យុទ្ធវាទី យុទ្ធវាទសិល្ប៍៖ ស៊ិន ចាន់ពៅរ៉ូហ៊្សេត ស្ត្រីខ្លឹមអូរចារ មនុស្ស ត្រូវតែមាន គុណធម៌ បើអត់គុណធម៌ មិនមែនជាមនុស្សទេ! (តែជាសត្វតិរច្ឆាន!)
ប្រភពព័ត៌មាន យុទ្ធវាទី យុទ្ធវាទសិល្ប៍ ពីទំព័រហ្វេសប៊ុករបស់ កញ្ញាស៊ិន ចាន់ពៅរ៉ូហ៊្សេត ស្ត្រីខ្លឹមអូរចារ ទើបតែចុះផ្សាយថ្មីៗនេះ បានអោយដឹងយ៉ាងដូច្នេះថា៖ គុណធម៌ របស់ខ្ញុំមិនប្រើជាមួយជនថោកទាបទេ!
ពាក្យថា "មនុស្ស" ត្រូវតែមាន "គុណធម៌" បើអត់គុណធម៌ មិនមែនជាមនុស្សទេ។
ប៉ុន្តែ "គុណធម៌" ត្រូវតែប្រើជាមួយមនុស្សដែលមាន "គុណធម៌" ដែរ បើមិនដូច្នោះទេ យើងនឹងក្លាយជាមនុស្សខ្វះ "គុណធម៌"។ មានន័យថា "គុណធម៌" មិនត្រូវប្រើជាមួយមនុស្ស "ថោកទាប" ទេ ព្រោះមនុស្ស "ថោកទាប" គ្មានគុណធម៌ទេ ដោយមនុស្សថោកទាប ជាក្រុមជំពូកមនុស្ស "ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ"។
មនុស្សថោកទាប មិនមែនជាអ្នកក្រ មិនមែនជាអ្នកមាន មិនមែនជាអ្នកឋាន:តូច មិនមែនអ្នកមានឋាន:ធំ និងមិនមែនជាអ្នកចេះ ឬអ្នកល្ងង់នោះទេ គឺ "វីរៈជនស្នេហាជាតិផ្លែល្វា"។
ត្រង់ន័យនេះ យើងគប្បីត្រូវធ្វើការឆ្លុះបញ្ចាំងមើលឡើងវិញ ថាតើអ្វីដែលបុគ្គលដែលបានអួតអាងថាខ្លួនជាអ្នកស្រលាញ់ជាតិ អាណិតប្រជាពលរដ្ឋបានធ្វើអ្វីខ្លះ? ឬមួយគ្រាន់តែប្រើវោហារសាស្ត្រ ដើម្បីបោកបញ្ឆោតប្រជាពលរដ្ឋកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកក្រុមគ្រួសារខ្លួនឯងតែប៉ុណ្ណោះ?
ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧
ប្រភព ៖ Sin Rozeth
No comments:
Post a Comment