បែកធ្លាយការពិតហើយ! កលខ្មៅសម្លាប់ខ្មែរខ្លាំងនោះខ្លាំង! អាថិ៍កំបាំងនៅពីក្រោយរឿងរញ្ជួយប្រឹថពី សម្តេចតេជោរ ហ៊ុនសែន គប់គិតនឹងអា Fresh News បង្កើតចរន្ត ថាត្រូវបានគេលួចធ្វើឃាតរូបលោក នៅម៉ោង៥ កាលព្រឹកមិញនេះ! ដើម្បីលេងល្បិច..!!
ប្រភពព័ត៌មានពីទំព័រហ្វេសប៊ុករបស់លោក ឆាំ ឆានី (Chham Chhany) បានចុះផ្សាយថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុករបស់លោក បានអោយដឹងច្បាស់ពីល្បិចកលខ្មៅកខ្វក់ របស់សម្តេចតេជោរ ហ៊ុនសែន បានគប់គិតនឹង Fresh News បង្កើតចរន្ត ថាត្រូវបានគេលួចធ្វើឃាតរូបលោក នៅម៉ោង៥ កាលព្រឹកមិញនេះ! ដើម្បីលេងល្បិចឆ្កែបញ្ឆោតមាន់ រួចចាប់មាន់ស៊ី នេះឯង។ អត្ថបទពេញទាំងស្រុងរបស់លោក ឆាំ ឆានី (Chham Chhany) មានយ៉ាងដូច្នេះថា៖ ពូ ជោ លេងល្បិចពង្វាងដាន
ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេច ជោ និង Fresh News បានគប់គិតគ្នា ប្រឌិតព័ត៌មានថា មានជនទុច្ចរិត បានចូលវាយប្រហារ (Hack) លើទំព័រ Facebook របស់បណ្តាញព័ត៌មាន Fresh News ហើយបង្ហោះសារប្រមាថថា មានការធ្វើឃាត ហ៊ុន សែន ក្នុងគោលដៅធ្វើឱ្យមានចលាចលនៅក្នុងប្រទេសកម្ពុជា។
ការបង្កើតព័ត៌មាននេះ ហ៊ុន សែន មានបំណងពីរគឺ៖
១. ទម្លាក់កំហុសលើអ្នកគាំទ្រ CNRP ថាជាអ្នក Hack លើទំព័រ Facebook របស់បណ្តាញព័ត៌មាន Fresh News ។
២. ពង្វាងដានមិនឲ្យមេដឹកនាំ CPP មួយចំនួន និងប្រជាពលរដ្ឋ បានដឹងថា ហ៊ុន សែន ខ្លួនឯងកំពុងឈឺ ហើយចេញមកព្យាបាលនៅមន្ទីរពេទ្យប្រទេសសិង្ហបុរី ។
តាមប្រភពច្បាស់ការបានឲ្យដឹងថា ហ៊ុន សែន ឡើងសម្ពាធឈាមខ្ពស់បានចេញទៅព្យាបាលជម្ងឺនៅមន្ទីរពេទ្យសិង្ហបុរី កាលពីម្សិលមិញ ២៦ វិច្ឆិកា ២០១៧ ដោយមាន គិត ម៉េង ជាអ្នកដឹកទៅដោយប្រើយន្តហោះផ្ទាល់ខ្លួនរបស់ គិត ម៉េង តែម្តង ។
ជម្ងឺស្លរឈាមរបស់ ហ៊ុន សែន បានរើឡើងបន្ទាប់ពីគាត់បានបញ្ចេញកំហឹងយ៉ាងក្រេវក្រោធដល់លោក សម រង្ស៊ី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាជិក សមាជិការ CNRP ដែលមិនព្រមចុះចូល CPP តាមការអូសទាញរបស់គាត់ និងការចុះផ្សាយរបស់ ឆាំ ឆានី ពីការបែកបាក់ផ្ទៃក្នុង CPP នៅក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនី កាលពីថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ។
ប្រភពបញ្ជាក់ថា ហ៊ុន សែន ទៅដេកពេទ្យនៅមន្ទីរពេទ្យសិង្ហបុរី ខណៈប្រពន្ធគាត់ (ប៊ុនរ៉ានី ហ៊ុនសែន ) កំពុងដេកពេទ្យព្យាបាលរោគស្បូននៅហ្វីលីពីន ។
ដូច្នេះ ការប្រឌិតព័ត៌មានរបស់ ហ៊ុន សែន និង Fresh News ដែលថា មានជនទុច្ចរិត បានចូលវាយប្រហារ (Hack) លើទំព័រ Facebook របស់បណ្តាញព័ត៌មាន Fresh News ហើយបង្ហោះសារប្រមាថថា មានការធ្វើឃាត ហ៊ុន សែន ក្នុងគោលដៅធ្វើឱ្យមានចលាចលនៅក្នុងប្រទេសកម្ពុជា វាគ្រាន់តែជាចេតនាចង់ទម្លាក់កំហុសមកលើអ្នកគាំទ្រ CNRP និងពង្វាងដានមិនឲ្យអ្នកណាដឹងថា ហ៊ុន សែន មិននៅក្នុងប្រទេស ហើយមិនបានផ្ទេរសិទ្ធិនាយករដ្ឋមន្ត្រីស្តីទីឲ្យទៅលោក ស ខេង ដែលជាក្រុម ដែលលោក ហ៊ុន សែន សង្ស័យថាក្បត់ប៉ុណ្ណោះ គឺគ្មានអ្នកណាទៅ Hack លើទំព័រ Facebook របស់បណ្តាញព័ត៌មាន Fresh News យកមកធ្វើផ្អកអីនោះទេ៕
ប្រភព៖ Chham Chhany
No comments:
Post a Comment