Google CEO Sundar Pichai នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google ការពារ​ការ​ខំ​ប្រឹងប្រែងឱយមាន​បុគ្គលិក​ស្ត្រី​កាន់​តែ​ច្រើនឡើង - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
Google CEO Sundar Pichai នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google ការពារ​ការ​ខំ​ប្រឹងប្រែងឱយមាន​បុគ្គលិក​ស្ត្រី​កាន់​តែ​ច្រើនឡើង

Google CEO Sundar Pichai នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google ការពារ​ការ​ខំ​ប្រឹងប្រែងឱយមាន​បុគ្គលិក​ស្ត្រី​កាន់​តែ​ច្រើនឡើង

Share This

Google CEO Sundar Pichai នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google ការពារ​ការ​ខំ​ប្រឹងប្រែងឱយមាន​បុគ្គលិក​ស្ត្រី​កាន់​តែ​ច្រើនឡើង


វីអូអូខ្មែរ ៖ បុគ្គលិក​របស់​ក្រុមហ៊ុន Googleចាំបាច់​តំណាង​ឲ្យ​ពិភពលោក​ទាំង​មូល ​នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក Sundar Pichai នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Googleនៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ការសរសេរ​កូដ​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌលរបស់​ក្រុម​ហ៊ុននេះ​នៅ​ក្នុង​ទីក្រុង Mountain View នៃ​រដ្ឋ​កាលីហ្វញ៉ា​កាលពី​យប់​ថ្ងៃ​ព្រហស្ប៍តិ៍។

កាលីហ្វរញ៉ា ៖ អត្ថាធិប្បាយ​របស់​លោក​ Sundar Pichai ​នាយក​ប្រតិបត្តិក្រុមហ៊ុន Google បាន​កើត​មានឡើង​នៅ​ពេល​ដែលមហា​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​នេះ​បាន​ធ្វើ​ការ​ជជែក​ដេញដោល​ផ្ទៃ​ក្នុង​ដ៏​សំខាន់អំពី​ចំនួន ​និង​បុគ្គលិក​ស្ត្រី​ដែល​មាន​ឥទ្ធិពល។ កាលពី​ឆ្នាំ​ទៅ ​ក្រុម​ហ៊ុន​បាន​រាយការណ៍​ថា ​ស្ត្រី​បាន​តំណាង​ឲ្យ​៣១​ភាគ រយ​នៃ​បុគ្គលិក​របស់​ក្រុមហ៊ុន Google ហើយ​ចំនួន​២៤ភាគ​រយ​មាន​តួនាទី​ជា​ថ្នាក់​ដឹកនាំ។​ កិច្ច​ផ្តួចផ្តើ​ម​ជា​ច្រើន​កំពុង​ធ្វើ​ឡើង​ដើម្បីបង្កើនចំនួន​ស្ត្រីក៏ប៉ុន្តែ​ការ​ខំ​ប្រឹង ប្រែង​ទាំង​នោះឥឡូវ​នេះ​ផ្តោត​ទៅ​លើ​ការ​រិះគន់​ខ្លះ។

កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន ​ក្រុមហ៊ុន​នេះបាន​បណ្តេញ​លោក James Damoren ជា​វិស្វករ​ដែល​បាន​សរសេរ​អំពី​តូនាទី​របស់​ស្ត្រី​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហើយ​បាន​រិះគន់​ការ​ប្រឹង​ប្រែង​របស់​ក្រុមហ៊ុន​ក្នុង​ការ​យកស្ត្រី​កាន់​តែ​ច្រើន​ឡើង​ចូល​បម្រើការ​ងារ។

យោងតាម​របាយការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​សប្តាហ៍​នេះ ​អ្នក​សរសេរ​អនុសាសន៍​រូប​នេះ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​នាយក​ការងារ​ជាតិ។ក្រុមហ៊ុន​នេះ​បានបញ្ឈប់​ជំនួបរបស់​បុគ្គលិកពីព្រោះតែ​ការ​រិះគន់​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត​មុន​ពេល​ជំនួប​នោះ។

ក៏ប៉ុន្តែ ​ការ​ប្រកួត​ប្រជែង​សរសេរ​កូដ​កុំព្យូទ័រ​ដែល​ហៅ​ថា Technovation បានស្តារ​មុខ​មាត់​ឡើង​វិញ​ទៅលើ​អត្ថា​ធិប្បាយ​របស់​លោក Pichai។

ដោយ​មានក្មេង​ស្រីៗ​គ្រវី​ទង់​ជាតិ​ដែល​តំណាង​ឲ្យ​ប្រទេស​របស់​ពួកគេ​ហើយធ្វើ​បទ​បង្ហាញ​អំពី​ផលិតផល​របស់​ពួកគេ ​លោក Pichai បាន​បង្ហាញវត្តមាន​ និង​លើក​ឡើង​ពី​ភាពចម្រូង​ចម្រាស​នោះ​ដោយ​មិន​បាន​និយាយ​អំពី​បញ្ហា​នោះ​ចំៗ។

