លោក ហ៊ុន សែន មិន​ខ្វល់​ពី​ការ​​កាត់​ជំនួយ​របស់​សហរដ្ឋអាមេរិក និងអំពាវនាវអោយ ប្រជាពលរដ្ឋខ្មែរត្រៀម ស៊ីគល់ចេក នៅពេលអន្តរជាតិផ្តាច់ជំនួយ!-Hun Sen welcomes US aids cut - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
លោក ហ៊ុន សែន មិន​ខ្វល់​ពី​ការ​​កាត់​ជំនួយ​របស់​សហរដ្ឋអាមេរិក និងអំពាវនាវអោយ ប្រជាពលរដ្ឋខ្មែរត្រៀម ស៊ីគល់ចេក នៅពេលអន្តរជាតិផ្តាច់ជំនួយ!-Hun Sen welcomes US aids cut

លោក ហ៊ុន សែន មិន​ខ្វល់​ពី​ការ​​កាត់​ជំនួយ​របស់​សហរដ្ឋអាមេរិក និងអំពាវនាវអោយ ប្រជាពលរដ្ឋខ្មែរត្រៀម ស៊ីគល់ចេក នៅពេលអន្តរជាតិផ្តាច់ជំនួយ!-Hun Sen welcomes US aids cut

Share This

លោក ហ៊ុន សែន មិន​ខ្វល់​ពី​ការ​​កាត់​ជំនួយ​របស់​សហរដ្ឋអាមេរិក និងអំពាវនាវអោយ ប្រជាពលរដ្ឋខ្មែរត្រៀម ស៊ីគល់ចេក នៅពេលអន្តរជាតិផ្តាច់ជំនួយ!-Hun Sen welcomes US aids cut

ជា​ថ្មី​ម្ដង​ទៀត លោក ហ៊ុន សែន បាន​ចំអក​ឲ្យ​សហរដ្ឋអាមេរិក​ថា លោក​នឹង​មិន​ខ្វល់​ចំពោះ​ការ​ព្រមាន​កាត់​ជំនួយ​ពី​កម្ពុជា​ឡើយ។ ចំណែក​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ឃ្លាំមើល​ពី​គណនេយ្យភាព​សង្គម យល់​ឃើញ​ថា ទោះ​ចង់​មិន​ចង់ ការ​កាត់​ជំនួយ​នេះ វា​នឹង​ប៉ះពាល់​ខ្លាំង​ទៅ​ដល់​ដំណើរការ និង​គោលនយោបាយ​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ពឹង​ផ្អែក​លើ​ជំនួយ​របស់​សហរដ្ឋអាមេរិក​ដែរ។

