សមត្ថកិច្ចលេងល្ខោនមកច្រើនថ្ងៃហើយ នៅទីបំផុតអយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏សម្រេច​ចោទ​ប្រកាន់​អតីត​មេទ័ព និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​រូប​រួម​ជាតិ​បច្ចុប្បន្ន គឺ​លោកញឹក ប៊ុនឆៃ ពី​បទ​សម​គំនិត​ផលិត​និង​នាំ​ចូល​សារធាតុ​ផ្សំ​គ្រឿង​ញៀន !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
សមត្ថកិច្ចលេងល្ខោនមកច្រើនថ្ងៃហើយ នៅទីបំផុតអយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏សម្រេច​ចោទ​ប្រកាន់​អតីត​មេទ័ព និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​រូប​រួម​ជាតិ​បច្ចុប្បន្ន គឺ​លោកញឹក ប៊ុនឆៃ ពី​បទ​សម​គំនិត​ផលិត​និង​នាំ​ចូល​សារធាតុ​ផ្សំ​គ្រឿង​ញៀន !!

សមត្ថកិច្ចលេងល្ខោនមកច្រើនថ្ងៃហើយ នៅទីបំផុតអយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏សម្រេច​ចោទ​ប្រកាន់​អតីត​មេទ័ព និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​រូប​រួម​ជាតិ​បច្ចុប្បន្ន គឺ​លោកញឹក ប៊ុនឆៃ ពី​បទ​សម​គំនិត​ផលិត​និង​នាំ​ចូល​សារធាតុ​ផ្សំ​គ្រឿង​ញៀន !!

Share This

សមត្ថកិច្ចលេងល្ខោនមកច្រើនថ្ងៃហើយ នៅទីបំផុតអយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏សម្រេច​ចោទ​ប្រកាន់​អតីត​មេទ័ព និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​រូប​រួម​ជាតិ​បច្ចុប្បន្ន គឺ​លោកញឹក ប៊ុនឆៃ ពី​បទ​សម​គំនិត​ផលិត​និង​នាំ​ចូល​សារធាតុ​ផ្សំ​គ្រឿង​ញៀន !!

អាស៊ីសេរី ៖ លោក ញឹក ប៊ុនឆៃ ត្រូវ​ចោទ​ពី​បទ​សម​គំនិត​ផលិត​និង​នាំ​ចូល​សារធាតុ​ផ្សំ​គ្រឿង​ញៀន

អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​ជា​អតីត​មេ​ទ័ព​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ពី​បទ​សម​គំនិត​ក្នុង​បទ​ផលិត​គ្រឿង​ញៀន និង​នាំ​ចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿង​ញៀន។

បន្ទាប់​ពី​សាកសួរ​អស់​ជាច្រើន​ម៉ោង​នៅ​ថ្ងៃ​អាទិត្យ ទី​៦ សីហា នេះ លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់ និង​បញ្ជូន​សំណុំ​រឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ហៅ​ថា​ប៉េហ្សី (PJ) នៅ​ម៉ោង​ជាង ៥​រសៀល។

កាល​ពី​ថ្ងៃ​ទី​៥ សីហា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សាកសួរ​លោក ញឹក ប៊ុនឆៃ អស់​រយៈពេល​ប្រមាណ ៥​ម៉ោង បន្ទាប់​ពី​សមត្ថកិច្ច​បាន​នាំ​ខ្លួន​លោក ញឹក ប៊ុនឆៃ ទៅ​ឆែកឆេរ​រក​វត្ថុ​តាង​ផ្សេងៗ​នៅ​គេហដ្ឋាន​របស់​លោក​ផ្ទាល់ នា​ខណ្ឌ​ជ្រោយចង្វារ កាល​ពី​ថ្ងៃ​សុក្រ ទី​៤ សីហា។

លោក ញឹក ប៊ុនឆៃ ដែល​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី និង​ធ្លាប់​ជា​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​ដែរ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា និង​បញ្ជូន​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ផលិត​គ្រឿង​ញៀន​ខុស​ច្បាប់ កាល​ពី​ឆ្នាំ​២០០៧ នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បន្ទាប់​មក​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​បន្ត​មក​តុលាការ​ក្រុង​ភ្នំពេញ​រយៈពេល​ពីរ​ថ្ងៃ​បន្តបន្ទាប់​គ្នា មុន​ពេល​តំណាង​អយ្យការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៦ សីហា នេះ។
-------------------------------------------------------------

សូមទស្សនាវីដេអូខ្សែជីវិតអ្នកច្បាំងរបស់ Gen. Nhek Bun Chhay ញឹក ប៊ុនឆៃ












ប្រភព ៖ វិទ្យុអាស៊ីសេរី

ព័ត៌មានទាក់ទង ៖ លោកញឹក ប៊ុ​ន​ឆៃ អតីតអគ្គ​មេ​បញ្ជាការ​រង​ទី​មួយនៃ​កង​យោធពល​ខេមរភូមិន្ទ និងជាអតីត​ឧបនាយករដ្ឋមន្ត្រី​កូតា​ខាង​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច ត្រូវ​បានសមត្ថកិច្ច​​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន !!
មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃអះអាង​ថា​សមត្ថកិច្ច​ជំនាញ​រក​ឃើញ​តម្រុយ​មួយ​ចំនួន​ដែល​អាច​ឱ្យ​អតីត​មេទ័ព និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​រូប​រួម​ជាតិ​បច្ចុប្បន្ន គឺ​លោកញឹក ប៊ុនឆៃ មិន​អាច​រួច​ខ្លួន​ពី​ច្បាប់ឡើយ!! តើ​លោក ញឹក ប៊ុនឆៃ ជា​នរណា?

No comments:

Post a Comment