ប្រជាពលរដ្ឋ​ខ្មែរ លើកតម្កើង​ ស្ងើចសរសើរ ចេញពីជម្រៅនៃដួងហទ័យពិត ដល់វីរភាពរបស់មន្ត្រី​ជាន់ខ្ពស់គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ទាំង​៣​រូប ថាជា​មនុស្ស​មាន​ទំនួល​ខុសត្រូវ ចំពោះ​ប្រវត្តិសាស្ត្រ​កម្ពុជា និង​គួរ​ឲ្យ​គោរពយ៉ាងក្រៃលែង!-Opinion on resignation of NEC members - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ប្រជាពលរដ្ឋ​ខ្មែរ លើកតម្កើង​ ស្ងើចសរសើរ ចេញពីជម្រៅនៃដួងហទ័យពិត ដល់វីរភាពរបស់មន្ត្រី​ជាន់ខ្ពស់គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ទាំង​៣​រូប ថាជា​មនុស្ស​មាន​ទំនួល​ខុសត្រូវ ចំពោះ​ប្រវត្តិសាស្ត្រ​កម្ពុជា និង​គួរ​ឲ្យ​គោរពយ៉ាងក្រៃលែង!-Opinion on resignation of NEC members

ប្រជាពលរដ្ឋ​ខ្មែរ លើកតម្កើង​ ស្ងើចសរសើរ ចេញពីជម្រៅនៃដួងហទ័យពិត ដល់វីរភាពរបស់មន្ត្រី​ជាន់ខ្ពស់គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ទាំង​៣​រូប ថាជា​មនុស្ស​មាន​ទំនួល​ខុសត្រូវ ចំពោះ​ប្រវត្តិសាស្ត្រ​កម្ពុជា និង​គួរ​ឲ្យ​គោរពយ៉ាងក្រៃលែង!-Opinion on resignation of NEC members

Share This

ប្រជាពលរដ្ឋ​ខ្មែរ លើកតម្កើង​ ស្ងើចសរសើរ ចេញពីជម្រៅនៃដួងហទ័យពិត ដល់វីរភាពរបស់មន្ត្រី​ជាន់ខ្ពស់គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ទាំង​៣​រូប ថាជា​មនុស្ស​មាន​ទំនួល​ខុសត្រូវ ចំពោះ​ប្រវត្តិសាស្ត្រ​កម្ពុជា និង​គួរ​ឲ្យ​គោរពយ៉ាងក្រៃលែង!-Opinion on resignation of NEC members

ប្រជាពលរដ្ឋ​ខ្មែរដែល​មាន​សិទ្ធិ​បោះឆ្នោត ហៅ​ការ​លាឈប់​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ទាំង​៣​រូប ថា ជា​មនុស្ស​មាន​ទំនួល​ខុសត្រូវ ចំពោះ​ប្រវត្តិសាស្ត្រ​កម្ពុជា និង​គួរ​ឲ្យ​គោរពយ៉ាងក្រៃលែង ពី​ព្រោះ​ពួកគេ មិន​ដែល​ឃើញ អ្នក​ដឹកនាំ​ស្ថាប័ន​ណាមួយ ហ៊ាន​លាលែង​ពី​តំណែង​នោះ​ទេ គឺ​ឃើញ​តែ​មេដឹកនាំ​ដែល​ក្រាញ់​អំណាច។

អាជីវករ​នៅ​ខែត្រ​ព្រៃវែង​ម្នាក់​យល់​ថា គ.ជ.ប លែង​ឯករាជ្យ​ទៀតហើយ បន្ទាប់​ពី​មន្ត្រី​ជាន់ខ្ពស់ ៣​រូប ដែល​មាន​សិទ្ធិ​សម្រេច ត្រូវ​បាន​បង្ខំចិត្ត​លាលែង​ពី​តំណែង ដោយសារ​តែ​ច្បាប់​ចែង​ដាក់​កំហិត​ឲ្យ គ.ជ.ប ជាប់​ឈ្មោះ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ។ អាជីវករ​រូប​នេះ បញ្ជាក់​ជំហរ​ថា គ.ជ.ប លែង​ឯករាជ្យ បើ​ទោះ​ជា​ទៅ​បោះឆ្នោត​ក៏​មិន​មាន​ន័យ​ដែរ។ សម្រាប់​រូបលោក នឹង​ឈប់​ទៅ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ដើម្បី​ជា​ការ​បង្ហាញ​ថា រូប​​លោក​​​​​មិន​ពេញចិត្ត​នឹង​ការ​រំលាយ​បក្ស​ប្រឆាំង និង​គ.ជ.ប​មិន​ឯករាជ្យ។

កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា អនុប្រធាន​គ.ជ.ប លោក គួយ ប៊ុនរឿន និង​សមាជិក​ជាន់​ខ្ពស់​ពីរ​រូប​ទៀត គឺ លោក រ៉ុង ឈុន និង​អ្នកស្រី តែ ម៉ានីរ៉ុង បាន​លា​ឈប់​ដោយ​មូល​ហេតុ​ថា ពួកគេ​មិន​អាច​អនុវត្ត​ច្បាប់​ដែល​កើតឡើង​ដោយ​បក្ស​កាន់អំណាច ដែល​តម្រូវ​ឲ្យ​ពួកគេ បែងចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះជាតិ ឲ្យ​ទៅ​គណបក្ស​តូចៗ ដែល​ប្រជាពលរដ្ឋ​មិន​គាំទ្រ។ អ្នក​ទាំង ៣​នាក់​បន្ដ​ថា ប្រសិនបើ​ពួកគេ​ធ្វើ​តាម​ច្បាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចែង​ឲ្យ​មានការ​បែងចែក​អាសនៈ នោះ​ជា​ទង្វើ​ក្បត់​ឆន្ទៈ​របស់ប្រជា​ពលរដ្ឋខ្មែរ ជាង​៣​លាន​នាក់ ហើយ​ទង្វើ​នេះ នឹង​ធ្វើ​ឲ្យ​ពួកគេ ជាប់​ឈ្មោះ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រខ្មែរ។

ប្រជាពលរដ្ឋ​ខ្មែរម្នាក់ រស់​នៅ​ខែត្រ​កំពង់ចាម ចង់​ឃើញ​ស្ថាប័ន​គ.ជ.ប ឯករាជ្យ ដោយ​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​កាន់អំណាច។ ការ​ចាកចេញ​របស់​សមាជិក​ជាន់​ខ្ពស់​ទាំង​៣ ជា​ការ​ជំរុញ​ឲ្យប្រជា​ពលរដ្ឋខ្មែរ​រូប​នេះ លែង​ទៅ​បោះឆ្នោត នៅ​ឆ្នាំ​២០១៨ ដើម្បី​បង្ហាញ​ការ​មិន​ពេញចិត្ត និង​ការ​មិន​ជឿជាក់​លើ​ឯករាជ្យ​ភាព​គ.ជ.ប ដែល​ប្រហែល នឹង​នៅតែ​ស្ថិត​ក្រោម​អំណាច​របស់​គណបក្ស​កាន់​អំណាច ដូច​គ.ជ.ប​អាណត្តិ​មុន ដែល​ដឹកនាំ​ដោយ លោក អ៊ឹម សួស្ដី រង​ការ​ស្ដី​បន្ទោស និង​ជាប់​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រខ្មែរ ថា បាន​លួច​សន្លឹកឆ្នោត​ប្រជាពលរដ្ឋខ្មែរ។ «»