អ្នក​នយោបាយ​មួយ​ចំនួន​ដៀមដាម​ថា យូរៗ​ទៅ​ពួកគេ​​ហាក់​មិន​យល់​ពី​អ្វី​ដែល​លោក ហ៊ុន សែន កំពុង​ធ្វើ​ឡើយ។ ការ​រិះគន់​នេះ ធ្វើ​ឡើង​នៅ​ពេល​លោក ហ៊ុន សែន បង្ហាញ​ជំហរ​ស្វាគមន៍​ការ​កាត់​ជំនួយ​របស់​ប្រទេស​មហា​អំណាច​ផ្នែក​សព្វាវុធ​នេះ​មក​កម្ពុជា។ ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា នៅ​កោះពេជ្រ លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​មិន​ខ្វល់​សោះ​ឡើយ​ចំពោះ​ការ​កាត់​ជំនួយ​ផ្នែក​ណា​មួយ​ក៏​ដោយ​​របស់​សហរដ្ឋអាមេរិក​នេះ ព្រោះ​ជំនួយ​ដែល​កាត់​នោះ​នឹង​មិន​ប៉ះពាល់​ដល់​រដ្ឋាភិបាល​របស់​លោក​ឡើយ។
លោក ហ៊ុន សែន ដែល​គេ​ចាត់​ទុក​ថា ជា​អ្នក​នយោបាយ​ដែល​ប៉ិន​ប្រសប់​ដើរ​តួ​កាច​ផង ស្លូត​ផង និង​ពេល​ខ្លះ​ជា​អ្នក​នយោបាយ​ចិត្ត​ធម៌​ផង​នោះ យល់​ឃើញ​ថា ជំនួយ​ដែល​អាមេរិក​គំរាម​កាត់​ពី​កម្ពុជា​នេះ ប្រាកដ​ណាស់​នឹង​ប៉ះពាល់​ដល់​បក្ស​នយោបាយ​ដែល​បម្រើ​ឲ្យ​គោលនយោបាយ​របស់​អាមេរិក នៅ​កម្ពុជា​ទៅ​វិញ​ទេ។ ជាង​នេះ​ទៀត លោក ហ៊ុន សែន បាន​ហៅ​ការ​គំរាម​កាត់​ជំនួយ​ពី​កម្ពុជា​នេះ ថា​ជា​ការ​សម្លាប់​កូន​ជឹង​របស់​ខ្លួន​ដែល​កំពុង​ជ្រក​ក្រោម​ផ្លាក​អង្គការ​មិនមែន​រដ្ឋាភិបាល ហើយ​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ប៉ុណ្ណោះ។

លោក​បន្ត​ថា៖ «សូម​ស្វាគមន៍​តែម្ដង! បាន​សេចក្ដី​ថា​អ្នក​ឯង​និយាយ​ពី​លទ្ធិប្រជាធិបតេយ្យ ហើយ​អ្នក​ឯង​កាត់​ជំនួយ​ពី​ស្ថាប័ន ជ.គ.ប។ អ៊ីចឹង​អ្នក​ឯង​ទន្ទឹម​នឹង​ផ្ដួល​ខ្ញុំ​មិន​ដួល អ្នក​រួម​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ទៀត ហើយ​យក​ល្អ​អំពាវនាវ​ឲ្យ​អាមេរិក កាត់​ជំនួយ​អោយ​អស់ ព្រោះ​កាត់​ទៅ​វា​ងាប់​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ទាំង​អស់»។

សហរដ្ឋអាមេរិក និង​ប្រទេស​ជា​សម្ព័ន្ធ​ដទៃ​ទៀត​របស់​អាមេរិក បាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​ការ​ព្យាយាម​កម្ទេច​សំឡេង​ប្រឆាំង​នៅ​កម្ពុជា។ ចំណែក​រដ្ឋាភិបាល​វិញ បាន​បង្ហាញ​ជំហរ​មិន​ពេញ​ចិត្ត​ចំពោះ​សហរដ្ឋអាមេរិក​កាន់​តែ​ខ្លាំង​ឡើងៗ​ដែរ ហើយ​លោក ហ៊ុន សែន ផ្ទាល់​តែង​ប្រតិកម្ម និង​ចោទ​ប្រកាន់​អាមេរិក​ថា នៅ​ពី​ក្រោយ​គម្រោង​បដិវត្ត​ពណ៌​នៅ​កម្ពុជា​ជានិច្ច។

ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ិន មាន​ប្រសាសន៍​ថា ផ្អែក​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​បាន​អនុម័ត​រួច​ហើយ គឺ​ពិត​ជា​បាន​បិទ​ផ្លូវ​មិន​ឲ្យ​បក្ស​នយោបាយ​ណា​មួយ​ទទួល​ហិរញ្ញវត្ថុ​ពី​ប្រភព​បរទេស​​នោះ​ឡើយ។

