រដ្ឋមន្ដ្រីក្បាលនឹងគល់ឬស្សីនៃក្រសួងសង្គមកិច្ច(ក្រសួងអសង្គមកិច្ច បានត្រឹមត្រូវជាង) បានថ្កោលទោសលោកហ្វីល រ៉ូប៊ឺតសុន(Phil Robertson)មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ !!
អាស៊ីសេរី ៖ ក្រសួងសង្គមកិច្ចថ្កោលទោសមន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រតិកម្ម និងថ្កោលទោសនាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីសេរីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson)។
ការថ្កោលទោសនេះ ដោយសារតែលោក ហ្វីល រ៉ូប៊ឺតសុន ស្នើលោកឲ្យលោក វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច ចុះចេញពីតំណែង ដោយសារលោក វង សូត បានព្រមានវាយក្បាលអ្នកតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោតនឹងគល់ឫស្សី។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង ចេញផ្សាយកាលពីល្ងាចថ្ងៃទី៣ ខែសីហា បានច្រានចោលទាំងស្រុងចំពោះការអត្ថាធិប្បាយរបស់លោក ហ្វីល រ៉ូប៊ឺសុន និងចាត់ទុកថា ជាការញុះញង់ បំភ្លៃ បំផ្លើសការពិត ព្រមទាំងមានលក្ខណៈជាប្រព័ន្ធ បង្កអសន្តិសុខ អស្ថិរភាពសង្គម ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរដ្ឋអធិបតេយ្យរបស់ប្រទេសកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានដដែលនោះ បានហៅការអត្ថាធិប្បាយរបស់លោក ហ្វីល រ៉ូប៊ឺតសុន ដែលចាត់ទុកសាររបស់ថ្នាក់ដឹកនាំក្រសួង ថាជាសារដ៏ឃោរឃៅ និងមិនបានដឹងអ្វីទាំងអស់អំពីសិទ្ធិមនុស្ស និងថាការបញ្ចេញមតិបែបនេះ គឺផ្ទុយពីការពិតដែលមិនអាចទទួលយកបានឡើយ៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
ព័ត៌មានទាក់ទង ៖ រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច លោកវង សូត គំរាមវាយសំពងក្បាលប្រជាខ្មែរដោយគល់ប្ញស្សី បើហ៊ានតវ៉ាចំពោះលទ្ធផលបោះឆ្នោតឆ្នាំ២០១៨ !!
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) "បញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅតែជាបញ្ហាប្រឈមដរាបណា ហ៊ុន សែន នៅកាន់អំណាច"
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិទាមទារឲ្យ ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជាលាលែងពីតំណែង
No comments:
Post a Comment