បើ​ទោះ​ជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជំហរ​ថា លោក​នឹង​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង របស់​ស្ថាប័ន​ជាតិ​រៀបចំ​ការបោះឆ្នោត​ក៏ដោយ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន បាន​បង្គាប់​ឲ្យ​ប្រធាន​គ.ជ.ប គឺ លោក ស៊ិក ប៊ុនហុក គួរ​ជ្រើសរើស​អនុប្រធាន​គ.ជ.ប មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជំនួស​លោក គួយ ប៊ុន​រឿន ហើយ​សមាជិក ២​រូប​ទៀត ត្រូវ​យក​ពី​គណបក្ស​សញ្ជាតិកម្ពុជា និង​ពី​ស្ថាប័ន​អង្គការ​មិនមែន​រដ្ឋាភិបាល ជំនួស​អោយ​លោក រ៉ុង ឈុន និង​អ្នកស្រី តែ ម៉ានីរ៉ុង ហើយ​លោក ហ៊ុន សែន ក៏​បាន​ដាក់​បញ្ជា​ទៅ លោក ស៊ិក ប៊ុនហុក ថា មិន​ត្រូវ​ទទួលយក​អតីតមន្ត្រី​ជាន់ខ្ពស់ ៣​រូប ដែល​បាន​លាឈប់​ពី​ស្ថាប័ន​ជាតិ​រៀបចំ​ការបោះឆ្នោត ឲ្យ​ចូល​បម្រើ​ការងារ​ឡើងវិញ​នោះ​ឡើយ។

បុគ្គលិក​អង្គការ​ទស្សនៈ​ពិភពលោក (World Vision) ម្នាក់ ហៅ​ការ​លាឈប់​របស់​សមាជិក​គ.ជ.ប ទាំង​៣​នាក់ ថា កើតឡើង​ដោយសារតែ​បញ្ហា​នយោបាយ ហើយ​ការ​លាឈប់​នេះ មិនមែន​ជា​កំហុស​របស់​គ.ជ.ប នោះ​ទេ តែ​ជា​កំហុស​របស់​អ្នកនយោបាយ។ «»

អតីត​សមាជិក​ម្នាក់ ដែល​លាលែង​ពី​តំណែង​មន្ត្រី​ជាន់ខ្ពស់​នៅ​គ.ជ.ប គឺ​លោក រ៉ុង ឈុន អះអាង​ថា ការ​ចាក​ចេញ​ពី​គ.ជ.ប គឺ​ជា​ការ​គោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋខ្មែរ ដែល​មាន​ជាង ៣​លាន​នាក់ ដែល​ត្រូវ​បាន​បក្ស​កាន់អំណាច​បំផ្លាញ​ចោល ហើយ​លោក និង​សមាជិក​ជាន់ខ្ពស់ ដែល​បាន​ចាកចេញ នឹង​មិន​ត្រលប់​ក្រោយ​ទេ។

មន្ត្រីរាជការ​នៅ​ក្រសួង​ធម្មការ និង​សាសនា ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ក៏​អះអាង​ដូច​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ដែរ ដោយ​លោក​នឹង​លែង​ទៅ​បោះឆ្នោត ឬ​មិន​គូស​លើ​សន្លឹកឆ្នោត នៅ​ឆ្នាំ​២០១៨ ដើម្បី​បង្ហាញ​ការ​មិន​គាំទ្រ​គ.ជ.ប មិន​ឯករាជ្យ។ «»

