កាន់តែធ្ងន់កហើយ! សម្ដាចម៍! ចូលបញ្ជីខ្មៅនិងត្រូវបង្កកទ្រព្យសម្បត្តិ! ព្រឹទ្ធសភាអាមេរិកដាក់រដ្ឋាភិបាលសម្ដាចម៍ លើជ្រញ់ត្រៀមចិញ្ច្រាំហើយ! - US senate to discuss about Cambodia.
វិទ្យុអាស៊ីសេរី ៖ ព្រឹទ្ធសភាអាមេរិកដាក់បញ្ចូលសេចក្ដីសម្រេចទណ្ឌកម្មរដ្ឋាភិបាលកម្ពុជាទៅជជែក
សេចក្ដីសម្រេចលេខ២៧៩ ផ្ដួចផ្ដើមដោយសមាជិកព្រឹទ្ធសភាអាមេរិកាំងបីរូប គឺលោក ចន ម៉ាខេន (John McCain) លោក ឌិក ឌើប៊ិន (Dick Durbin) និងលោក ម៉ារកូ រ៉ូប៊ីយ៉ូ (Marco Rubio) កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ដើម្បីស្វែងរកដំណោះស្រាយជុំវិញវិបត្តិនយោបាយនៅកម្ពុជា ឥឡូវនេះ ត្រូវបានដាក់បញ្ជូលទៅក្នុងកាលវិភាគលេខ ២៥៧ សម្រាប់លើកយកមកជជែកដេញដោលក្នុងសម័យប្រជុំព្រឹទ្ធសភាអាមេរិកាំងនាពេលខាងមុខនេះហើយ។
ប្រសិនបើអនុម័តសេចក្ដីសម្រេចលេខ ២៧៩ ស្ដីពីការគូសបញ្ជាក់ឡើងវិញ ពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជានេះ តម្រូវឲ្យរដ្ឋាភិបាលអាមេរិក ថ្កោលទោសជាផ្លូវការ នូវរាល់ទម្រង់នៃអំពើហិង្សាផ្នែកនយោបាយក្នុងប្រទេសកម្ពុជា និងជំរុញឲ្យមានការបញ្ឈប់នូវអំពើរំលោភសិទ្ធិមនុស្សនានា ក្នុងប្រទេសនេះជាបន្ទាន់។ សេចក្ដីសម្រេចដដែលនេះ ជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីគណបក្សប្រជាជនកម្ពុជា បញ្ចប់នូវការធ្វើទុក្ខបុកម្នេញ និងការបំភិតបំភ័យនានាមកលើក្រុមអ្នកប្រឆាំងនៅកម្ពុជា និងជំរុញឲ្យមាននូវបរិយាកាសមួយ ដែលលទ្ធិប្រជាធិបតេយ្យ អាចរីកចម្រើន និងលូតលាស់ទៅមុខបានល្អ។
បន្ថែមពីលើនេះ សេចក្ដីសម្រេចដដែលនេះ តម្រូវឲ្យក្រសួងរតនាគារអាមេរិកាំង ពិចារណាដាក់បញ្ចូលរាល់ឈ្មោះមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលកម្ពុជាទាំងអស់ ដែលជាប់ពាក់ព័ន្ធនឹងករណីរំលោភបំពានសិទ្ធិមនុស្ស និងនយោបាយ ចូលទៅក្នុងបញ្ជីខ្មៅឈ្មោះជនបរទេសដែលត្រូវបង្កកទ្រព្យសម្បត្តិ និងហាមប្រាមមិនឲ្យធ្វើអាជីវកម្មជាមួយជនជាតិអាមេរិកាំង ដែលហៅកាត់ថា «SDN»។
ចំណុចចុងក្រោយ នៃសេចក្ដីសម្រេច ក្រៅពីជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ សេចក្ដីសម្រេចលេខ ២៧៩នេះ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា គោរពសេរីភាពសារព័ត៌មាន និងសិទ្ធិរបស់ពលរដ្ឋក្នុងការជួបជុំ តវ៉ា និងបញ្ចេញមតិនានាប្រឆាំងរដ្ឋាភិបាល។ សេចក្ដីសម្រេចនេះ គាំទ្រឲ្យមានកិច្ចប្រឹងប្រែងកំណែទម្រង់ពាក់ព័ន្ធ នឹងកិច្ចការបោះឆ្នោតនៅកម្ពុជា និងគាំទ្រឲ្យមានមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ក្នុងឆ្នាំ២០១៨ ខាងមុខនេះ ដែលត្រូវបានចូលរួមតាមដានពីសំណាក់អ្នកឃ្លាំមើលអន្តរជាតិ៕
No comments:
Post a Comment