ក្រុមមេដឹកនាំសហជីពក្នុងវិស័យកាត់ដេរចំនួនប្រាំនៅក្នុងប្រទេសកម្ពុជា ស្នើសហភាពអឺរ៉ុប កុំដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា (LOL! ម្ដេចមិនទៅទះក្បាលមេចោរសែនទៅ?)
ដោយសារក្តីបារម្ភអំពីទណ្ឌកម្មខាងសេដ្ឋកិច្ចពីក្រៅប្រទេស នាំឲ្យប៉ះពាល់ដល់ជីវភាពកម្មកររាប់សែននាក់នោះ ក្រុមសហជីពបានស្នើសហភាពអឺរ៉ុប កុំឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកម្ពុជា។
ភ្នំពេញ៖ ក្រុមមេដឹកនាំសហជីពចំនួនប្រាំនៅក្នុងប្រទេសកម្ពុជា បានស្នើឲ្យសហភាពអឺរ៉ុបបែងចែកឲ្យដាច់ពីដំណើរការនយោបាយ និងពាណិជ្ជកម្មនៅក្នុងប្រទេសនេះ ដើម្បីបញ្ចៀសការគំនាបខាងហិរញ្ញវត្ថុនានា ដែលអាចបង្កផលប៉ះពាល់ជាអវិជ្ជមានរបស់កម្មករខ្មែររាប់សែននាក់ដែលកំពុងទាញបានផលប្រយោជន៍ពីឧស្សាហកម្មកាត់ដេរ។ នេះបើយោងតាមលិខិតរបស់ក្រុមសហជីពដែលបានផ្ញើជូនស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជានាថ្ងៃពុធនេះ។
ការស្នើរបស់ក្រុមសហជីពទាំងប្រាំនេះ កើតមានឡើងក្រោយតុលាការកំពូលនៅប្រទេសកម្ពុជាបានចេញសេចក្តីសម្រេចរំលាយចោលគណបក្សសង្គ្រោះជាតិដឹកនាំដោយលោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងសំណុំរឿងក្បត់ជាតិ។
លិខិតរបស់ក្រុមសហជីពចុះថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០១៧ បានពណ៌នាពីដំណើរហេតុនៃការរំលាយគណបក្សប្រឆាំង ដែលធ្វើឲ្យសហភាពអឺរ៉ុបមានការព្រួយបារម្ភលើការវិវត្តខាងនយោបាយនៅកម្ពុជា។
ក្រុមសហជីព បានសរសេរថា កម្ពុជា គឺជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ហើយក្នុងនោះ សហគមន៍អឺរ៉ុប គឺជាបណ្តុំនៃប្រទេសជាច្រើន ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសនេះ។ បច្ចុប្បន្ននេះ វិស័យកាត់ដេរ និងស្បែកជើង គឺជាវិស័យមួយដ៏សំខាន់ ដែលបានជម្រុញឲ្យកំណើនខាងសេដ្ឋកិច្ច និងផ្តល់ឱកាសការងារ ដល់ប្រជាពលរដ្ឋខ្មែរប្រមាណជា ៨០ម៉ឺននាក់។ ផលិតផលកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងប្រមាណជា ៨០ភាគរយ ត្រូវបាននាំចូលទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះនាំចូលទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ចន្លោះពី៤០ភាគរយ ទៅ ៥០ភាគរយ។
ក្រុមសហជីពបានបន្តថា ពួកគេដែលតំណាងឲ្យកម្មករគ្រប់វិស័យនៅកម្ពុជា ពិតមានក្តីបារម្ភយ៉ាងខ្លាំងចំពោះសារព្រមានរបស់ សហគមន៍អឺរ៉ុប ក្នុងការដាក់គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបញ្ឈប់ការអនុគ្រោះពន្ធនាំចេញសម្លៀកបំពាក់ និងបញ្ឈប់ការលើកលែងពន្ធលើការនាំចេញផលិតផលផ្សេងៗ ទៀតពីកម្ពុជា ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប វាជា «សញ្ញាដ៏គួរឲ្យព្រួយបារម្ភបំផុត ចំពោះផលប៉ះពាល់ដល់សដ្ឋកិច្ចកម្មករនយោជិត និងប្រជាពលរដ្ឋខ្មែរ ដែលមួយភាគធំបានពឹងផ្អែកវិស័យទាំងនេះ»។
