អបអរសាទរក្នុងជំនួបចរចារបស់បុរសខ្លាំងហ៊ុន សែន ជាមួយភាគីលាវ ដោយនៅវេលាម៉ោងជាង ២រសៀលនេះ លាវដកកងទ័ព ៣កងពលហើយ នៅសល់តែ១កងពល  - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អបអរសាទរក្នុងជំនួបចរចារបស់បុរសខ្លាំងហ៊ុន សែន ជាមួយភាគីលាវ ដោយនៅវេលាម៉ោងជាង ២រសៀលនេះ លាវដកកងទ័ព ៣កងពលហើយ នៅសល់តែ១កងពល 

អបអរសាទរក្នុងជំនួបចរចារបស់បុរសខ្លាំងហ៊ុន សែន ជាមួយភាគីលាវ ដោយនៅវេលាម៉ោងជាង ២រសៀលនេះ លាវដកកងទ័ព ៣កងពលហើយ នៅសល់តែ១កងពល 

Share This

អបអរសាទរនឹងភាពជោគជ័យក្នុងជំនួបចរចារបស់បុរសខ្លាំងហ៊ុនសែន ជាមួយភាគីលាវ ដោយនៅវេលាម៉ោងជាង ២រសៀលនេះ លាវបានដកកងទ័ព ៣កងពលហើយ នៅសល់តែ១កងពល 

Fresh News ៖ នាយ​ឧត្តមសេនីយ៍ គន់ គី​ម អគ្គមេបញ្ជាការ​ង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​នាយ​រង​សេនាធិការ​ចំរុះ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News នៅ​មុន​នេះ​បន្តិច​ថា គិត​ត្រឹម​ម៉ោង​ប្រមាណ​២៖៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៧​នេះ ភាគី​ឡាវ​បាន​ដកទ័ព​កង​ទី​៣ ចេញពី​ទឹកដី​កម្ពុជា​រួច​អស់ហើយ ពោល​នៅ​សល់​តែ​១​កង​ទៀត​ប៉ុណ្ណោះ ក្នុង​ចំណោម​៤​កង ដែល​ពួក​គេ​បាន​ចូល​មក​ឈ្លានពាន​នោះ​។

នាយ​ឧត្តមសេនីយ៍ គន់ គី​ម បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​មក​ដល់​ម៉ោងជាង​២​រសៀល​ថ្ងៃនេះ ឡាវ​បាន​ដក​មួយ​កង​ចេញ​ទៀត​ហើយ ហើយ​ភូមិសាស្ដ្រ​ដែល កងទ័ព​ឡាវ បាន​ដក​ចេញ​នេះ យើង​បាន​ទៅ​កាន់កាប់​មើល​ខុស​ត្រូវ​ថា កងទ័ព​ឡាវ​ពិតជា​បាន​ដក​ទៅ​ដី​របស់​គាត់​ហើយ ដូច្នេះ​នៅ​សល់​១​កង​ទៀត បាន​និង​កំពុងធ្វើការ​រុះរើ​ចូល​ទៅ​ក្នុង​ទឹកដី​របស់​គាត់​វិញ​»​។

នាយ​ឧត្តមសេនីយ៍ គន់ គី​ម បាន​បន្ត​ថា កងទ័ព​កម្ពុជា​របស់​យើង ក៏​បាន​ជួយ​ដឹក​ជញ្ជូន​ចានឆ្នាំង និង​សម្ភារ​របស់​ពួក​គេ​ផង​ដែរ ហើយនឹង​ត្រូវ​ដក​ចេញ​ឲ្យ​អស់​ត្រឹម​ព្រឹក ថ្ងៃស្អែក​ទី​១៣ ខែសីហា តប​តាម​បទបញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ ដែល​បាន​ជួប​ចរចា​គ្នា​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៧​នេះ​។

សូម​បញ្ជាក់​ថា ក្រោយ​បញ្ចប់​ការ​ចរចា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាសប្រាប់​កងទ័ព និង​ប្រជាជន​កម្ពុជា​ថា នាយក​រដ្ឋមន្ត្រី​ឡាវ បាន​យល់ព្រម​ដក​កងទ័ព របស់​ខ្លួន ចេញពី​ទឹកដី​កម្ពុជា មិន​ឲ្យ​លើស​ពី​ព្រឹកស្អែក​នោះ​ឡើយ​៕

អត្ថបទ៖  Fresh News ​Via​ angrut

**ចំណែកពីហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាគណៈប្រតិភូមកដល់កម្ពុជាវិញហើយ

Samdech Hun Sen, Cambodian Prime Minister៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាគណៈប្រតិភូមកដល់កម្ពុជាវិញដោយសុវត្ថិភាព

នៅមុននេះបន្តិច សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់កម្ពុជាវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាពិសេសជាមួយប្រមុខដឹកនាំប្រទេសឡាវ ដើម្បីដោះស្រាយបញ្ហាកងទ័ពឡាវចូលមកលើទឹកដីកម្ពុជា​កាលពេលថ្មីៗនេះ​។ ជំនួបថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនាពេលនេះគឺទទួលលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ និងបានបង្ហាញនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ដើម្បីការពារផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋ និងផលប្រយោជន៍ប្រទេសទាំងពីរ៕

សូមជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលបានសេចក្ដីសុខ សុភមង្គល គ្រប់ៗគ្នា៕

















ព័ត៌មានទាក់ទង ៖ ស្ថានការណ៍នៅព្រំដែន​កម្ពុជា​-​លាវកំពុងតែក្ដៅ​គគុក ដោយវេលា​ម៉ោងជាង៩យប់នេះ កងកម្លំាងកម្ពុជា-លាវ ប្រុងជើងការណ៍ត្រៀមព្រមច្បាំងរៀងៗខ្លួន !!
ព័ត៌មានបន្ទាន់! កងទ័ពកម្ពុជាចាប់ផ្តើមចេញដំណើរទៅច្បាំងបណ្តេញកងទ័ពឡាវឈ្លានពានទឹកដី!!
អ្វីជាមូលហេតុដែលធ្វើឱ្យរដ្ឋាភិបាលយោធា​​លាវ ចិត្តសឿងហ៊ានលើកកម្លាំងកងពាន់ រាប់កងពាន់ មកវាយបុកឈ្លានពាន​ទឹកដី​​របស់កម្ពុជាទាំងកំរោល ដោយមិនក្រែងចិត្តនិងខ្លាចបុរសខ្លាំងហ៊ុន សែនអ្វីបន្តិចណាឡើយ?

No comments:

Post a Comment