វិធីនៃការពង្រឹងឥទ្ធិពល/អំណាច ដោយ មេធាវី សុក សំអឿន - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
 វិធីនៃការពង្រឹងឥទ្ធិពល/អំណាច ដោយ មេធាវី សុក សំអឿន

វិធីនៃការពង្រឹងឥទ្ធិពល/អំណាច ដោយ មេធាវី សុក សំអឿន

Share This
រូបថតពីហ្វេសប៊ុក Sok Sam Oeun
វិធីនៃការពង្រឹងឥទ្ធិពល/អំណាច៖

អ្នកអាចពង្រឹងឥទ្ធិពលរបស់អ្នកតាមវិធី ៥៖ ១. ឥទ្ធិពលតាមផ្លូវច្បាប់ Legitimate Power, ២. ឥទ្ធិ​ពល​រង្វាន់ Reward Power, ៣. ឥទ្ធិពលជំនាញ Expert Power, ៤. ឥទ្ធិពលផ្លូវគម្រាម Coercive Power, និង ៥. ឥទ្ធិពលយោង Referent Power។

បើអ្នកមានឥទ្ធិពលណាមួយលើគេ អ្នកនឹងមានឥទ្ធិពល ឬ អំណាចលើគេ តែបើគេមានឥទ្ធិពលណា​មួយ​លើអ្នកវិញ វាអាចបូកសង គ្នាបាន ហើយបើគេនៅតែលើស គេមានឥទ្ធិពលមកលើអ្នក។ អាច​ហៅបានថា គេមានអំណាចជាង​អ្នក។ នាយក មានឥទ្ធិពលតាមផ្លូវច្បាប់លើបុគ្គលិក។ ក្នុង​សង្គម​គ្រួសារ ប្តី មាន ឥទ្ធិពលតាមផ្លូវច្បាប់ មកលើប្រពន្ធ។ តែបើប្រពន្ធគេរកចំណូលជាង គេមាន​ឥទ្ធិ​ពល​​រង្វាន់លើប្តវិញ។ ប្តីរៀនចេះដឹងជាង​ប្រពន្ធ ប្តីគេមាន ឥទ្ធិពាលជំនាង មកលើប្រពន្ធ។ ប្រពន្ធ​កាច អាង​អី​អាងឡូឡា ប្រពន្ធកំពុងតែប្រើឥទ្ធិ​ពលគម្រាមមកលើប្តី។ កូនអ្នកធំអត់ការងារធ្វើមែន តែ​ហេតុអ្វី​​​បាន​ប៉ូលីស​ខ្លាច ព្រោះគេមានឥទ្ធិពលយោង។ ហេតុអ្វីបានជាកូនបំណុល​ ខ្លាចម្ចាស់​បំណុល ព្រោះកូនបំណុលជំពាក់ឥទ្ធិពលរង្វាន់ពីម្ចាស់បំណុល។

ប៉ុន្តែ ការប្រើ ឥទ្ធិពលគម្រាម អាចជាអាវុធមុខពីរ ព្រោះ ខ្លាច អាចគូរនឹងស្អប់! ចូរកុំសូវពង្រឹងឥទ្ធិពល នេះខ្លាំងពេក។

មេធាវី សុក សំអឿន, អនុបណ្ឌិតគ្រប់គ្រង

ប្រភព : Sok Sam Oeun

No comments:

Post a Comment