ក្រុមសហជីពបានបញ្ជាក់បន្ថែមក្នុងលិខិតរបស់ពួកគេ ដោយមានន័យដើមថា៖ «ក្នុងនាមយើងខ្ញុំ តំណាងឲ្យកម្មករនិយោជិតនៅកម្ពុជា ដែលបាននឹងកំពុងធ្វើសកម្មភាពការងារយ៉ាងសកម្ម ក្នុងការជម្រុញឲ្យមានការលើកកម្ពស់លក្ខខណ្ឌការងារ និងជីវភាពរស់នៅជូនកម្មករនិយោជិត ពិតជាពុំចង់ឃើញកម្មករនិយោជិតក្លាយជាជនរងគ្រោះ និងជាចំណាប់ខ្មាំងរបស់ក្រុមអ្នកនយោបាយណាមួយឡើយ»។
ក្រុមសហជីពបានបញ្ជាក់បន្ថែមអំពីសំណើរបស់ពួកគេថា៖ «ហេតុដូច្នេះហើយ ដើម្បីធានានូវនិរន្តន៍ភាពការងារ និងសេដ្ឋកិច្ចកម្មករនិយោជិត និងពលរដ្ឋកម្ពុជា យើងខ្ញុំ សូមសំណូមពរ សហគមន៍អឺរ៉ុប ដូចខាងក្រោម៖ ១ នៅតែបន្ត ការនាំចូលផលិតផលសម្លៀកបំពាក់កាត់ដេរ និងស្បែកជើង រួមទាំងផលិតផលផ្សេងៗពីកម្ពុជា ចូលទីផ្សារសហគមន៍អឺរ៉ុបដោយអនុគ្រោះពន្ធ។ ២ បន្ថែមការបញ្ជាទិញពីកម្ពុជា ឲ្យកាន់តែច្រើនជាងមុន ដើម្បីផ្តល់ឱកាស និងបង្កើនការងារដល់ប្រជាពលរដ្ឋកម្ពុជា។ ៣ បន្តពង្រឹង និងពង្រីកការទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសហគមន៍អឺរ៉ុប ឲ្យកាន់តែមានភាពល្អប្រសើរជាងមុន»។
VOA ព្យាយាមសុំការអធិប្បាយពីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar តាមសារអេឡិចត្រូនិក ឬ Email តែមិនមានការឆ្លើយតប ហើយមន្ត្រីទំនាក់ទំនងរបស់ស្ថានទូតសហភាពអឺរ៉ុប បានប្រាប់អ្នកយកព័ត៌មានឲ្យយោងទៅសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប ដែលចេញក្នុងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ជាពេលដែលតុលាការកំពូលចេញសេចក្តីសម្រេចរំលាយគណបក្សប្រឆាំងដែលមានអ្នកតំណាងរាស្ត្រ៥៥នាក់នៅក្នុងសភា។
ប្រទេសកម្ពុជាបាននាំចេញទំនិញទៅសហភាពអឺរ៉ុបក្នុងទឹកប្រាក់៤,៥៥៥លានដុល្លារ (៤ពាន់ ៥រយ ហាសិប ៥លាន) និងនាំចូលទំនិញពីសហភាពអឺរ៉ុបក្នុងទឹកប្រាក់ ៦៤៣លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៦។ ប្រទេសកម្ពុជាក៏បានចេញទំនិញទៅសហរដ្ឋអាមេរិកក្នុងទឹកប្រាក់ ២,៨១៤លានដុល្លារអាមេរិក និងនាំចូលទំនិញពីសហរដ្ឋអាមេរិកក្នុងទឹកប្រាក់ ២៨៥លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៦។
នេះបើយោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិរបស់សហភាពអឺរ៉ុប និងការិយាល័យស្ថិតិរបស់អាមេរិក។
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា ហៅកាត់ថា (CCW) ដែលជាហត្ថលេខីលើលិខិតផ្ញើជូនសហភាពអឺរ៉ុប បានប្រាប់ VOA ថា ប្រតិកម្មជាបន្តបន្ទាប់ពីបស្ចិមប្រទេស និងសហរដ្ឋអាមេរិកពិតជាបានបង្កក្តីបារម្ភមួយ ដល់ជីវភាពរស់នៅរបស់កម្មករ។
