ពុទ្ធភាសិតសម័យពុទ្ធកាលថា ធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ ប៉ុន្តែសម័យតេជោទ្រក្បាលនឹងគល់ឫស្សីត្រូវនិយាយថា ធ្វើល្អបានអាក្រក់ ធ្វើអាក្រក់បានល្អ ទើបត្រឹមត្រូវតាមតថភាពសង្គមជាក់ស្តែង !!
ក្រោមការដឹកនាំរបស់សម្តេចមហាអស្ចារ្យនៃកម្ពុជា អ្នកធ្វើការមិនយកថ្លៃសេវាពីរាស្រ្តរងការព្រមាន ហួសចិត្តពេកក៏បង្អើលពិភពគុនមើលអ៊ីចឹង ។ ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ នេះជាពុទ្ធភាសិតសម័យពុទ្ធកាល ប៉ុន្តែសម័យតេជោទ្រក្បាលនឹងគល់ឫស្សីត្រូវនិយាយថា ធ្វើល្អបានអាក្រក់ ធ្វើអាក្រក់បានល្អ ទើបត្រឹមត្រូវតាមសភាពសង្គមជាក់ស្តែងក្រោមការដឹកនាំរបស់សម្តេចមហាអស្ចារ្យនៃកម្ពុជា ។
ប្រភពព័ត៌មានពីវិទ្យុវាយោ៖ រដ្ឋបាលខេត្តបាត់ដំបងព្រមានចៅសង្កាត់អូរចាររឿងផ្តល់សេវាសាធារណៈមិនគិតថ្លៃ
រដ្ឋបាលខេត្តបាត់ដំបង បានព្រមានចាត់វិធានការបន្ទាន់ និងម៉ឺងម៉ាត់បំផុត ប្រសិនបើ ចៅ សង្កាត់អូរចារ បន្តផ្ដល់សេវាសាធារណៈឥតគិតថ្លៃដល់ប្រជាជន ដោយគ្មានការប្រជុំ អនុ ម័ត តម្លៃ។ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ថាការមិនយកកម្រៃ ព្រោះប្រជាពលរដ្ឋក្រីក្រ។
រដ្ឋបាលខេត្តបាត់ដំបងបញ្ជាក់ថា ការកំណត់ផ្តល់សេវាសាធារណៈក្នុងតម្លៃសូន្យរៀល ដោយចៅសង្កាត់អូរចារ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត គឺជាទង្វើរំលោភច្បាប់ និងរំលោភអំណាច ព្រោះកញ្ញាមិនបានប្រជុំជាមួយក្រុមប្រឹក្សា ឃុំសង្កាត់ ដើម្បីអនុម័ត។
នៅក្នុងលិខិតចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ រដ្ឋបាលខេត្តបាត់ដំបង បានទាមទាឲ្យកញ្ញា ចៅសង្កាត់អូរចារ ធ្វើការផ្អែកតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដូចខាងក្រោម៖
ទី១. រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសង្កាត់ ដើម្បីអនុម័តយកតម្លៃសេវាសាធារណៈ សូន្យរៀល មុនពេលអនុវត្ត។
ទី២. តម្រូវឲ្យកញ្ញា រ៉ូហ្ស៊េត ចេញថវិកាផ្ទាល់ខ្លួនជំនួសប្រជាពលរដ្ឋ ដែលមកទទួលសេវាដោយមិនគិតថ្លៃ ដល់រដ្ឋវិញ។
ទី៣. ករណីរចៅសង្កាត់អូរចារ មិនអនុវត្តតាមសេចក្ដីណែនាំ រដ្ឋបាលខេត្តបាត់ដំបង នឹងមានវិធានការជាបន្ទាន់ និងម៉ឺងម៉ាត់បំផុត ចំពោះចៅសង្កាត់រូបនេះ។
ឆ្លើយតបទៅសេចក្ដីណែនាំនេះ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ថាជាការធ្វេសប្រហែសរបស់កញ្ញា ដែលមិនបានរៀបចំ ការប្រជុំជាមួយក្រុមប្រឹក្សាសង្កាត់ ដើម្បីអនុម័តតម្លៃសូន្យរៀលនេះ មុនពេលអនុវត្ត ហើយកញ្ញានឹងគោរពតាមសេចក្ដីណែនាំដោយ ចេញថវិកាផ្ទាល់ខ្លួនសងជំនួសប្រជាពលរដ្ឋ ដែលបានទទួលសេវា ឥតគិតថ្លៃក្នុងរយៈពេលមួយខែ កន្លងមកនេះ ហើយកញ្ញានឹងរៀបចំកិច្ចប្រជុំពិនិត្យលើតម្លៃសេវាឡើងវិញ។
ទោះយ៉ាងណា កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ចៅសង្កាត់អូរចារ អះអាងថាមូលហេតុដែល កញ្ញាមិនយកថវិកា នៅពេលប្រជាពលរដ្ឋធ្វើសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ឬលិខិតផ្សេងៗទៀតនោះ ដោយសារតែការយោគយល់ដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រ ហើយប្រជាពលរដ្ឋភាគច្រើន បានទៅរកសេវាធ្វើលិខិតស្នាមខ្ចីលុយធនាគារ ដែលរដ្ឋកំណត់ឲ្យយកតម្លៃ ៤,០០០រៀល៕
ប្រភព ៖ វាយោ
រឿងនេះ វីរកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ចៅសង្កាត់អូរចារ ខេត្តបាត់ដំបង បានចេញលិខិតបំភ្លឺទៅនឹងការព្រមានរបស់អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងវិញផងដែរ កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ នេះ ។
ប្រភព ៖ វីរកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត
ទស្សនៈរបស់ប្រជាហ្វេសប៊ុក ទាក់ទងរឿងនេះ |
No comments:
Post a Comment