ជាការរំលឹកពាក្យសន្យារបស់ហ៊ុន សែន ដែលធ្លាប់បានសន្យា​ថា​ នឹង​កាត់​ក​ខ្លួន​ឯង​ចោល មន្ត្រី​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន​ផ្តាំ​ទៅ​លោក ហ៊ុន សែន កុំ​ឲ្យ​ធ្វើ​បាប​ខ្លួន​ឯង !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ជាការរំលឹកពាក្យសន្យារបស់ហ៊ុន សែន ដែលធ្លាប់បានសន្យា​ថា​ នឹង​កាត់​ក​ខ្លួន​ឯង​ចោល មន្ត្រី​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន​ផ្តាំ​ទៅ​លោក ហ៊ុន សែន កុំ​ឲ្យ​ធ្វើ​បាប​ខ្លួន​ឯង !!

ជាការរំលឹកពាក្យសន្យារបស់ហ៊ុន សែន ដែលធ្លាប់បានសន្យា​ថា​ នឹង​កាត់​ក​ខ្លួន​ឯង​ចោល មន្ត្រី​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន​ផ្តាំ​ទៅ​លោក ហ៊ុន សែន កុំ​ឲ្យ​ធ្វើ​បាប​ខ្លួន​ឯង !!

Share This


មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ព្រៃ​ឈើ​នៃ​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន (EIA) ផ្ដាំ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កុំ​ឲ្យ​សម្លាប់​ខ្លួន​ ដោយសារ​បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ។

លោក ចាហ្គោ វ៉ាដលេ (Jago Wadley) មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​យុទ្ធនាការ​ព្រៃ​ឈើ​នៃ​អង្គការ EIA នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែ ឧសភា ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា អង្គការ​របស់​លោក​មិន​បម្រើ​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ និង​មិន​ជំរុញ​ឲ្យ​មាន​អំពើ​ហិង្សា​នោះ​ទេ៖ «ចំពោះ​ការ​សន្យា​របស់​លោក ហ៊ុន សែន ដែល​ថា គាត់​ហ៊ាន​កាត់​ក្បាល​គាត់​ចោល បើសិនជា​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​មិន​បាន ខ្ញុំ​សូម​ជម្រាប​ថា  អង្គការ អ៊ី.អាយអេ. មិន​តស៊ូ​មតិ ឲ្យ​មាន​អំពើ​ហិង្សា​នោះ​ទេ។ ដូច្នេះ ខ្ញុំ​សូម​ផ្ដាំ​ទៅ​លោក ហ៊ុន សែន សូម​កុំ​ធ្វើ​តាម​ការ​សន្យា​នោះ​អី»។

សកម្មភាព​ប្រមូល​ឈើ​ក្នុង​តំបន់​អូរតាង ប្រទេស​កម្ពុជា ដើម្បី​នាំ​យក​ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of EIA

របាយការណ៍​របស់ EIA បាន​រក​ឃើញ​ថា គ្រាន់​តែ​ពី​ខែ​មករា ឆ្នាំ​២០១៦ មក​ដល់​បច្ចុប្បន្ន​នេះ មន្រ្តី​គយ​វៀតណាម បាន​កត់​ត្រា​ឯកសារ​ពន្ធ​គយ​លើ​ការ​នាំ​ឈើ និង​គ្រឿង​ធ្វើ​ពី​ឈើ​ចេញ​​កម្ពុជា ទៅ​វៀតណាម មាន​ទឹក​ប្រាក់​រហូត​ដល់​ជិត ៣០០​លាន​ដុល្លារ​អាមេរិក។ ឯកសារ​ផ្លូវ​ការ​របស់​​គយ​វៀតណាម ដដែល បញ្ជាក់​ទៀត​ថា ឈើ​ដែល​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា ជាង ២,៣​សែន​ម៉ែត្រ​គូប (២៣០,០០០) ត្រូវ​បាន​កត់ត្រា​ក្នុង​បញ្ជី​វិក្កយបត្រ​លក់ និង​ដឹក​ជញ្ជូន​ទៅ​ប្រទេស​វៀតណាម។

រដ្ឋាភិបាល​កម្ពុជា ខ្វែង​គំនិត​គ្នា​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​នេះ ដោយ​ក្រសួង​កសិកម្ម​ទទួល​ស្គាល់​ថា មាន​បទល្មើស​ព្រៃ​ឈើ​នៅ​តែ​កើត​មាន​មែន ប៉ុន្តែ​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​បរិស្ថាន បែរ​ជា​បដិសេធ៕

ប្រភព : វិទ្យុអាស៊ីសេរី

No comments:

Post a Comment