លោកញឹក ប៊ុ​ន​ឆៃ អតីតអគ្គ​មេ​បញ្ជាការ​រង​ទី​មួយនៃ​កង​យោធពល​ខេមរភូមិន្ទ និងជាអតីត​ឧបនាយករដ្ឋមន្ត្រី​កូតា​ខាង​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច ត្រូវ​បានសមត្ថកិច្ច​​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
លោកញឹក ប៊ុ​ន​ឆៃ អតីតអគ្គ​មេ​បញ្ជាការ​រង​ទី​មួយនៃ​កង​យោធពល​ខេមរភូមិន្ទ និងជាអតីត​ឧបនាយករដ្ឋមន្ត្រី​កូតា​ខាង​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច ត្រូវ​បានសមត្ថកិច្ច​​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន !!

លោកញឹក ប៊ុ​ន​ឆៃ អតីតអគ្គ​មេ​បញ្ជាការ​រង​ទី​មួយនៃ​កង​យោធពល​ខេមរភូមិន្ទ និងជាអតីត​ឧបនាយករដ្ឋមន្ត្រី​កូតា​ខាង​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច ត្រូវ​បានសមត្ថកិច្ច​​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន !!

Share This

លោកញឹក ប៊ុ​ន​ឆៃ អតីតអគ្គ​មេ​បញ្ជាការ​រង​ទី​មួយនៃ​កង​យោធពល​ខេមរភូមិន្ទ និងជាអតីត​ឧបនាយករដ្ឋមន្ត្រី​កូតា​ខាង​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច ត្រូវ​បាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន និង​កំពុង​សាកសួរ​នៅ​ស្នងការ​ក្រុង​ភ្នំពេញ ពាក់ព័ន្ធ​បទ​ល្មើស​គ្រឿងញៀន នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ឲ្យដឹង​ថា លោក ញឹក ប៊ុនឆៃ អតីត​ឧប​នាយករដ្ឋមន្ត្រី​កូតា​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ហើយ នៅថ្ងៃទី ៣ សីហា នេះ។

លោក​បន្ត​ថា មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នេះ ត្រូវ​គេ​រក​ឃើញ​ថា លោក ញឹក ប៊ុនឆៃ មាន​ជាប់​ពាក់ព័ន្ធ​ការ​ផលិត​គ្រឿងញៀន នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាល​ពី​ឆ្នាំ​២០១២។ នៅ​ពេល​នេះ លោក ញឹក ប៊ុនឆៃ ត្រូវ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ មុន​នឹង​បញ្ជូន​បន្ត​នីតិវិធី​ទៅ​តុលាការ។

លោក ខៀវ សុភ័គ បន្ត​ថា សមត្ថកិច្ច​​កំពុង​​បន្ត​​ស្រាវជ្រាវ​​អ្នក​​ពាក់ព័ន្ធ​​ដទៃ​ទៀត ប៉ុន្តែ​លោក​បដិសេធ​បង្ហាញ​អត្តសញ្ញាណ ដោយ​ទុក​ឲ្យ​សមត្ថកិច្ច​ចាត់ការ​រឿង​នេះ​បន្ត​ទៀត។

ប្រភព ៖ អាស៊ីសេរី 
------------------------------------------------------------

ចំណែកសំណាក់សារព័ត៌មាន Kohsantepheapdaily វិញថា ពាក់ព័ន្ធ​​ក្នុងករណី​ផលិត​គ្រឿងញៀន​នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីខែមីនា ​ឆ្នាំ​២០០៧។

រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច ​លោក​ញឹក ប៊ុ​ន​ឆៃ អតីត​ឧបនាយករដ្ឋ​មន្ត្រី ត្រូវ​បាន​សមត្ថកិច្ច​ព្រហ្មទណ្ឌ​​រាជធានី​ភ្នំពេញ​ធ្វើការ​​ចាប់ខ្លួន ​នារសៀល​ថ្ងៃទី​០៣ សីហា នេះ ពាក់ព័ន្ធ​​ក្នុងករណី​ផលិត​គ្រឿងញៀន​នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីខែមីនា ​ឆ្នាំ​២០០៧

គួរបញ្ជាក់ថា អាជ្ញាធរ​មានសមត្ថ​កិច្ច​បានរឹបអូសសារធាតុគីមីជាង៣តោនពីកសិដ្ឋានមួយ​របស់លោក​ជា ជុង ដែលជាអតីតទីប្រឹក្សា​លោក​ញឹក ប៊ុន​ឆៃ ។

លោកញឹក ប៊ុ​ន​ឆៃ គឺ​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវ​បាន​រាជរដ្ឋាភិបាល​ដក​តំណែង​ពី​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី​ដោយសារ​តែ​លោក​លួច​ទាក់ទង​នឹង​បក្ស​ប្រឆាំង​ ។

កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ អនុវត្ត​តាម​ដីកា​របស់​តុលាការ ដើម្បី​នាំ​ខ្លួន​លោកញឹក ប៊ុ​ន​ឆៃ មក​សាកសួរ​នាំ​នៅ​ស្នងការដ្ឋាន​នគរ​​បាលរាជធានី​ភ្នំពេញ ។








ប្រភព ៖ kohsantepheapdaily




No comments:

Post a Comment