អតីត​មេទ័ព និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​រូប​រួម​ជាតិ​បច្ចុប្បន្នគឺ​លោកញឹក ប៊ុនឆៃ បានទទួលស្គាល់ពីកំហុសរបស់ខ្លួនដែលបានប្រព្រឹត្តមិនគប្បីមកលើបុរសខ្លាំង ហ៊ុន សែន !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អតីត​មេទ័ព និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​រូប​រួម​ជាតិ​បច្ចុប្បន្នគឺ​លោកញឹក ប៊ុនឆៃ បានទទួលស្គាល់ពីកំហុសរបស់ខ្លួនដែលបានប្រព្រឹត្តមិនគប្បីមកលើបុរសខ្លាំង ហ៊ុន សែន !!

អតីត​មេទ័ព និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​រូប​រួម​ជាតិ​បច្ចុប្បន្នគឺ​លោកញឹក ប៊ុនឆៃ បានទទួលស្គាល់ពីកំហុសរបស់ខ្លួនដែលបានប្រព្រឹត្តមិនគប្បីមកលើបុរសខ្លាំង ហ៊ុន សែន !!

Share This

អតីត​មេទ័ព និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​រូប​រួម​ជាតិ​បច្ចុប្បន្នគឺ​លោកញឹក ប៊ុនឆៃ បានទទួលស្គាល់ពីកំហុសរបស់ខ្លួនដែលបានប្រព្រឹត្តមិនគប្បីមកលើបុរសខ្លាំង ហ៊ុន សែន !!

លោក ញឹក ប៊ុ​ន​ឆៃ អតីត​មេទ័ព និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​រូប​រួម​ជាតិ​បច្ចុប្បន្ន ​ដែល​បាន​​កំពុង​ជាប់​ឃុំ​ក្នុង​ព​ន្ឋ​នាគារ​រាជធានី​ភ្នំពេញ (PJ)  លោកបាន​សារភាព​ទទួលស្គាល់​កំហុស​របស់ខ្លួនដែល​បាន​ប្រព្រឹត្ត​មិន​គប្បី​មក​លើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ។

នៅ​ក្នុង​សារលិខិត​របស់​អតីត​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី លោក ញឹក ប៊ុ​ន​ឆៃ ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ករប​ស់លោក​កាលពី​ប៉ុន្មាន​នាទី​មុន​នេះ អតីត​សហរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ផ្កាយ​មាស​៤​រូប​នេះ​បាន​សរសេរ​ដោយ​សម្តែង​ការ​សោកស្តាយ​និង​វិប្បដិសារី​ដែល​លោក​មិន​អាច​បន្ត​បេសកកម្ម​រួមរស់​ជា​សហជីវិនី សហជីវិន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​បាន​សុំ​ការ​យោគយល់​អធ្យាស្រ័យ​ពី​អ្នកគាំទ្រ​ចំពោះ​កំហុសឆ្គង​របស់​លោក ។

យ៉ាងណា​ក៍ដោយ​នៅ​ក្នុង​សារលិខិត​ដែល​គេបង្ហោះ​នៅ​យប់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧​នេះ លោក ញឹក ប៊ុ​ន​ឆៃ មិន​បាន​បញ្ជាក់​ពី​កំហុសឆ្គង​របស់​លោក​មួយ​ណា​នោះ​ទេ ព្រោះ​លោក​ត្រូវ​បាន​គេ​ចោទ​ពាក់​ព័​ន្ឋ​នឹង​ការ​នាំ​ចូល​សារធាតុ​ញៀន​និង​ផលិត​គ្រឿងញៀន​នៅ​ខេត្តកំពង់ស្ពឺ​កាលពី​១០​ឆ្នាំ​មុន និង លួច​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ។

នៅ​ក្នុង​លិខិត​ដដែល​អតីត​អនុប្រធាន​ទី​២​ព្រឹ​ទ្ឋ​សភា និង​ធ្លាប់​ឡើង​កាន់​តំណែង​ខ្ពស់​បំផុត​ជា​ប្រមុខរដ្ឋ​ស្តីទី​និង​បាន​ចុះហត្ថលេខា​លើ​រដ្ឋធម្មនុញ្ញ​បន្ថែម​កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០០៤ បន្ទាប់​ពី​មានការ​ជាប់​គាំង​នយោបាយ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៣​កាលពី​ខែកក្កដា ឆ្នាំ​២០០៣ ហើយ​បង្កើត​រាជរដ្ឋាភិបាល​ស្របច្បាប់​មួយ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន​នោះ លោក ញឹក ប៊ុ​ន​ឆៃ បាន​កោតសរសើរ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​មាន​សន្តិភាព​និង​ការ​អភិវឌ្ឍ​មក​ដល់​ពេល​នេះ​។

ក្រៅពី​ការ​លើក​ឡើង​អំពី​បញ្ហា​សុខភាព​និង​វ័យ​ចំណាស់ លោក ញឹក ប៊ុ​ន​ឆៃ ក៍​ស្នើ​ដល់​សហជីវិនី សហជីវិន​របស់​លោក​សម្រេចចិត្ត​តាម​ប្រជាធិបតេយ្យ​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ជំនួស​លោក​ផង​ដែរ ។

លោក ញឹក ប៊ុ​ន​ឆៃ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៧ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែសីហា ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​រូប​នេះ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ផ្លូវការ​ពី​បទ​សមគំនិត​ក្នុង​បទ​ផលិត​គ្រឿងញៀន និង​នាំ​ចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន​កាលពី​ឆ្នាំ​២០០៧ និង​បង្គាប់​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​លោក ញឹក ប៊ុ​ន​ឆៃ ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ក្នុង​ព​ន្ឋ​នាគារ​រាជធានី​ភ្នំពេញ (PJ) ៕














ប្រភព ៖  angrut
ព័ត៌មានទាក់ទង ៖ បទសម្ភាស​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អំពី​ការ​ចាប់​ខ្លួន​អតីត​មេទ័ព និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​រូប​រួម​ជាតិ​បច្ចុប្បន្នគឺ​លោកញឹក ប៊ុនឆៃ ព្រោះថាញឹកប៊ុនឆៃអត់​មាន​ផល​ប្រយោជន៍​នយោបាយ​ដល់​លោក ហ៊ុន សែន តទៅទៀត!!
លោកញឹក ប៊ុ​ន​ឆៃ អតីតអគ្គ​មេ​បញ្ជាការ​រង​ទី​មួយនៃ​កង​យោធពល​ខេមរភូមិន្ទ និងជាអតីត​ឧបនាយករដ្ឋមន្ត្រី​កូតា​ខាង​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច ត្រូវ​បានសមត្ថកិច្ច​​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន !!
មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃអះអាង​ថា​សមត្ថកិច្ច​ជំនាញ​រក​ឃើញ​តម្រុយ​មួយ​ចំនួន​ដែល​អាច​ឱ្យ​អតីត​មេទ័ព និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​រូប​រួម​ជាតិ​បច្ចុប្បន្ន គឺ​លោកញឹក ប៊ុនឆៃ មិន​អាច​រួច​ខ្លួន​ពី​ច្បាប់ឡើយ!! តើ​លោក ញឹក ប៊ុនឆៃ ជា​នរណា?

No comments:

Post a Comment