កម្រិត សិទ្ធិ សេរីភាព
ចំពោះទស្សនៈអ្នកគ្រប់គ្រង បើអ្នកក្រោមមិនតវ៉ាអ្វី គឺស្រួលគ្រប់គ្រង ស្រួលបត់បែនទៅណាក៏បាន។ អ្នកខាងក្រោម កាលណាសង្កត់ខ្លាំងពេក មើលទៅមិនអាចទ្រាំតទៅទៀតបាន គឺនឹងប្រឹងតវ៉ា ឬ រើបំរះ។
អ្នកគ្រប់គ្រងវ័យឆ្លាត នឹងមិនឲ្យអ្នកក្រោមដួលនោះទេ ពេលខ្លះ និង វិស័យខ្លះត្រូវបន្ធូរឲ្យអ្នកក្រោមអាចដើរទៅមុខទៀតបាន ព្រោះបើពុំនោះទេ បណ្តោយឲ្យដួលនោះ គឹមិនល្អទេ ព្រោះអ្នកលើក៏ដួលដែរ។
ហេតុដូចនេះហើយ បានជាប្រទេសនីមួយៗ មានកំរិត សិទ្ធិ និង សេរីភាព ខុសៗគ្នា!
មេធាវី សុក សំអឿន (សិក្សាសិទ្ធិមនុស្សនៅដាណឺម៉ាក)
ជនជាប់ចោទមានមេធាវី គឺជា សិទ្ធិ!
ការមានមេធាវី គឺជាសិទ្ធិរបស់ជនជាប់ចោទ។ បើកាត់ក្តីដោយគ្មានមេធាវី គឺជាការរំលោភច្បាប់អន្តរជាតិ។ វត្ថមានមេធាវីក្នុងតុលាការ ជាការបង្ហាញថា មានការគោរពសិទ្ធិមនុស្សដែរ។ ដូចនេះ កុំលាបពណ៌មេធាវីធ្វើអី!
ចូរអ្នកគិតមើល បើគ្មានមេធាវីណា ហ៊ានកាន់ក្តីណាមួយនឹងទេនោះ តើប្រទេសយើងនឹងរងការតិះតៀនថា ដូចម្តេចទៅ! មេធាវី ការពារចោរ មិនមែនមេធាវីនោះស្រឡាញ់ចោរនោះទេ គេគ្រាន់តែបំពេញតួនាទីរបស់គេតាមច្បាប់តេប៉ុណ្ណោះ! និង ប្រការដែលសំខាន់នោះគឺជួយតុលាការឲ្យមានភស្តុតាងគ្រប់គ្រាន់ ទាំងដាក់បន្ទុក និង ដោះបន្ទុក ដើម្បីងាយសម្រេចសេចក្តីមួយ ដោយ យុត្តិធម៌ តែប៉ុណ្ណោះ។
អត្ថបទដោយ ៖ មេធាវី សុក សំអឿន
អត្ថបទទាក់ទងមេធាវី សុក សំអឿន ៖ អ្វីទៅជា ស្ថាប័នអយ្យការ ដោយមេធាវី សុក សំអឿន
No comments:
Post a Comment