ស្ថានការណ៍នៅឧបទ្វីបកូរ៉េ កំពុងឡើងកម្ដៅខ្លាំងរឿងសង្គ្រាមនុយក្លេអ៊ែរ ខណៈដែលសហរដ្ឋ​អាមេរិក ​កូរ៉េ​ខាង​ត្បូង ​និង​ជប៉ុន ធ្វើ​សម​យុទ្ធ​យោធា​ជើង​ទឹក​រួម​ជាមួយគ្នា​ទ្រង់ទ្រាយធំ !!-US Korea Japan military drills - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ស្ថានការណ៍នៅឧបទ្វីបកូរ៉េ កំពុងឡើងកម្ដៅខ្លាំងរឿងសង្គ្រាមនុយក្លេអ៊ែរ ខណៈដែលសហរដ្ឋ​អាមេរិក ​កូរ៉េ​ខាង​ត្បូង ​និង​ជប៉ុន ធ្វើ​សម​យុទ្ធ​យោធា​ជើង​ទឹក​រួម​ជាមួយគ្នា​ទ្រង់ទ្រាយធំ !!-US Korea Japan military drills

ស្ថានការណ៍នៅឧបទ្វីបកូរ៉េ កំពុងឡើងកម្ដៅខ្លាំងរឿងសង្គ្រាមនុយក្លេអ៊ែរ ខណៈដែលសហរដ្ឋ​អាមេរិក ​កូរ៉េ​ខាង​ត្បូង ​និង​ជប៉ុន ធ្វើ​សម​យុទ្ធ​យោធា​ជើង​ទឹក​រួម​ជាមួយគ្នា​ទ្រង់ទ្រាយធំ !!-US Korea Japan military drills

Share This

ស្ថានការណ៍នៅឧបទ្វីបកូរ៉េ កំពុងឡើងកម្ដៅខ្លាំងរឿងសង្គ្រាមនុយក្លេអ៊ែរ ខណៈដែលសហរដ្ឋ​អាមេរិក ​កូរ៉េ​ខាង​ត្បូង ​និង​ជប៉ុន ធ្វើ​សម​យុទ្ធ​យោធា​ជើង​ទឹក​រួម​ជាមួយគ្នា​ទ្រង់ទ្រាយធំ !!

សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​សៅរ៍​នេះ បាន​ចាប់ផ្ដើម​ធ្វើ​សម​យុទ្ធ​យោធា​ជើង​ទឹក​រួម​គ្នា​របស់​ពួកគេ​ហើយ​នៅ​ប៉ែក​ខាង​លិច​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

នាវា​ផ្ទុក​យន្តហោះ​របស់​សហរដ្ឋ​អាមេរិក​ចំនួន​៣​គ្រឿង ក៏​នឹង​ចូល​រួម​ក្នុង​សម​យុទ្ធ​ដោយ​ឡែក​មួយ​ទៀត​ជាមួយ​នាវាចម្បាំង​ដ៏​ធំ​បំផុត​របស់​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​អាទិត្យ។

យោង​តាម​កង​កម្លាំង​ស្វ័យ​ការពារ​ដែន​សមុទ្រ​របស់​ជប៉ុន ប្រទេស​ជប៉ុន ក៏​នឹង​បញ្ជូន​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​មួយ​ក្នុង​ចំណោម​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​ដ៏​ធំ​ចំនួន​ពីរ​គ្រឿង​របស់​ខ្លួន ព្រម​ទាំង​នាវា​អម​ពីរ​គ្រឿង​ទៀត ទៅ​ចូលរួម​ក្នុង​សម​យុទ្ធ​យោធា​រួម​គ្នា​នេះ​ ក្នុង​ដែន​សមុទ្រ​ជប៉ុន​និង​សមុទ្រ​ចិន​ខាង​កើត។

ការ​បង្ហាញ​កម្លាំង​យោធា​នេះ មាន​គោលបំណង​ដាក់​សម្ពាធ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង នៅ​ពេល​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​គឺ​លោក ដូណាល់ ត្រាំ កំពុង​ចូលរួម​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​ប្រទេស​វៀតណាម។

សម​យុទ្ធ​យោធា​ជើង​ទឹក​ទាំង​នេះ ក៏​មាន​គោល​បំណង​បញ្ជូន​សារ​ដ៏​ខ្លាំង​មួយ​ទៅ​កាន់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ អំពី​សមត្ថភាព​របស់​សហរដ្ឋ​អាមេរិក ក្នុង​ការ​កែន​កង​កម្លាំង​យោធា​ដ៏​ខ្លាំង​និង​គួរ​ឲ្យ​ជឿ​ជាក់​បាន​យ៉ាង​លឿន។

នាវា​ផ្ទុក​យន្តហោះ​របស់​អាមេរិក អាច​ដឹកជញ្ជូន​យន្តហោះ​សរុប​ប្រមាណ​២០០​គ្រឿង រួម​ទាំង​យន្តហោះ​ចម្បាំង​ប្រភេទ F-18 ​ផង​ដែរ។

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង បាន​ថ្លែង​ថា «‍សម​យុទ្ធ​យោធា​នេះ មាន​គោលបំណង​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង​ញញើត ចំពោះ​ការ​គំរាមកំហែង​អំពី​ការ​បាញ់​គ្រាប់​កាំជ្រួច​និង​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ ហើយ​ក៏​មាន​គោលបំណង​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​របស់​កូរ៉េ​ខាងត្បូង​ក្នុង​ការ​ទប់ទល់​នឹង​សកម្មភាព​បង្កហេតុ​ណាមួយ​ដោយ​កូរ៉េ​ខាង​ជើង»។

សម​យុទ្ធ​យោធា​ទាំង​នេះ នឹង​ក្លាយ​ជា​សម​យុទ្ធ​លើក​ដំបូង​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ ដែលមាន​នាវា​ចម្បាំង​របស់​អាមេរិក​ទាំង​បី​ក្រុម បាន​ហ្វឹកហាត់​រួម​គ្នា​ក្នុង​តំបន់។

សម​យុទ្ធ​យោធា​ទាំង​នេះ ក៏​ធ្វើ​ឡើង​ចំ​ពេល​ដែល​រដ្ឋការ​លោក​ត្រាំ បាន​ទទូច​ឲ្យ​កូរ៉េ​ខាង​ជើង បញ្ឈប់​ការ​អភិវឌ្ឍ​កាំជ្រួច​ផ្លោង​ដែល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​មាន​សមត្ថភាព​ អាច​វាយប្រហារ​សហរដ្ឋ​អាមេរិក​បាន​នោះ៕



រូបភាពកសារ៖ កប៉ាល់​ដឹក​យន្តហោះ​ចម្បាំង​របស់សហរដ្ឋអាមេរិក​ USS Ronald Reagan បាន​មកដល់​កំពង់ផែប៊ូសាន​សម្រាប់សមយុទ្ធយោធា​នៅប្រទេស​កូរ៉េខាងត្បុងកាលពី​ថ្ងៃទី១១ ធ្នូ ២០១៧។


Japan to Send Largest Warship to US Military Exercise Near Korean Peninsula
























No comments:

Post a Comment