លោកថ្លែងយ៉ាងដូច្នេះ៖«ខ្ញុំមើលឃើញថា បន្ទាប់ពីមានការរំលាយគណបក្សសង្គ្រោះជាតិដោយអំណាចតុលាការកំពូលមក យើងឃើញមានការចេញសារព្រមានជាបន្តបន្ទាប់ ពីសំណាក់សហគមន៍អន្តរជាតិក្នុងនោះ យើងឃើញមានស្ថានទូតអាមេរិក សហគមន៍អឺរ៉ុប ឬស៊ុយអែត អីជាដើម បារាំងអីជាដើម យើងឃើញគេបានសម្តែងនូវក្តីបារម្ភផ្សេងៗ គោលនយោបាយនៅកម្ពុជា ដូច្នេះហើយ ក្នុងនោះគេបានលើកអំពីការពិនិត្យឡើងលទ្ធភាព ពិនិត្យឡើងវិញចំពោះការអនុគ្រោះពន្ធ ការនាំទំនិញផ្សេងៗ ទៅកាន់ប្រទេសរបស់ពួកគេហ្នឹង។ អីចឹងហើយ ទើបខ្ញុំមើលឃើញថា នេះជាសារមួយដែលអាចនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់សេដ្ឋកិច្ច កម្មករ ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូលដែលគាត់បច្ចុប្បន្ននេះ បានពឹងផ្អែកទៅវិស័យទាំងអស់នេះ»។
លោកបានថ្លែងបន្ថែមថា មានតែសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកប៉ុណ្ណោះដែលជាទីផ្សាររបស់ទំនិញកម្ពុជា ដោយហេតុរហូតមកដល់ពេលនេះ មិនមានការបញ្ជាទិញណាមួយចេញពីប្រទេសរុស្សី និងចិននោះឡើយ។ លោកអះអាងថា ចិនក៏ផលិតទំនិញកាត់ដេរទៅអឺរ៉ុបផងដែរ ម្ល៉ោះហើយគ្មានហេតុផលណាដែលចិនត្រូវការទំនិញកាត់ដេរកម្ពុជានោះឡើយ។ លោកថា សហភាពអឺរ៉ុប និងអាមេរិកគួរពិចារណាលើហានិភ័យខាងសេដ្ឋកិច្ចរបស់កម្មករ និងប្រជាពលរដ្ឋខ្មែរ ដែលអាចកើតចេញពីទណ្ឌកម្មសេដ្ឋកិច្ច ដោយសារតែរឿងរ៉ាវនយោបាយ ដែលកម្មករ និងប្រជាពលរដ្ឋសាមញ្ញទូទៅមិនសូវជាបានដឹងល្អិតល្អន់នោះ។
«ពលរដ្ឋកម្មករនិយោជិត អត់បានទេទៅលើរឿងអស់នេះ។ អីចឹងគាត់កំពុងតែដំណើរការជីវភាពរស់នៅ ដោយសេចក្តីសុខ យើងកាលណាយើងដាក់អាហ្នឹងមកទៅ វាធ្វើឲ្យគាត់ស្លាប់ដោយមិនដឹងខ្លួន អាហ្នឹងវាអីចឹង អីចឹងបានគិតថា ខ្ញុំអំពាវនាវសារខ្ញុំហ្នឹង គឺជាសារមួយអាចបង្ហាញទៅដល់អ្នកនយោបាយទាំងអស់ គាត់ត្រូវតែគិតហើយ ម៉ោងនេះ ពីព្រោះថាខ្ញុំ តំណាងកម្មករ ខ្ញុំមិនមែនតំណាងឲ្យបក្សនយោបាយណាទេ អីចឹងខ្ញុំតំណាងកម្មករ បើសិនខ្ញុំមើលឃើញថា កម្មករនឹងរងគ្រោះ កាលណាកម្មកររងគ្រោះ ក្រុមគ្រួសារកម្មករក៏ក្លាយជាក្រុមរងគ្រោះដែរ ពីព្រោះថា បច្ចុប្បន្ននេះ កម្មករ ជាអ្នកទ្រទ្រង់សេដ្ឋកិច្ចគ្រួសាររបស់គាត់ អីចឹងហើយទើបយើងបារម្ភហ្នឹងអ្ហ៎ា»។
សហគមន៍អឺរ៉ុបបានខិតខំប្រឹងប្រែងបង្វែរស្ថានការណ៍កម្ពុជាឱ្យមកដូចដើមនៅមុនតុលាការសម្រេចរំលាយគណបក្សសង្គ្រោះជាតិកាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០១៧។ ប៉ុន្មានម៉ោងមុនតុលាការកំពូលសម្រេចរំលាយគណបក្សប្រឆាំងដ៏ធំនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នំា ២០១៧ លោកGunnar Wiegand មន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប និងជានាយកគ្រប់គ្រងសេវាកិច្ចការបរទេសរបស់អឺរ៉ុប និងលោក Goerge Edgar បានជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជាដើម្បីបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនពីស្ថានភាពធ្លាក់ដុនដាបនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ប៉ុន្តែរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែមិនចាប់អារម្មណ៍នឹងការបារម្ភរបស់សហភាពអឺរ៉ុបនោះទេ រដ្ឋាភិបាលថែមទាំងបានការពារវិធានការនានាទាក់ទិន នឹងការគាបសង្កត់លើបណ្តាញព័ត៌មានឯករាជ្យនិងការរំលាយគណបក្សសង្គ្រោះជាតិថា ជាកិច្ចខិតខំដើម្បីរក្សាសន្តិភាពនិងសិ្ថរភាពក្នុងប្រទេស។
