បុរសខ្លាំងដៃចោរសែន ហ៊ុន​ ដាក់មន្ត្រីបក្សសង្គ្រោះជាតិជាង​ ១០០នាក់ ក្នុង​បញ្ជីខ្មៅ​ ដក​សិទ្ធិ​ធ្វើ​នយោបាយ៥ឆ្នាំ ! អំណាចមួយរដ្ឋមានតែអញអីចឹងហើយ LOL! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
បុរសខ្លាំងដៃចោរសែន ហ៊ុន​ ដាក់មន្ត្រីបក្សសង្គ្រោះជាតិជាង​ ១០០នាក់ ក្នុង​បញ្ជីខ្មៅ​ ដក​សិទ្ធិ​ធ្វើ​នយោបាយ៥ឆ្នាំ ! អំណាចមួយរដ្ឋមានតែអញអីចឹងហើយ LOL!

បុរសខ្លាំងដៃចោរសែន ហ៊ុន​ ដាក់មន្ត្រីបក្សសង្គ្រោះជាតិជាង​ ១០០នាក់ ក្នុង​បញ្ជីខ្មៅ​ ដក​សិទ្ធិ​ធ្វើ​នយោបាយ៥ឆ្នាំ ! អំណាចមួយរដ្ឋមានតែអញអីចឹងហើយ LOL!

Share This

បុរសខ្លាំងដៃចោរសែន ហ៊ុន​ ដាក់មន្ត្រីបក្សសង្គ្រោះជាតិជាង​ ១០០នាក់ ក្នុង​បញ្ជីខ្មៅ​ ដក​សិទ្ធិ​ធ្វើ​នយោបាយ៥ឆ្នាំ ! អំណាចមួយរដ្ឋមានតែអញអីចឹងហើយ LOL!

លោកឆាំ ឆានី៖ សារពត៌មាន កម្ពុជាថ្មី ដែលគេដឹងថាជាសារព៌តមានរបស់កូន ហ៊ុន សែន គឺ ហ៊ុន ម៉ាណា បានចុះផ្សាយនៅថ្ងៃនេះ ០៦ វិច្ឆិកា ២០១៧ នូវឈ្មោះមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលមានទាំងឈ្មោះអ្នកស្លាប់ អ្នកលាលែង ផងដែរ ចំនួន១២៥នាក់ថាជាក្រុមមន្ត្រីដែលរបប ហ៊ុន សែន បានដាក់ក្នុង​បញ្ជីខ្មៅ​ប្រឈម​នឹង​ការដក​សិទ្ធិ​ធ្វើ​នយោបាយចំនួន៥ឆ្នាំ ។

ឆាំ ឆានី យល់ថា ហ៊ុន សែន បញ្ចេញបញ្ជីឈ្មោះមន្ត្រីបក្សសង្គ្រោះជាតិនៅពេលនេះ គឺជាការគម្រាមចុងក្រោយរបស់គាត់ បន្ទាប់ពីគាត់ គម្រាមផង លួងលោមទិញទឹកចិត្តផង តែមិនបានសម្រេចដូចក្តីប្រាថ្នារបស់គាត់ ។

រយៈពេលជាងមួយខែមកនេះ ហ៊ុន សែន និងមន្ត្រីរបស់ខ្លួន បានដើរលួងលោម អូសទាញ និងគម្រាម ដល់មន្ត្រី មេឃុំ ចៅសង្កាត់ ជំទប់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត ក្រុង របស់គណបក្សសង្គ្រោះជាតិឲ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយសន្យាថានឹងផ្តល់ដំណែង និងលុយកាក់ផងដែរ តែជាលទ្ធផល គណបក្សប្រជាជនបានទទួលអ្នកចុះចូលតែ៥៧នាក់ប៉ុណ្ណោះ ដែលចំនួននេះមិនបាន១% នៃចំនួនថ្នាក់ដឹកនាំ មេឃុំ ចៅសង្កាត់ ជំទប់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត ក្រុង របស់គណបក្សសង្គ្រោះជាតិឡើយ ។ ហើយអ្នកដែលចុះចូលជាមួយគណបក្សប្រជាជនទាំងនោះ កំពុងត្រូវបានពលរដ្ឋម្ចាស់ឆ្នោតឈប់រាប់រកទាំងគ្រួសារទៀតផង ។

ព្រោះតែមានអ្នកចុះចូលតិចហួសពីការស្មានចឹងហើយបានជា ហ៊ុន សែន បញ្ចេញបញ្ជីឈ្មោះមន្ត្រីគណបក្សសង្គ្រោះជាតិ តាមរយះសារព៌តមានកូនស្រីរបស់គាត់ ដោយប្រើភាសារបែកធ្លាយ តែការពិតការបញ្ចេញបញ្ជីឈ្មោះនេះវាមិនមែនជាការបែកធ្លាយទេ តែជាចេតនាបញ្ចេញដើម្បីគម្រាមដល់មន្ត្រីសង្គ្រោះជាតិឲ្យចុះចូលបន្ថែមទៀតតែប៉ុណ្ណោះ ៕





ប្រភព ៖ Chham Chhany

No comments:

Post a Comment