អ្នក​នយោបាយ​រូប​នេះ​យល់​ឃើញ​ថា គេ​ហាក់​មិន​យល់​ពី​អ្វី​ដែល​លោក ហ៊ុន សែន ចង់​បាន​នោះ​ដែរ៖ «កន្លង​មក​មិន​មាន​ការ​ផ្ដល់​ជំនួយ​ពី​សហរដ្ឋអាមេរិក មក​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​ផ្ទាល់​ទេ មា​តែ​ផ្ដល់​ជា​លក្ខណៈ​ជា​វគ្គ​បណ្ដុះបណ្ដាល​មក​ឲ្យ​គណបក្ស​នយោបាយ​ផ្សេងៗ រួម​ទាំង​គណបក្ស​ប្រជាជន​ផង​ដែរ។ ដូច្នេះ​ខ្ញុំ​មិន​យល់​ពី​អ្វី​ដែល​លោក​នាយករដ្ឋមន្ត្រី​គាត់​លើក​ឡើង​ទេ»។

អ្នក​ជំនាញ​ផ្នែក​គណនេយ្យ​ភាព​សង្គម​យល់​ឃើញ​ថា ប្រសិន​បើ​សហរដ្ឋ​អាមេរិក ពិត​ជា​កាត់​ជំនួយ​ពី​កម្ពុជា​មែន ប្រាកដ​ណាស់​ពិត​ជា​ប៉ះពាល់​ដល់​កម្ពុជា។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ឲ្យដឹង​ថា សហរដ្ឋអាមេរិក​គឺ​ជា​ប្រទេស​មហា​អំណាច ដែល​មាន​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត ហើយ​ប្រទេស​ជា​សម្ព័ន្ធ​ទាំង​នោះ​គឺ​ជា​ប្រភព​ចំណូល​របស់​កម្ពុជា។ លោក​បន្ត​ថា បើ​ទោះ​ជា​ការ​ប៉ះពាល់​នេះ​មិន​ផ្ទាល់​ដល់​រដ្ឋាភិបាល​ក្តី ក៏​ឥទ្ធិពល​នេះ​នឹង​ជះ​​ផល​អាក្រក់​ផ្នែក​ណា​មួយ​ដល់​មុខ​មាត់​រដ្ឋាភិបាល​ ជា​ពិសេស​ផ្នែក​ហិរញ្ញវត្ថុ និង​ធុរកិច្ច​ដែរ។

លោក សន ជ័យ៖ «សម្រាប់​ខ្ញុំ​យល់​ថា ការ​កាត់​ជំនួយ​របស់​សហរដ្ឋអាមេរិក វា​អាច​ជះ​ឥទ្ធិពល​ដល់​ម្ចាស់​ជំនួយ​ផ្សេង​ទៀត។ ដូច្នេះ​វា​មិន​មែន​តែ​មួយ​ជ្រុង​នៃ​ការ​ប្រើ​ជំនួយ​ពី​អាមេរិក​នោះ​ទេ ព្រោះ​ជំនួយ​អាមេរិក ជា​ជំនួយ​មាន​ឥទ្ធិពល​ដល់​ការ​សម្រេច​ចិត្ត​នៃ​ការ​ផ្ដល់​ជំនួយ​របស់​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ហ្នឹង​ដែរ»

សព្វ​ថ្ងៃ​រដ្ឋាភិបាល​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​នាំ​ចេញ​សំលៀកបំពាក់ តាមរយៈ​ការ​អនុគ្រោះ​ពន្ធ​ទៅ​កាន់​ប្រទេស​ជា​ដៃគូ​របស់​សហរដ្ឋអាមេរិក រួម​មាន​សហគមន៍​អឺរ៉ុប​ជាដើម។ ក្រៅ​ពី​នេះ នៅ​មាន​ជំនួយ​ផ្នែក​បច្ចេកទេស និង​ផ្នែក​រដ្ឋបាល​ផ្សេង​ទៀត​ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​ប្រព័ន្ធ​របស់​រដ្ឋ​នៅ​ឡើយ​ដែរ៕  ((អត្ថបទ វិទ្យុអាស៊ីសេរី))




No comments:

Post a Comment