ក្ដៅៗ ច្បាស់ជាក្ដៅស្លឹកត្រចៀកប្រជាពលរដ្ឋខ្មែរ-អាមេរិកកាំង ដល់១០០០អង្សាសេ ពុំខាន! ព្រោះត្រូវ យាយប៉ិកហ៊ុន ស៊ីណែត បង្ហោះសារក្នុងន័យមើលងាយមើលថោកដល់ប្រជាពលរដ្ឋខ្មែរ-អាមេរិកកាំង យ៉ាងចាស់ដៃ ថាជាអ្នកបញ្ញើក្អែក!! និងយាយប៉ិកម្នាក់នេះ ក៏បានកោះហៅលោកឆាំ ឆានី (Chham Chhany ) អោយទៅទទួលយកហាងនំដូណាល់របស់គាត់ផងដែរ !
លោកយាយប៉ិក ហ៊ុន ស៊ីណែត ដែលត្រូវជាប្អូនស្រីបង្កើត របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហោះសារតាមរយៈបណ្ដាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក Facebook) របស់លោកស្រី ក្នុងន័យមើលងាយមើលថោកបងប្អូនប្រជាពលរដ្ឋខ្មែរ-អាមេរិកកាំងថា ជាអ្នកបញ្ញើក្អែក! និងយាយប៉ិកម្នាក់នេះ ក៏បានកោះហៅលោកឆាំ ឆានី (Chham Chhany ) អោយទៅទទួលយកហាងនំដូណាល់របស់គាត់ផងដែរ !។
សារពេញទាំងស្រុងរបស់យាយប៉ិក ហ៊ុន ស៊ីណែត មានយ៉ាងដូច្នេះថា៖ "ថ្ងៃនេះខ្ញុំបានមកដល់សហរដ្ឋអាមេរិក ជាប្រទេសមហាអំណាចដែលមានឈ្មោះល្បីល្បាញក្នុងការផ្ដល់សិទ្ធិសេរីភាពដល់មនុស្ស ហើយបានអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យអស់រយៈកាលជាងពីរសតវត្យមកហើយ។ ប្រជាជនអាមេរិកគ្រប់ៗ រូបមានក្ដីសោមនស្សក្នុងការសម្ដែងនូវសន្ដានចិត្តមេត្រីចំពោះមនុស្សគ្រប់សញ្ជាតិ និងគ្រប់សាសនា។ តែខ្មែរសញ្ជាតិអាមេរិកមួយចំនួននោះឯងវិញ ដែលខ្លួនរស់នៅជាអ្នកបញ្ញើរក្អែកសោះ ពូកែខាងញុះញ៉ង់រឿងមិនពិតហើយសូមផ្ដាំទៅអ្នកនៅប្រទេសបារាំងផងថា (ទីក្រុងប៉ារីស) ដែលថាអាមេរិកមិនអោយខ្ញុំចូលនោះឥឡូវពេលនេះ ខ្ញុំកំពង់នៅអាមេរិកហើយ។ ថ្ងៃស្អែកសូមអញ្ជើញលោក ឆាំ ឆានី (Chham Chhany ) ដែលគាត់ដឹងថាខ្ញុំទិញហាងនំដូណាល់មួយតម្លៃរាប់លានដុល្លារ មកទទួលយកទៅផង មកកុំខានវើយ ។ ខ្ញុំសុខសប្បាយជាទេ នឹករលឹកមិត្តរួមហ្វេសប៊ុក ទាំងអស់ជានិច្ច ៕"
ប្រភព ៖ Sinath Hun
No comments:
Post a Comment