លោក Pichai និយាយ​ថា៖ «ខ្ញុំ​ចង់ឲ្យ​អ្នក​ដឹង​ថា មាន​ទី​កន្លែ​ង​សម្រាប់​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ។ មាន​ទីកន្លែង​សម្រាប់​អ្នកនៅ​ឯ​ក្រុមហ៊ុន Google នេះ។ ចូរ​កុំ​ឲ្យ​ជន​ណាប្រាប់​អ្នកផ្សេង​ពី​នេះ។ អ្នក​ជា​របស់​ក្រុមហ៊ុន​នេះ​ហើយ។ យើង​ត្រូវ​ការ​អ្នក‍»។ ក្មេង​ស្រីៗ​ទាំងនោះ​បាន​ប្រកួត​ប្រជែង​គ្នា​អស់​រយៈពេល​ជា​ច្រើន​ខែ ​ជា​រឿយៗ​បានរៀន​ដោយ​ខ្លួន​ឯង​ដើម្បី​សរសេរ​កូដ ហើយ​បាន​ទៅប្រកួត​ផ្តាច់ព្រាត់​នៅ​ទីក្រុង Mountain View ​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា។ ពួកគេ​បានរៀន​ពីរបៀបសាក​ល្បង​ផលិតផល​របស់​ខ្លួន​ក្នុង​ទីផ្សារ​ ហើយ​និង​ធ្វើ​បទ​បង្ហាញ​ជា​ភាសា​អង់គ្លេស។

ក្រុម​មួយ​មកពី​ប្រទេស​កាហ្សាក់ស្ថាន​បាន​ឈ្នះ​នៅ​ក្នុង​ក្រុម​ក្មេង​ស្រី​ធំៗ​ដោយ​បង្កើត​កម្មវិធី App ឈ្មោះ QamCare ដែល​បាន​ជួយ​អ្នកប្រើ​ប្រាស់​តាម​ដាន​គ្នា​ទៅ​វិញ​ទៅមក​ក្នុង​ករណី​ដែល​មាន​អាសន្ន។ ពួកគេនឹង​ទទួល​បាន​ប្រាក់​១ម៉ឺន​៥​ពាន់​ដុល្លារ។

ក្មេង​ស្រី​ធំៗ​៥ក្រុម​ទៀត​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​បន្ទាប់​មក​ពី​ប្រទេស​កេនយ៉ា អាមeនី ឥណ្ឌា​និង​កាហ្សាក់ស្ថាន​នឹង​ទទួល​បាន​ប្រាក់​១ម៉ឺន​ដុល្លារ​ក្នុង​ក្រុម​នីមួយៗ។

នៅ​ក្នុង​ក្រុម​ក្មេង​ស្រី​តូចៗ​ក្រុម​មកពី​ក្រុង​ហុងកុង​បាន​ឈ្នះ​ដោយ​បង្កើត​កម្មវិធី​ App មាន​ឈ្មោះថា Dementia Care Companion។ ក្រុម​នោះ​ប្រើ​ប្រាស់ Games ​និង​សញ្ញា​ដើម្បី​ជួយ​មនុស្ស​វិកលចរិក​ទាក់​ទង​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​ពួកគេ។ ពួកគេ​ទទួល​បាន​ប្រាក់​១ម៉ឺន​ដុល្លារ។

ក្រុម​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​បន្ទាប់​មក​ពី​ប្រទេស​កម្ពុជា ​ឥណ្ឌា ​កាណាដា​និង​សហរដ្ឋ​អាមេរិក​ ដែល​នឹង​ទទួល​បាន​ប្រាក់​៥​ពាន់​ដុល្លារ​ក្នុងក្រុម​នីមួយៗ។

លោកស្រី Tara Chklovski ស្ថាបនិក​ និង​នាយក​ប្រតិបត្តិ​របស់​អង្គការ Iridescent ដែល​ជា​អង្គការ​មិន​ស្វែង​រក​កម្រៃ​ដែល​គាំទ្រ​ការ​ប្រកួត​ប្រជែង​នោះ​និយាយ​ថា ក្នុង​ការ​ប្រកួតប្រជែង​រយៈពេល​៨ឆ្នាំ ក្មេង​ស្រី​ចំនួន​១ម៉ឺន​៥​ពាន់​នាក់​មក​ពី​ប្រទេស​ជាង​មួយ​រយ​បាន​បញ្ចប់​កម្មវិធី​នេះ។

លោកស្រី​និយាយ​ថា «ទំហំ​នៃ​ការ​ចូលរួម​ដែល​រីក​កាន់តែ​ធំ​ឡើង​ជា​ការ​រំភើប​មួយ។ ក្មេង​ស្រី​ទាំង​នោះ​ជា​ច្រើន​បន្តឈ្នះនៅ​ក្នុងការ​ប្រកួត​ប្រជែង​ការបង្កើត​សហគ្រាស​នឹង​ទៅ​សិក្សា​មុខវិជ្ជា​វិទ្យា​សាស្ត្រ​កុំព្យូទ័រ។ កាសែតសរសេរ​អំពី​ពួកគេ។ ប្រមុខ​រដ្ឋ​អញ្ជើញពួកគេ​ឲ្យ​ទៅ​ជួប

លោក Sundar Pichai នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google និយាយ​ជាមួយ​នឹង​ក្រុម​សរសេរ​កូដ​ស្ត្រី​នៅ​ក្នុង​ក្រុង Mountain View រដ្ឋ Calififornia កាលពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។


ប្រែ​សម្រួល​ដោយ​ជឹង ​ប៉ូជីន
ប្រភព ៖ វីអូអេខ្មែរ 

No comments:

Post a Comment