យុទ្ធវាទី យុទ្ធវាទសិល្ប៍ ស៊ិន ចាន់ពៅរ៉ូហ៊្សេត ស្ត្រីខ្លឹមចៅសង្កាត់អូរចារ៖ នរណាថាព្រះអាទិត្យលិចបាត់...! ទន្ទឹមគ្នានេះកញ្ញាក៏ល្បីរន្ទឺចាំងពន្លឺដល់ Reuters, សង្ស័យតែឈាង វុន និង សែន ច្រណែន រហូតដល់អន្ទះសាស្លឈាមចេតរ៉ួយទេ !!
កញ្ញាស៊ិន ចាន់ពៅរ៉ូហ៊្សេត ស្ត្រីខ្លឹមចៅសង្កាត់អូរចារ ក្រុងបាត់ដំបង បានបង្ហោះសារ យុទ្ធវាទី យុទ្ធវាទសិល្ប៍ លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់កញ្ញា ថា៖ នរណាថាព្រះអាទិត្យលិចបាត់..!
អត់ខ្វល់ ក្រោមឡើងបើកភ្នែកពេលណាឃើញពន្លឺព្រះអាទិត្យ បានបំភ្លឺផ្លូវខ្ញុំទៅជួបប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ថ្ងៃម៉ោងរដ្ឋបាល ធ្វើការបំរើ សេវាជូនពលរដ្ឋម្ចាស់ឆ្នោតដែលបានផ្តល់សេចក្តី
ទុកចិត្តមកលើខ្ញុំ ក្រៅម៉ោងរដ្ឋបាលខ្ញុំចុះសួរសុខទុក្ខពលរដ្ឋពីផ្ទះមួយទៅផ្ទះមួយ ពីភូមិមួយ ទៅភូមិមួយ នៅក្នុងដែនដីសមត្ថកិច្ចសង្កាត់អូរចារ ដោយឡែកថ្ងៃបុណ្យទានប្រពៃណីជាតិ ខ្ញុំត្រូវទៅចូលរួមអបអរសប្បាយរីករាយជាមួយពួកគាត់ទៀត។
នេះជាជីវិតមានន័យរបស់ខ្ញុំ ទោះបីអ្នកណាខំប្រឹងយកដៃ យកមុខ យកខ្លួន ទៅបាំង ទៅទប់ កុំឲ្យព្រះអាទិត្យរះ គឺទៅមិនរួចទេ ព្រោះព្រះអាទិត្យ មានតួនាទីបំភ្លឺសព្វសត្វធម្មជាតិមនុស្សលោក ព្រមទាំងទេវតាព្រះឥន្ទព្រះព្រហ្មក៏មិនអាច រស់ដោយគ្មានពន្លឺព្រះអាទិត្យបានដែរ ៕
រាត្រីសួស្តី លោកតាលោកយាយអ៊ុំពូមីងមាបងប្អូនទាំងអស់គ្នា! សូមជម្រាបលា ។
*ចំណែកឯសំណាក់សារព័ត៌មានលំដាប់ពិភពលោក គឺ Reuters ក៏បានចុះផ្សាយស្ដីពីប្រវត្តិការស៊ូរបស់កញ្ញាយ៉ាងផងដែរ ។ ដោយ Reuters ដាក់ចំណងជើងអត្ថបទថា៖ ការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងមូលដ្ឋាន (ប្រជាធិបតេយ្យប្រជាពលរដ្ឋឫសស្មៅ) ក្នុងប្រទេសកម្ពុជា តាមបែបសមរភូមិលទ្ធិប្រជាធិបតេយ្យសហរដ្ឋអាមេរិក
Reuters ថា កញ្ញាជាកូនស្រីរបស់អ្នកលក់បន្លែ អាយុ ៣០ឆ្នាំ បានក្លាយជាចៅសង្កាត់អូរចារ ក្រុងបាត់ដំបង នៅក្នុងការបោះឆ្នោតកាលពី ខែមិថុនា ឆ្នាំ ២០១៧ កន្លងមកនេះ ។ ជ័យជម្នះរបស់កញ្ញាគឺជាផ្នែកមួយនៃយុទ្ធសាស្រ្ត នយោបាយទាំងអស់ជាមូលដ្ឋាន ដែលបានជួយធ្វើអោយគណបក្សសង្គ្រោះជាតិ (CNRP) ឈ្នះ 40ភាគរយ នៃកៅអីក្នុងឃុំ-សង្កាត់ចំនួន 1.646 កៅអី ទូទាំងប្រទេសកម្ពុជា។ កាលពីមុនបោះឆ្នោតវាមានត្រឹមតែ 2ភាគរយប៉ុណ្ណោះ។ ព័ត៌មានលម្អិតសូមចុចអាននៅReuters
ជាមួយគ្នានេះដែរ លោកស្រី មួរ សុខហួរ ក៏បានសរសេរសារលើកតម្កើងកញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត នៅលើទំព័រហ្វេសប៊ុករបស់លោកស្រី ថា៖ ការតស៊ូយ៉ាងម៉ឺងម៉ាត់ ក្លាហាន នៃចៅសង្កាត់គណបក្សសង្គ្រោះជាតិនៅមូលដ្ឋាន កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ជាគំរូដល់យុវជនដែលចង់ចូលរួមក្នុងឆាកនយោបាយគឺចាប់ពីមូលដ្ឋាន។ការពិចារណាពីមូលដ្ឋានដើម្បីលិទ្ធិប្រជាធិបតេយ្យ៕
No comments:
Post a Comment