Breaking News: សេតវិមាន (The White House) ប្រកាសថា សហរដ្ឋអាមេរិកបានបញ្ឈប់ជំនួយលេីដំណេីរការបេាះឆ្នេាតនៅកម្ពុជា ហើយនឹងមិនទទួលស្គាល់ផងដែរ!
បន្ទាប់ពីបើកសវនាការអស់រយៈពេលជិត១ថ្ងៃរហូតដល់ម៉ោង១៧.០៥នាទី រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ តុលាកាឡ៍កំពូល បានប្រកាសសាលដីកាឡ៍សម្រេចឱ្យរំលាយគណបក្សសង្រ្គោះជាតិជាស្ថាពរ ហើយ។ ជាមួយគ្នានេះតុលាកាឡ៍កំពូលក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ចំនួន ១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំ។
កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក៏បានបង្ហោះសារថា៖ បន្ទាប់ពីទណ្ឌកម្មទិដ្ឋាការ គឺសហរដ្ឋអាមេរិកចាប់ផ្តើមពិនិត្យមើលលើប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មដល់ប្រទេសនានា។ កម្ពុជាកំពុងតែទទួលឋានៈទណ្ឌកម្មនេះដែរ។
The U.S. Trade Representative (USTR) has announced a new effort to ensure beneficiary countries are meeting the eligibility criteria of GSP. The process will involve an assessment by USTR and other relevant agencies of each GSP beneficiary country’s compliance with the statutory eligibility criteria. #Cambodia became a GSP beneficiary in 1997 and in 2016 exported $179 million to the United States under the program.
ក្រោយពីតុលាកាឡ៍កំពូល បានប្រកាសសាលដីកាឡ៍សម្រេចឱ្យរំលាយគណបក្សសង្រ្គោះជាតិជាស្ថាពរ និងបានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ចំនួន ១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំ។
ប្រតិកម្មក្ដៅៗពី សេតវិមាន (the White House) បានប្រកាសថា សហរដ្ឋអាមេរិកបញ្ឈប់ជំនួយលេីដំណេីរការបេាះឆ្នេាតនៅកម្ពុជា។ សហរដ្ឋអាមេរិកក៍នឹងមិនទទួលស្គាល់ការបេាះឆ្នេាត នៅឆ្នាំ២០១៨ នេះ ផងដែរ បេីស្ថានការណ៍មិនផ្លាស់ប្តូរ។ សហរដ្ឋអាមេរិក បន្តទាមទារអេាយមានការដេាះលែងលេាក កឹម សុខា។
គូសបញ្ជាក់ផងដែរថា៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានរម្លឹកឲ្យប្រទេសម្ចាស់ជំនួយ និងអង្គទូតនានា ដាក់ទណ្ឌកម្មកម្ពុជាភ្លាមៗបើបក្សប្រឆាំងត្រូវរម្លាយ ។
នាយកប្រតិបត្តិ ទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) បានអះអាង ថាប្រជាធិបតេយ្យនៅកម្ពុជា ប្រឈមគ្រោះថ្នាក់ដល់ស្លាប់ ប្រសិនបើមន្ត្រីអង្គទូត និងប្រទេសម្ចាស់ជំនួយ មិនចាត់វិធានការលើរដ្ឋាភិបាលកម្ពុជា ឲ្យបានឆាប់ៗនោះទេ៕
No comments:
Post a Comment