឹងមានការលំអៀង ឬ ក៏បំពានអំណាចដោយខុសច្បាប់។

៣. ពេលការអនុវត្តច្បាប់បញ្ជូនមកដល់តុលាការ តុលាការគឺជាអ្នកបកស្រាយច្បាប់។ បើ​តុលាការ​ឯករាជ្យ មិនរងឥទ្ធិពលនយោបាយ តុលាការនេះហើយ​គឺជាអ្នក​តម្រង់​ការ​អនុវត្តច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ ជាអ្នកការពារសិទ្ធិសេរីភាពប្រជារាស្រ្ត។ បើគ្មានអ្នកតម្រង់ការអនុវត្តដែលមិនត្រឹមត្រូវនោះទេ នោះការបំពាន អំណាចនឹងកាន់តែកើន ហើយនិងឈានទៅរកអស្ថិរភាពនយោបាយ ឬ អំណាច​ផ្តាច់ការ។ ដើម្បីឲ្យការវិនិច្ឆ័យរបស់តុលាការកាន់តែត្រឹមត្រូវ គេរៀបចំឲ្យមាន​តុលាការ​ជាន់​ខ្ពស់​ដើម្បីការពារ និង កែតម្រូវការវិនិច្ឆ័យរបស់តុលាការថ្នាក់ក្រោម។ ដោយហេតុនេះហើយ សំខាន់​ណាស់ ដែលចៅក្រមតុលាការកំពូល គឺជាកំពូលចៅក្រម ដែលឯករាជ្យ មានសីលធម៌ខ្ពស់ មាន​បទ​ពិសោធន៍​សម្បូរបែប មានចំណេះដឹងខ្ពស់ មានគុណធម៌ខ្ពស់ អគតិទាំងបួន​មិនអាច​មាន​ឥទ្ធិពល​មកលើខ្លួនបាននោះទេ។ 

៤. តុលាការ និង ស្ថាប័នអនុវត្តច្បាប់ទាំងឡាយ ត្រូវរាយការណ៍ពីស្ថានភាពច្បាប់ និង ការអនុវត្ត​ច្បាប់ មកអ្នកនយោបាយវិញ និង គួរតែផ្តល់អនុសាសន៍ ដើម្បីកែលំអច្បាប់។ ដល់ពេលនោះ អ្នក​នយោបាយ ត្រូវពិនិត្យច្បាប់ឡើងវិញ និងសម្រេចថាតើត្រូវធ្វើច្បាប់បន្ថែម កែច្បាប់ ឬ ក៏លប់មាត្រា​ច្បាប់​ណាមួយចោលវិញ។ តែកុំភ្លេចគោលការណ៍ធំៗ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ សំខាន់គឺ របប​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ គោរព និង ការពារសិទ្ធិ​សេរីភាព​ដែលធានាដោយរដ្ឋធម្មនុញ្ញ។




អត្ថបទដោយ មេធាវី សុក សំអឿន

No comments:

Post a Comment