៣០ឆ្នាំប្លាយសម្តេចទើបដឹងថា​ទឹកឡើងថ្លៃ អ្នកប្រើប្រាស់​ទឹក​តិច និង​អ្នកប្រើប្រាស់​ទឹក​ច្រើន​ បង់ថ្លៃ​ដូចៗ​គ្នា រីលោកចម ប្រសិទ្ធ រដ្ឋមន្ត្រីនៃក្រសួង​ឧស្សាហកម្ម និង​រដ្ឋា​ករ​ទឹក ចេញមុខមកសុំទោស​ដែល​យកលុយ​ថ្លៃ​ទឹក​ពី​ពលរដ្ឋ​លើស​ ព្រោះខុសបច្ចេកទេស!!​​ ស្លាប់ខ្មែរ!! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
៣០ឆ្នាំប្លាយសម្តេចទើបដឹងថា​ទឹកឡើងថ្លៃ អ្នកប្រើប្រាស់​ទឹក​តិច និង​អ្នកប្រើប្រាស់​ទឹក​ច្រើន​ បង់ថ្លៃ​ដូចៗ​គ្នា រីលោកចម ប្រសិទ្ធ រដ្ឋមន្ត្រីនៃក្រសួង​ឧស្សាហកម្ម និង​រដ្ឋា​ករ​ទឹក ចេញមុខមកសុំទោស​ដែល​យកលុយ​ថ្លៃ​ទឹក​ពី​ពលរដ្ឋ​លើស​ ព្រោះខុសបច្ចេកទេស!!​​ ស្លាប់ខ្មែរ!!

៣០ឆ្នាំប្លាយសម្តេចទើបដឹងថា​ទឹកឡើងថ្លៃ អ្នកប្រើប្រាស់​ទឹក​តិច និង​អ្នកប្រើប្រាស់​ទឹក​ច្រើន​ បង់ថ្លៃ​ដូចៗ​គ្នា រីលោកចម ប្រសិទ្ធ រដ្ឋមន្ត្រីនៃក្រសួង​ឧស្សាហកម្ម និង​រដ្ឋា​ករ​ទឹក ចេញមុខមកសុំទោស​ដែល​យកលុយ​ថ្លៃ​ទឹក​ពី​ពលរដ្ឋ​លើស​ ព្រោះខុសបច្ចេកទេស!!​​ ស្លាប់ខ្មែរ!!

Share This

៣០ឆ្នាំប្លាយបុរសខ្លាំងសម្តេចតេជោនៃអាណាចក្រសម្បូររាជានិងសម្បូរផ្កាយរះ ទើបតែដឹងថា​ទឹកឡើងថ្លៃ អ្នកប្រើប្រាស់​ទឹក​តិច និង​អ្នកប្រើប្រាស់​ទឹក​ច្រើន​បង់ថ្លៃ​ដូចៗ​គ្នា រីលោកចម ប្រសិទ្ធ រដ្ឋមន្ត្រីនៃក្រសួង​ឧស្សាហកម្ម និង​រដ្ឋា​ករ​ទឹកវិញ ទើបចេញមុខមកសុំទោស​ដែល​យកលុយ​ថ្លៃ​ទឹក​ពី​ពលរដ្ឋ​លើស​ ព្រោះខុសបច្ចេកទេស !! (​​ស្រុកខ្មែរ ប្រជាខ្មែរសម្បូរលុយ ឬក៏ចាយក្រដាស បានជញ្ជក់មករាប់សិបឆ្នាំហើយ ទើបភ្ញាក់ខ្លួនខុស​បច្ចេកទេស ?? ស្លាប់ខ្មែរ!!)

លោកចម ប្រសិទ្ធ រដ្ឋមន្ត្រីនៃក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​សុំទោស​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដែល​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ចេញ​វិ​ក្ក័​យ​ប​ត្រ​យក​ថ្លៃ​ទឹក​ពី​ប្រជាពលរដ្ឋ​ខ្ពស់​លើស ដោយ​សារ​ខុស​បច្ចេកទេស​​ ។ ការសុំ​ទោស​នេះ ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី ទទួល​ព័ត៌មាន​ថា រដ្ឋាករ​នេះ​ទូទាត់​លុយ​ថ្លៃ​ទឹក​ពី​ប្រជាពលរដ្ឋ​ខុស​ប្រក្រតី ហើយ​សម្តេច​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

