រូបថតពីហ្វេសប៊ុកលោក Sok Sam Oeun |
ដោយសារ សមាជិកក្នុងសហគមន៍កាន់តែធំ លទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ក៏វិវត្តមកជា លទ្ធិប្រជាធិបតេយ្យតំណាង ដោយមានគោលបំណងនៅតែរក្សាប្រសិទ្ធិភាពនៃសំលេងរបស់សមាជិកក្នុងសហ គមន៍ដដែល។ ប៉ុន្តែបន្តិចម្តងៗ លទ្ធិប្រជាធិបតេយ្យតំណាងតាមរដ្ឋខ្លះ បានខិតទៅរកការគ្រប់គ្រងដោយអ្នកមានអំណាចមួយក្រុម ឬក៏ឈានទៅរកការគ្រប់គ្រងដោយមនុស្សផ្តាច់ការម្នាក់ ។ដើម្បីការពារការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យតំណាង មានវិធានការមួយចំនួនត្រូវបានបង្កើតឡើងមានដូចជា៖
១. បើកចំហរឲ្យមានការចូលរួមពីសាធារណៈជន ពេលធ្វើច្បាប់ (មានអនុវត្តចំពោះច្បាប់ខ្លះកន្លងមក),
២. ប្រកាន់គោលការណ៍ពហុបក្ស ដោយត្រូវតែមានតំណាងរាស្រ្តយ៉ាងតិចពីរបក្ស ចូលរួមអនុម័តច្បាប់,
៣. ត្រូវមានច្បាប់កំណត់ទុកពេលឲ្យតំណាងរាស្រ្តម្នាក់ៗពិគ្រោះច្បាប់ ប្រមូលពត៌មានពីរាស្រ្តក្នុង មណ្ឌលរបស់គេ មុននឹងដាក់ច្បាប់អនុម័ត,
៤. ការកែប្រែគោលការណ៍ធំៗខ្លះ ត្រូវតែធ្វើតាមរយៈការបោះឆ្នោតប្រជាមតិ (ក្នុងរដ្ឋធម្មនុញ្ញយើងមិនមានចែងទេ)។ល។
វិធានខាងលើ គឺជាវិធីខ្លះៗ ដែលអាចធ្វើឲ្យ លទ្ធិប្រជាធិបតេយ្យតំណាង មិនឃ្លាតឆ្ងាយពីប្រជាធិបតេយ្យដោយផ្ទាល់ពេក និង ការពារមិនឲ្យធ្លាក់ទៅក្នុង លទ្ធិប្រជាធិបតេយ្យផ្តាច់ការ។
មេធាវី សុក សំអឿន (អ្នកសិក្សាសង្គម ស្តីពីលទ្ធិប្រជាធិបតេយ្យ នៅសកលវិទ្យាល័យចក្រភពអង់គ្លេស)
រូបថតពីហ្វេសប៊ុកលោក Sok Sam Oeun |
ប្រភព៖ Sok Sam Oeun
No comments:
Post a Comment