រូបមន្តឱសថអាយុវឌ្ឍនៈចេក​ណាំវ៉ាវ៉ាត្រាំនឹងទឹកឃ្មុំ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
 រូបមន្តឱសថអាយុវឌ្ឍនៈចេក​ណាំវ៉ាវ៉ាត្រាំនឹងទឹកឃ្មុំ

រូបមន្តឱសថអាយុវឌ្ឍនៈចេក​ណាំវ៉ាវ៉ាត្រាំនឹងទឹកឃ្មុំ

Share This
loading...

 រូបមន្តឱសថអាយុវឌ្ឍនៈចេក​ណាំវ៉ាវ៉ាត្រាំនឹងទឹកឃ្មុំ 

វិធីផ្សំនិងធ្វើជាថ្នាំ ÷

១. ម្រេចខ្មៅបុកអោយគ្រាន់បែកគ្រាប់ ១០០ គ្រាប់ ឬច្រើនជាងហ្នឹងតិចតូចក៏បាន
២. ខ្ញីស្រស់ៗ១-២មើមហាន់ជាចម្រៀកស្ដើងៗ
៣. ចេកណាំវ៉ាទុំជោរ បើបានទុំលើដើមរឹតតែល្អ ១ ស្និត
៤. ទឹកឃ្មុំពិតៗ បានពីធម្មជាតិ ។

  • រួចហើយក៏នាំម្រេចខ្មៅនិងខ្ញីស្រស់ៗ ដែលហាន់រួចហើយ ដាក់រៀងបាតដប បកចេកណាំវ៉ាដាក់រៀងតាំងជាជួរត្រង់ រួចហើយក៏ចាក់ទឹកឃ្មុំពិតៗ អោយល្មមលិចចេក ហើយក៏បិទគ្របដប អោយត្រាំទុកចោល ៣ ថ្ងៃ ក៏យកចេកមកទទួលទានបាន
  • ព្រឹកទទួលទាន មួយផ្លែ ល្ងាច មួយផ្លែ បើចេកអស់ក៏បន្ថែមចេកត្រាំទៀតក៏បាន ។

  សព្វគុណ ÷ ជួយបំប៉នរាងកាយឱ្យរឹងមាំ ព្យាបាលរោគ Allergy អោយជាបាន ។

បញ្ជាក់រូបមន្តថ្នាំនេះ បានពីបូរាណ បច្ចុប្បន្ន មានជនជាតិថៃជាច្រើន និយមធ្វើទុកទទួលទាន ដើម្បីសុខភាព និងមានលោកតាម្នាក់ គាត់ធ្វើទុកទទួលទានរាល់ថ្ងៃ គាត់អាយុ ៨២ ឆ្នាំហើយ រាងកាយក៏នៅរឹងមាំ ដោយគាត់បានប្រាប់ថា គាត់មានសុខភាពទន់ខ្សោយទាំងឈឺចុកចាប់រាងកាយ គាត់ក៌ធ្វើថ្នាំនេះទទួលទានតាំងតែអាយុ ៥២ ឆ្នាំ មកម្លេះ ។


No comments:

Post a Comment