ប្រធានគណនេយ្យរោងចក្រកាត់ដេរយីហោ"International Royal"ដែលបានបើករថយន្តបំបុកកម្មករកម្មការិនីខ្មែរ ត្រូវបានសមត្ថកិច្ចយុគតេជោដោះលែងបាត់ (ฺពុទ្ធោ ស្លាប់ខ្មែរ! នេះជាទង្វើចាត់ចូលក្នុងអំពើភេរវកម្មយ៉ាងពិតប្រាកដ តែបែរជាសមត្ថកិច្ចខ្មែរដោះលែងដោយងាយ !)
សមត្ថកិច្ចខណ្ឌពោធិសែនជ័យរងការិះគន់ បន្ទាប់ពីបានដោះលែងប្រធានគណនេយ្យរោងចក្រកាត់ដេរយីហោ” International Royal ” ឲ្យត្រឡប់ទៅផ្ទះវិញ កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ក្រោយឈ្មោះ យ៉ែម សុចិត្រ បានត្រូវគេអះអាងថា បានបើករថយន្តបំបុកកម្មករដែលកំពុងធ្វើការតវ៉ា។
ចំណែកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានឲ្យដឹងថា «រឿងនេះមិនពិតទេ អ្នកណាបុកកម្មករហើយឲ្យរួចខ្លួន0x017d7 ការពិតរដ្ឋបាលរោងចក្របើករថយន្តបត់ប៉ះម៉ូតូហើយគ្មានរបួសស្នាមទេ ។ យើងឃាត់អ្នកបើកឡានបានមួយយប់អប់រំតែតំណាងកម្មករសុំឲ្យអប់រំ យើងក៏ធ្វើតាមសំណូមពរកម្មករ។ ចំពោះការនិយាយរបស់ប៉ូលិស ក៏អត់ដឹងរឿងដែរ ឮថារបួសធ្ងន់ធ្ងរតែទៅមើលតាមមន្ទីរពេទ្យ អត់មានរបួសទេ។ រឿងនេះចោទប្រកាន់គ្នាទៅវិញទៅមក តែអ្នកបើកឡានធ្វេសប្រហែសក្នុងការបើកបរក៏ធ្វើការអប់រំឲ្យត្រឡប់ទៅវិញនិងបានរាយការណ៍ទៅព្រះរាជអាជអាជ្ញារងពីស្ថានការណ៍នេះ។ ចំពោះករណីថាអ្នកបើកឡានគេច អត់គេចទេ អ្នកបើកបរ ចូលរោងចក្រធម្មតាហើយមិនមែនកម្មករពទ្ធ័ចាប់ទេគឺប៉ូលិសទៅហៅមកនិយាយគ្នាធម្មតា ប៉ុណ្ណោះ»។
គួររំឮកថា កាលពីរសៀលថ្ងៃទី១២ ខែសីហា នៅចំណុចសួនឧស្សាហកម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណៈក្រុមកម្មករកំពុងតវ៉ាទាមទារឲ្យថៅកែរោងចក្រដោះស្រាយនូវលក្ខខណ្ឌការងារមួយចំនួន ស្រាប់តែគេអះអាងថា ប្រធានគណនេយ្យរោងចក្ររូបនេះ ឈ្មោះ យ៉ែម សុចិត្រ បានបើករថយន្តបំបុកកម្មករកម្មការិនីជាង៤០០នាក់ តែម្ដង។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា ពេលកម្មករទាំងអស់ កំពុងតែតវ៉ាមុខរោងចក្រ ស្រាប់តែជនសង្ស័យឈ្មោះ យ៉ែម សុចិត្រ បើករថយន្តម៉ាកកាមរីបាឡែនពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2X-1058 ចេញពីក្នុងរោងចក្រយ៉ាងលឿនក្នុងបំណងបំបុកចូលហ្វូងកម្មករ ដែលជាហេតុធ្វើឲ្យម្នាក់ៗមានការភិតភ័យលស់ព្រលឹងចុងសក់ ប៉ុន្តែពេលនោះមានកម្មករជាច្រើនបានរត់រួចនៅសល់ កម្មការិនីម្នាក់អង្គុយលើម៉ូតូមួយគ្រឿង បណ្ដាលឲ្យរងរបួសបាក់ដៃធ្ងន់ធ្ងរ បន្ទាប់មកបានព្យាយាមបើករត់គេចខ្លួន តែត្រូវបានកម្មករ នាំគ្នាព័ទ្ធចាប់បានភ្លាមៗ រួចប្រគល់ឲ្យនគរបាល ដើម្បីចាត់ការតាមតាមច្បាប់ ប៉ុន្តែក្រោយមក ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ ដោះលែងឲ្យមានសេរីភាពឡើងវិញ ក្រោមហេតុផលសម្របសម្រួលគ្នា៕
ប្រភព៖ angrut
No comments:
Post a Comment