ក្រោយ​ពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្គាល់​ថា រដ្ឋាភិបាល​មាន​ឱកាស​រំលាយ​គណបក្ស​ប្រឆាំង​ចោល លោក​ក៏​ព្រួយបារម្ភ​ខ្លាច​ប្រជាពលរដ្ឋខ្មែរ ​រំលាយ​គណបក្ស​កាន់​អំណាច​វិញ។ ចំពោះ មេដឹកនាំ​កាន់អំណាច​យូរ​ជាងគេ​នៅ​ទ្វីប​អាស៊ី​រូប​នេះ បារម្ភ​ត្រង់​ថា ប្រជាពលរដ្ឋ​ខ្មែរអាច​រំលាយ​គណបក្ស​កាន់អំណាច​វិញ ដោយ​ប្រើប្រាស់​អំណាច​សន្លឹកឆ្នោត ដូច្នេះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ប្រឹងប្រែង​បម្រើ​ប្រជាពលរដ្ឋខ្មែរ​ឲ្យ​បាន​ល្អ និង​លុបបំបាត់​ការ​កាប់​បំផ្លាញ​ធនធានធម្មជាតិ បទល្មើស​នេសាទ​ជាដើម។ ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរ​យល់ថា សំដី​លោកនាយក​រដ្ឋមន្ត្រី មាន​ឥទ្ធិពល តែ​ចំពោះ​រឿង​ចាប់ចង មន្ត្រី​គណបក្សប្រឆាំង សង្គម​ស៊ីវិល សារព័ត៌មាន​ឯករាជ្យ និង​មនុស្ស​មួយ​ចំនួន​ដែល​ហ៊ាន​តវ៉ា​តែប៉ុណ្ណោះ។ ចំពោះ​មន្ត្រី​ខិលខូច​ថ្នាក់ក្រោម​វិញ សម្ដី​របស់​លោក ហ៊ុន សែន គ្មាន​ឥទ្ធិពល​ជា​វិជ្ជមាន​តម្រង់​ទិស​ពី ឬ​កែ​លំអ​ភាព​អសកម្ម​របស់​មន្ត្រី​ថ្នាក់ក្រោម​ខ្លួន​នោះ​ទេ។ ម្យ៉ាងទៀត ការ​ព្រមាន​ចំពោះ​មន្ត្រី​ខិលខូច ឬ​មន្ត្រី​អសកម្ម ក៏​បាន​ត្រឹម​តែមួយ​ឆាវ ឬ​ត្រឹម​ផ្លាស់ប្ដូរ​ក្រសួង តួនាទី ឲ្យ​ល្អមើល​តែប៉ុណ្ណោះ។

ចំណែក​មន្ត្រីរាជការ​ម្នាក់ទៀត នៅ​រាជធានី​ភ្នំពេញ ហៅ​ការ​បែកបាក់​របស់​គ.ជ.ប ថា បណ្ដាល​មក​ពី​អ្នក​នយោបាយ នឹង​បាន​ធ្វើ​ឲ្យ​គ.ជ.ប លែង​អព្យា​ក្រឹត្យ។ កញ្ញា​យល់​ថា បើ​ទោះ​ជា​សល់​សមាជិក​គ.ជ.ប ៦​រូប​ទៀត ដែល​ឯករាជ្យ ក៏​មិន​អាច​ធ្វើ​ឲ្យ​គ.ជ.ប អព្យាក្រឹត្យ ដូច​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិ ទី​៥​ដែរ។ «»

ប្រជាពលរដ្ឋ អាជីវករ និង​មន្ត្រីរាជការ សុទ្ធតែ​មិន​ចង់​ឃើញ​ពី​ភាព​បែកបាក់​របស់​គ.ជ.ប។ ពួកគាត់​យល់ថា មាន​តែ​ការ​បើក​ឲ្យ​មាន​ការ​ប្រកួតប្រជែង​ស្មើគ្នា និង​មាន​អាជ្ញាកណ្ដាល​ដ៏​សុក្រឹត​មួយ ដូច គ.ជ.ប ដែល​កើត​ចេញ​ពី​កិច្ចព្រមព្រៀង​គណបក្ស​ប្រជាជន​កម្ពុជា និង​សង្គ្រោះជាតិ ទើប​អ្នក​នយោបាយ អាច​រួច​ផុត​ពី​ការចោទប្រកាន់​របស់​ពលរដ្ឋ និង​ប្រវត្តិសាស្ត្រ ថា​មិន​មែន​ជា​ជន​កំសាក ឬ មិនមែន​ជា​មេដឹកនាំ​ក្រាញ់​អំណាច៕

មន្ត្រី​ជាន់ខ្ពស់​គ.ជ.ប​កូតា​ពី​គណបក្ស​សង្គ្រោះជាតិ (ពី​ឆ្វេង) អ្នកស្រី តែ ម៉ានីរ៉ុង លោក គួយ ប៊ុនរឿន និង​លោក រ៉ុង ឈុន។







ប្រភព៖ វិទ្យុអាស៊ីសេរី

No comments:

Post a Comment