យុទ្ធវាទី យុទ្ធវាទសិល្ប៍ ស៊ិន​ ចាន់ពៅរ៉ូហ៊្សេត ស្ត្រីខ្លឹមអូរចារ៖ យកភាពស្មោះត្រង់ជាដើមទុន និងយកជីវិតធ្វើជាបង្អែកនៃការលះបង់ ! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
យុទ្ធវាទី យុទ្ធវាទសិល្ប៍ ស៊ិន​ ចាន់ពៅរ៉ូហ៊្សេត ស្ត្រីខ្លឹមអូរចារ៖ យកភាពស្មោះត្រង់ជាដើមទុន និងយកជីវិតធ្វើជាបង្អែកនៃការលះបង់ !

យុទ្ធវាទី យុទ្ធវាទសិល្ប៍ ស៊ិន​ ចាន់ពៅរ៉ូហ៊្សេត ស្ត្រីខ្លឹមអូរចារ៖ យកភាពស្មោះត្រង់ជាដើមទុន និងយកជីវិតធ្វើជាបង្អែកនៃការលះបង់ !

Share This

យុទ្ធវាទី យុទ្ធវាទសិល្ប៍ ស៊ិន​ ចាន់ពៅរ៉ូហ៊្សេត ស្ត្រីខ្លឹមអូរចារ៖ យកភាពស្មោះត្រង់ជាដើមទុន និងយកជីវិតធ្វើជាបង្អែកនៃការលះបង់ !

ប្រភពព័ត៌មានអត្ថបទ យុទ្ធវាទី យុទ្ធវាទសិល្ប៍ ពីទំព័រហ្វេសប៊ុករបស់កញ្ញា ស៊ិន​ ចាន់ពៅរ៉ូហ៊្សេត ស្ត្រីខ្លឹមអូរចារ ទើបតែចុះផ្សាយថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុករបស់កញ្ញា មានយ៉ាងដូច្នេះថា៖ ខ្ញុំមិនអន់ជាងមេអំបៅទេ..!

មេអំបៅគឺជាប្រភេទសត្វម្យ៉ាងបានធ្វើការវិវឌ្ឍន៍ខ្លួនឯង ពីគេស្អប់ខ្ពើម ពីគេខ្លាចរអើម និងពី
បណ្តាជនមនុស្សគ្រប់គ្នា មើលថោក មើលងាយ វាយតម្លៃយ៉ាងថោកទាបបំផុត ។

ប៉ុន្តែដោយការខិតខំប្រឹងប្រែងព្យាយាមអំណត់អត់ធន់ តស៊ូ ក្នុងជីវិតផ្ទាល់ខ្លួន ដោយមិនចុះញ៉ម ចុះចាញ់និងបរិយាកាសជុំវិញខ្លួនពោរពេញទៅដោយការឈឺចាប់ ក៏បានធ្វើអោយមេអំបៅក្លាយជា សត្វមួយប្រភេទដែលមនុស្សផងទាំងពួងស្រលាញ់រាប់អាន កោតសរសើរ នៅសំរស់របស់មេអំបៅ ។

តែទោះជាយ៉ាងណាក៏ដោយ ក៏មេអំបៅនៅមានចំនុចពិសេសរបស់វាមួយគឺ “មិនភ្លេចកំណើត” 
ដោយដងខ្លួនរបស់វានៅរក្សាជា “ដង្កូវ” ដដែល។ ដោយឡែកជីវិតឯកជនរបស់ខ្ញុំវិញ ក៏មានការវិឌ្ឍន៍
មិនខុសអំពីជីវីតមេអំបៅដែរ ដូច្នេះខ្ញុំនឹងរក្សាគោលជំហររបស់ខ្ញុំ ឧត្តមគតិរបស់ខ្ញុំ មនសិការរបស់ខ្ញុំ មនោសញ្ចេតនារបស់ខ្ញុំ មិនឲ្យអន់ជាងមេអំបៅនោះទេ គឺខ្ញុំនៅតែរក្សាដើមទុននៃការតស៊ូដំបូងរបស់ខ្ញុំទាំងពីរដដែល៖

ទី១- យកភាពស្មោះត្រង់ជាដើមទុន និង
ទី២- យកជីវិតធ្វើជាបង្អែកនៃការលះបង់ ។

ម៉្យាងវិញទៀតខ្ញុំមិនដែលព្រួយបារម្ភទៅនឹងរឿងអតីតកាលរបស់ខ្ញុំទេ ព្រោះអតីតកាលរបស់ខ្ញុំមិនបានធ្វើឲ្យបុគ្គលណាម្នាក់ ឬប្រជាពលរដ្ឋ និងសង្គមឈឺចាប់ ឬខាតបង់ដោយសារអតីតកាលរបស់ខ្ញុំឡើយ តែផ្ទុយទៅវិញទេ សង្គម និងបុគ្គលមួយចំនួន បានធ្វើអោយខ្ញុំឈឺចាប់នឹងរឿងអតីតរបស់ខ្ញុំ។

ហេតុដូច្នេះហើយបានជាខ្ញុំធ្វើការប្តេជ្ញាចិត្តថានឹងមិនលើកយកប្រវត្តិឈឺចាប់របស់អ្នកដទៃ ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួនខ្ញុំឡើយ ៕

ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧











 ប្រភព/អត្ថបទដោយ៖ Sin Rozeth

No comments:

Post a Comment