ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ​ Sick Kids និងមន្ទីរពេទ្យ​Mount Sinaiនៅទីក្រុងតូរុងតូ​ ប្រទេសកាណាដាដែលបានធ្វើការវះកាត់ជួយសង្គ្រោះទារកក្នុងផ្ទៃម្តាយដែលមានការលូតលាស់បេះដូងមិនធម្មតា​ បានដោយជោគជ័យ!! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ​ Sick Kids និងមន្ទីរពេទ្យ​Mount Sinaiនៅទីក្រុងតូរុងតូ​ ប្រទេសកាណាដាដែលបានធ្វើការវះកាត់ជួយសង្គ្រោះទារកក្នុងផ្ទៃម្តាយដែលមានការលូតលាស់បេះដូងមិនធម្មតា​ បានដោយជោគជ័យ!!

ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ​ Sick Kids និងមន្ទីរពេទ្យ​Mount Sinaiនៅទីក្រុងតូរុងតូ​ ប្រទេសកាណាដាដែលបានធ្វើការវះកាត់ជួយសង្គ្រោះទារកក្នុងផ្ទៃម្តាយដែលមានការលូតលាស់បេះដូងមិនធម្មតា​ បានដោយជោគជ័យ!!

Share This
Baby Sebastian with his parents Christopher Havill and Kristine Barry at The Hospital for Sick Children. Five days before he was born, a surgical procedure was performed on Sebastian's heart while he was still in his mother's womb. (Randy Risling / Toronto Star) 

First Utero Surgery

សូមចូលរួមអបអរសាទចំពោះក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ​ Sick Kids និងមន្ទីរពេទ្យ​ Mount Sinai នៅទីក្រុងតូរុងតូ​ ប្រទេសកាណាដាដែលបានធ្វើការវះកាត់ជួយសង្គ្រោះទារកក្នុងផ្ទៃម្តាយដែលមានការលូតលាស់បេះដូងមិនធម្មតា​ បានដោយជោគជ័យ!!!

ទារកក្នុងផ្ទៃម្តាយមួយ​ ដែលក្រុមគ្រូពេទ្យរកឃើញថាមានការលូតលាស់បេះដូងមិនប្រក្រតីក្នុងផ្ទៃម្តាយ​ (Congenital Heart Defect)នៅអាទិត្យទី២០នៃអាយុគត៌។​ ក្រុមគ្រូពេទ្យបានរកឃើញថាសរសៃឈាមដែលចេញបេះដូងទារកក្នុងផ្ទៃ​ (pulmonary artery and Aorta) ត្រឡប់ប្តូរ​ ដែលនាំឱយបេះដូងមិនអាចបញ្ជូនឈាមទៅចិញ្ចឹមរាង្គកាយ​ និងខួរក្បាលបានគ្រប់គ្រាន់ក្រោយពេលសំរាល។​ បញ្ហានេះគ្រូពេទ្យហៅថា​ Transposition of Great Arteries (TGA)។

តាមធម្មតា​ ករណីដូចនេះ​ ក្រុមគ្រូពេទ្យធ្វើការវះការក្នុងកំឡុងពេល១អាទិត្យក្រោយពេលកុមារកើត​ ប៉ុន្តែករណីកុមារខាងលើនេះ ក្រុមគ្រូពេទ្យបានសំរេចធ្វើការវះកាត់នៅក្នុងស្បូន​ ឬផ្ទៃម្តាយតែម្តងក្រោមហេតុផលថា​ កាលណាទារកកើតមក​ហើយ​ លែងទទួលឈា​មចិញ្ចឹមពីសុកម្តាយ​ បេះបូងទារកនោះមិនអាចច្របាច់ឱយឈាមទៅចិញ្ចឹមខួរក្បាលបានគ្រប់​ កោសិកាខួរក្បាលទារកនោះនឹងខូច​ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។​ ទារកនោះនឹងត្រូវពីការ។

ទារកនោះសំរាលពីផ្ទៃម្តាយជាផ្លូវការនៅមួយអាទិត្យក្រោយពីវះកាត់ដោយ​ Induced labour។ ម្តាយទារកហាក់មានអារម្មណ៍ថាកូនប្រុសគាត់កើតនៅថ្ងៃដែលគេវះកាត់។

នេះជាករណីលើកទី១នៃការវះកាត់ទារកក្នុងផ្ទៃម្តាយដែលមានក្រុមគ្រូពេទ្យចូលរួមប្រហែលជា៣០នាក់​ ដែលក្នុងចំណោមនោះ មានគ្រូពេទ្យឯកទេសសម្ភព​ គ្រូពេទ្យឯកទេសបេះដូង​ជាដើម។

នេះជាជំហ៊ានមួយទៅមុខក្នុងវិស័យវេជ្ជសាស្ត្រ​ ពិសេសផ្នែកសល្យសាស្ត្រ!!!

សូមអានពត៌មានលំអិតតាមខ្សែភ្ជាប់ខាងក្រោម។
Groundbreaking in utero heart surgery saves baby’s life at Sick Kids Hospital

ប្រែសម្រួលអត្ថបទព័តមានពេទ្យដោយ ៖ Dr. Taing Tek Hong (វេជ្ជបណ្ឌិត តាំង តេក ហុង) on Hello VOA Khmer

No comments:

Post a Comment