«​ចំពោះ​កំហុសឆ្គង​នេះ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សូម​អភ័យទោស​ពី​សំណាក់​អតិថិជន​ទាំងអស់  ដែល​ទទួលផល​ប៉ះពាល់​ពី​ការខុសឆ្គង​នេះ ហើយ​សន្យាថា នឹងមិន​ឲ្យ​មានការ​ខុសឆ្គង​ជា​លើក​ទី ២ ឡើយ​»​។ នេះ​ជាការ​សុំទោស​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃនេះ បន្ទាប់ពី​នាយករដ្ឋមន្ត្រី​សើរើ​ពី​ករណី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដែលជា​ស្ថាប័ន​ចំណុះ​ឲ្យ​ខ្លួន ទូទាត់​តម្លៃ​ខ្ពស់​ពី​ប្រជាពលរដ្ឋដោយ​ផ្ទុយ​ពី​ការអំពាវនាវ​របស់​ស​ម្តេច​។  សេចក្តី​​ជូនដំណឹងរបស់​ក្រសួង ​​ដែល​ផ្សព្វ​ផ្សាយ​ដោយសារព័ត៌មាន​ Fresh News បន្តយ៉ាង​​នេះ​ថា៖« ដោយមានកំហុសបច្ចេកទេសរដ្ឋាករទឹក​ស្វយ័តក្រុង​ភ្នំពេញ បានធ្វើការគណនា និងចេញ​វិក្ក័យ​បត្រពុំត្រឹម​ត្រូវ​បណ្តាលឲ្យ​មានការ​​កើន​តម្លៃ​ទឹក​ប្រើ​ប្រាស់​របស់​ប្រជាជន​នៅ​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ»។ 

ជាមួយគ្នានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏ចេញមុខសុំទោសដល់ប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់នៃកំហុសនេះដែរ ដោយមានអត្ថន័យស្រដៀងនឹង​ខ្លឹមសារនៃការសុំទោសរបស់​ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម។ 

​សម្ដេច ហ៊ុន សែន បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី ២៨ ខែសីហា យ៉ាងដូច​នេះ​ថា​៖«​ថ្ងៃនេះ ខ្ញុំ​ទើបបាន​ដឹងថា​តម្លៃ​ទឹក​នៅ​ក្រុងភ្នំពេញ​មានការ​កើនឡើង​ដែល​អ្នកប្រើប្រាស់​ទឹក​តិច និង​អ្នកប្រើប្រាស់​ទឹក​ច្រើន​បង់ថ្លៃ​ដូចៗ​គ្នា ធ្វើ​ឲ្យ​នយោបាយ​អនុគ្រោះ​សម្រាប់​ប្រជាជន​ក្រីក្រ​មិនអាច​អនុវត្តន៍​បាន​។ នេះ​គឺ​ខុសពី​ការអំពាវនាវ​របស់ខ្ញុំ​ឲ្យ​បញ្ចុះថ្លៃ​ទឹក​»​។ សម្ដេច​បញ្ជាក់ទៀតថា សម្ដេច​បាន​បញ្ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធ ចុះ​ធ្វើការ​ជាមួយ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដើម្បី​អនុវត្ត​រូបមន្ត​ដើម​វិញ និង​ត្រូវ​សង​ប្រាក់​ទៅ​ប្រជាពលរដ្ឋ​វិញ​នូវ​ទឹកប្រាក់​ដែល​បាន​យក​លើសពី​ពួកគាត់​តាម​រូបមន្ត​ថ្មី​។​

ក្រសួង​ឧស្សាហកម្ម ដែលមាន​លោក ចម ប្រសិទ្ធ ជា​រដ្ឋមន្ត្រី  បាន​បញ្ជា​ឲ្យ​ដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ដែល​ស្ថិតនៅក្រោម​ការ​គ្រប់​គ្រង់​របស់ខ្លួន អនុវត្ត​ការ​គណនា​តម្លៃ​ទឹក​តាមរបៀប​គណនា​ចាស់ និង​សង​អតិថិជន​ដែលមាន​ផលប៉ះពាល់ ទាំងអស់​នូវ​ទឹកប្រាក់​លម្អៀង​លើស​ជាបន្ទាន់​។ នេះបើតាមសេចក្តីជូនដំណឹងរបស់​ក្រសួងខាង​លើ​។ 









ប្រភព ៖ thmeythmey

No comments:

Post a Comment