យ៉ាងណាមិញ ភ្លាមៗក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ស្ថានបេសកកម្មការទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានហៅការសម្រេចនោះ ថាជាជំហានមួយដ៏សំខាន់ នៃការនាំប្រទេសកម្ពុជាឲ្យឃ្លាតឆ្ងាយពីប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានដាក់តម្កល់ក្នុងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា ដែលទទួលបានការគាំទ្រពីដៃគូអន្តរជាតិរបស់កម្ពុជា រួមទាំងសហភាពអឺរ៉ុបជាងពីរទសវត្សរ៍មកនេះ។
សហភាពអឺរ៉ុបបានបញ្ជាក់ឲ្យដឹងតាមសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ថា ការរំលាយគណបក្សសង្គ្រោះជាតិ នឹងប៉ះពាល់ដល់ភាពស្របច្បាប់នៃដំណើរការបោះឆ្នោតមួយ។
សហភាពអឺរ៉ុបបានថ្លែងថា៖«ដំណើរការបោះឆ្នោតមួយនឹងមិនមានភាពស្របច្បាប់ នៅពេលដែលគណបក្សប្រឆាំងសំខាន់មួយមិនត្រូវបានរាប់បញ្ចូល។ ការរំលាយគណបក្សប្រឆាំងដែលមានលក្ខណៈចាប់បង្ខំ បានដកហូតយ៉ាងមានប្រសិទ្ធភាព នូវសិទ្ធិរបស់អ្នកដែលបានផ្តល់ការគំាទ្ររបស់ពួកគេទៅលើគណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតឆ្នាំ ២០១៣ និងឆ្នាំ ២០១៧។ ស្ថានភាពមួយដែលនឹងអនុញ្ញាតឲ្យរាល់គណបក្សនយោបាយរួមទាំងគណបក្សសង្គ្រោះជាតិ និងមេដឹកនាំ ក៏ដូចជា អ្នកគាំទ្ររបស់គណបក្សនេះបានអនុវត្តន៍មុខងារស្របច្បាប់របស់ពួកគេបានបន្តទៀត ត្រូវតែស្តារឡើងវិញឲ្យបានជាបន្ទាន់»។
សហភាពអឺរ៉ុបក៏បានព្រមានថា ប្រសិនបើកម្ពុជាចង់ទទួលបានផលប្រយោជន៍ពីកម្មវិធីពាណិជ្ជកម្មរបស់ខ្លួន តាមអ្វីដែលគេដឹងថា អ្វីៗទាំងអស់លើកលែងតែអាវុធ «Everything But Arms» នោះ ប្រទេសនេះ ត្រូវតែធានាឲ្យបាននូវការគោរពសិទ្ធិមនុស្ស។
ចំណែក សេតវិមានរបស់ប្រធានាធិបតីអាមេរិកបានប្រតិកម្មខ្លាំងៗ ដោយប្រកាសផ្តាច់ការគាំទ្រខាងថវិកាដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ប្រទេសស៊ុយអែត ដែលជាម្ចាស់ជំនួយធំទីបួនរបស់កម្ពុជា ក៏ប្រកាសផ្តាច់ជំនួយសម្រាប់កំណែទម្រង់វិមជ្ឈការ។ កាលពីថ្ងៃអង្គារម្សិល មិញនេះ លោក ឆៀរី ម៉ាធូ (Theirry Mathou) ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានីនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង បានបញ្ជាក់ឲ្យដឹងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថាទូត បារាំងប្រចាំកម្ពុជាថា ការរំលាយគណបក្សប្រឆាំងធំជាងគេ ការចាប់ខ្លួន និងការឃុំខ្លួនមេដឹកនាំ គណបក្សនេះ រួមទាំងការហាមឃាត់សមាជិកគណបក្សចំនួន ១១៨រូប ធ្វើនយោបាយក្នុងអំឡុង ពេល៥ឆ្នាំ បានចោទជាបញ្ហា ដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ VOA មិនអាចសុំការអធិប្បាយពីលោក ហេង សួ អ្នកនាំពាក្យក្រសួងការងារបានទេនៅថ្ងៃពុធនេះ៕
ប្រភព៖ វីអូអេខ្មែរ

No comments:
Post a Comment