លោកព្រាប កុល ​(Preap Kol) ប្រើសិទ្ធិជាឯកជនរបស់លោក និងសិទ្ធិជាប្រជាពលរដ្ឋខ្មែរ មិនទទួលស្គាល់តំណាងរាស្ត្រចំនួន ៥៥នាក់ និងបានរំឭកឡើងវិញនូវគោលការស្នូលនៃលទ្ធិប្រជាធិបតេយ្យ សម្រាប់ប្រជាពលរដ្ឋខ្មែរបានយល់ដឹង អ្វីជាស្នូលខ្លឹមពិតនៃលទ្ធិប្រជាធិបតេយ្យ? - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
លោកព្រាប កុល ​(Preap Kol) ប្រើសិទ្ធិជាឯកជនរបស់លោក និងសិទ្ធិជាប្រជាពលរដ្ឋខ្មែរ មិនទទួលស្គាល់តំណាងរាស្ត្រចំនួន ៥៥នាក់ និងបានរំឭកឡើងវិញនូវគោលការស្នូលនៃលទ្ធិប្រជាធិបតេយ្យ សម្រាប់ប្រជាពលរដ្ឋខ្មែរបានយល់ដឹង អ្វីជាស្នូលខ្លឹមពិតនៃលទ្ធិប្រជាធិបតេយ្យ?

Share This

ប្រភពព័ត៌មានពីទំព័រហ្វេសប៊ុករបស់លោក ព្រាប កុល ​(Preap Kol) ចុះផ្សាយថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុករបស់លោក មានយ៉ាងដូច្នេះថា៖ "ខ្ញុំបាទ ព្រាប កុល សូមប្រើសិទ្ធិជាឯកជនរបស់ខ្ញុំ និងសិទ្ធិជាប្រជាពលរដ្ឋខ្មែរ ដោយយោងជំពូកទី៧ មាត្រា ៧៦ នៃរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងអំពីរដ្ឋសភា សូមប្រកាស មិនទទួលស្គាល់តំណាងរាស្ត្រចំនួន ៥៥ រូប ដែលមិនបានទទួលសន្លឹកឆ្នោតពីប្រជាពលរដ្ឋ ដោយផ្ទាល់ ឬតាមរយ:គណបក្សនយោបាយណាមួយតាមរយ:ការបោះឆ្នោត ថាជាតំណាងរបស់ខ្ញុំឡើយ។"

ទន្ទឹមគ្នានេះ លោក ព្រាប កុល ​(Preap Kol) បានលើកយកនូវគោលការស្នូលនៃលទ្ធិប្រជាធិបតេយ្យ សម្រាប់ប្រជាពលរដ្ឋខ្មែរបានយល់ដឹង អ្វីជាស្នូលខ្លឹមពិតនៃលទ្ធិប្រជាធិបតេយ្យ មកពន្យល់ដល់ប្រជាពលរដ្ឋខ្មែរជាពិសេស សម្រាប់ប្អូនៗយុវជន យុវនារី និងក្មួយៗ ជំនាន់ក្រោយ។ 

សារពេញទាំងស្រុងរបស់លោកព្រាប កុល ​មានយ៉ាងដូច្នេះថា៖ "ខ្ញុំសូមរំឭកឡើងវិញនូវគោលការស្នូលនៃលទ្ធិប្រជាធិបតេយ្យ សម្រាប់ប្អូនៗយុវជន យុវនារី និងក្មួយៗ ជំនាន់ក្រោយ៖

១.យន្តការប្រកួតប្រជែងនយោបាយដោយស្មើភាព​ និងនយោបាយស្អាតស្អំ​ (clean politics)

២.ការបោះឆ្នោតដោយសេរី​ ត្រឹមត្រូវ​ និងយុត្តិធម៌ ក្រោមការចាត់ចែងនៃគណ:កម្មការបោះឆ្នោតឯករាជ្យ។

៣.សេរីភាពក្នុងការសម្តែងមតិ​ ការគោរព​ និងទទួលយកមតិរិះគន់

៤.ឯករាជ្យភាពនៃប្រព័ន្ធយុត្តិធម៌ និងនីតិរដ្ឋ​ (យកច្បាប់ជាធំ)

៥.​អព្យាក្រិតភាពនៃកងកម្លាំងប្រដាប់អាវុធ​ និងមន្ត្រីរាជកាសាធារណ:

៦.តុល្យភាពនៃអំណាច​រវាង ស្ថាប័ននីតិប្រតិបត្តិ​ តុលាការ​ និងរដ្ឋសភា/ព្រឹទ្ធសភា។

៧.សេរីភាព​ និងឯករាជ្យភាពសារព័ត៌មាន

៨.យន្តការដឹកនាំរដ្ឋដែលមានការចូលរួម​ តម្លាភាព​ និងគណនេយ្យភាព​ ក្រោមគោលការណ៍អភិបាលកិច្ចល្អ។

៩.ការបង្កើត និងការប្រព្រត្តិទៅនៃគណបក្សនយោបាយមានលក្ខណ:ប្រជាធិបតេយ្យ
បើអ្នកនយោបាយវ័យចំណាស់ មិនព្យាយាមបង្កើតឲ្យមានលក្ខខណ្ឌខាងលើនេះទេ សូមកុំបន្លប់ ឬបំភាន់ ការយល់ដឹងរបស់ក្មេងជំនាន់ក្រោយ។

ជាពិសេសអស់លោក ឬឯកឧត្តម ដែលមានងារជាបណ្ឌិត សូមរក្សាតម្លៃនៃបណ្ឌិតរបស់ខ្លួនផង។ កុំឲ្យក្មេងដៀលត្មិះ៕

No comments:

Post a Comment