​កងទ័ពរដ្ឋាភិបាល​មីយ៉ាន់ម៉ា បានប៉ះ​ទង្គិច​គ្នានឹងក្រុមក្បត់ប្រដាប់អាវុធជនជាតិ Rohingya ​នៅ​ក្នុង​តំបន់​ភាគ​ពាយព្យ​នៃ​រដ្ឋ Rakhine មានមនុស្សយ៉ាងតិច ៩៨ នាក់ត្រូវបានស្លាប់ និងជម្លៀស​ប្រជាជន​ដែល​មិន​មែន​ជា​អ្នក​កាន់​សាសនា​ឥស្លាមជាង 4,000(បួនពាន់)នាក់ !​ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
​កងទ័ពរដ្ឋាភិបាល​មីយ៉ាន់ម៉ា បានប៉ះ​ទង្គិច​គ្នានឹងក្រុមក្បត់ប្រដាប់អាវុធជនជាតិ Rohingya ​នៅ​ក្នុង​តំបន់​ភាគ​ពាយព្យ​នៃ​រដ្ឋ Rakhine មានមនុស្សយ៉ាងតិច ៩៨ នាក់ត្រូវបានស្លាប់ និងជម្លៀស​ប្រជាជន​ដែល​មិន​មែន​ជា​អ្នក​កាន់​សាសនា​ឥស្លាមជាង 4,000(បួនពាន់)នាក់ !​

​កងទ័ពរដ្ឋាភិបាល​មីយ៉ាន់ម៉ា បានប៉ះ​ទង្គិច​គ្នានឹងក្រុមក្បត់ប្រដាប់អាវុធជនជាតិ Rohingya ​នៅ​ក្នុង​តំបន់​ភាគ​ពាយព្យ​នៃ​រដ្ឋ Rakhine មានមនុស្សយ៉ាងតិច ៩៨ នាក់ត្រូវបានស្លាប់ និងជម្លៀស​ប្រជាជន​ដែល​មិន​មែន​ជា​អ្នក​កាន់​សាសនា​ឥស្លាមជាង 4,000(បួនពាន់)នាក់ !​

Share This

កងទ័ពរដ្ឋាភិបាល​មីយ៉ាន់ម៉ា បានប៉ះ​ទង្គិច​គ្នានឹងក្រុមក្បត់ប្រដាប់អាវុធជនជាតិ Rohingya ​នៅ​ក្នុង​តំបន់​ភាគ​ពាយព្យ​នៃ​រដ្ឋ Rakhine មានមនុស្សយ៉ាងតិច ៩៨ នាក់ត្រូវបានស្លាប់ និងជម្លៀស​ប្រជាជន​ដែល​មិន​មែន​ជា​អ្នក​កាន់​សាសនា​ឥស្លាមជាង 4,000(បួនពាន់)នាក់ !​ 

រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ជម្លៀស​អ្នក​ភូមិ​ដែល​មិន​មែន​ជា​អ្នក​កាន់​សាសនា​ឥស្លាមយ៉ាង​តិច ៤ ពាន់​នាក់ ស្រប​ពេល​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​បន្ត​កើត​ឡើង​នៅ​ក្នុង​តំបន់​ភាគ​ពាយព្យ​នៃ​រដ្ឋ Rakhine ដោយសារតែ​ជនជាតិ Rohingya កាន់​សាសនា​ឥស្លាម​រាប​ពាន់​នាក់​បន្ថែម​ទៀត​បាន​ព្យាយាម​រត់​គេច​ឆ្លង​ព្រំដែន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​នៅ​ថ្ងៃ​អាទិត្យ​នេះ។

ចំនួន​អ្នក​ស្លាប់​ដោយសារ​អំពើ​ហិង្សា​ដែល​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ការ​វាយ​ប្រហារ​របស់​ពួក​បះបោរ Rohingya ដែល​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ បាន​កើន​ឡើង​រហូត​ដល់ ៩៨ នាក់ ដែល​ក្នុង​នោះ មាន​ពួក​បះបោរ​ចំនួន ៨០ នាក់ និង​កង​កម្លាំង​សន្តិសុខ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ចំនួន ១២ នាក់​ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល។

ជនជាតិ Rohingya រាប់​ពាន់​នាក់​ដែល​ភាគ​ច្រើន​ជា​ស្ត្រី និង​កុមារ បាន​ព្យាយាម​រត់គេច​ឆ្លង​ទន្លេ Naf ដែល​ខណ្ឌ​ចែក​ប្រទេស​មីយ៉ាន់ម៉ា និង​ប្រទេស​បង់ក្លាដែស និង​ឆ្លង​ព្រំដែន​ដី​គោក។

មនុស្ស​ប្រហែល ២ ពាន់​នាក់ បាន​ឆ្លង​ចូល​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​រួច​ទៅ​ហើយ ចាប់តាំង​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​មក។ នេះ​បើ​យោង​តាម​ការ​ប៉ាន់​ប្រមាណ​របស់​ជន​ភៀស​ខ្លួន Rohingya ដែល​រស់នៅ​ជំរំ​បណ្ដោះអាសន្ន​នានា​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស។

អំពើ​ហិង្សា​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រីក​រាលដាល​នៃ​ជម្លោះ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​ចាប់​តាំង​ពី​ខែ​តុលា​ឆ្នាំ​មុន​មក​ម្ល៉េះ ដែល​នៅ​ពេល​នោះ ការ​វាយ​ប្រហារ​របស់​ពួក Rohingya ស្រដៀង​គ្នា​នេះ​ដែរ ប៉ុន្តែ​ក្នុង​ទ្រង់ទ្រាយ​តូច​ជាង​នេះ បាន​បង្ក​ឲ្យ​មាន​ប្រតិបត្តិការ​ឃោរឃៅ​ពី​សំណាក់​យោធា​មីយ៉ាន់ម៉ា៕
Displaced Rohingya people from Myanmar's northern Rakhine state are seen gathered at the border town of Ukhiya after Bangladeshi border guards stopped them from entering Bangladesh, on August 26, 2017. At least 98 people including a dozen security forces were killed as Rohingya militants besieged border posts in northern Rakhine State, Myanmar's authorities said on August 25, triggering a fresh exodus of refugees towards Bangladesh. / AFP PHOTO / STR




ប្រភព ៖ វីអូអេខ្មែរ

No comments:

Post a Comment