យុទ្ធវាទី យុទ្ធវាទសិល្ប៍ Sin Rozeth ស្ត្រីខ្លឹមអូរចារ៖ អ្នកចេះឈឺចាប់នៅពេលគេប៉ះពាល់បក្ខពួកអ្នក តែអ្នកមិនគិតនៅពេលអ្នកប៉ះពាល់មនុស្សជាទីគោរពរបស់គេរាប់សិបដង តើគេមានការឈឺចាប់ដូចអ្នកដែរទេ?
ប្រភពព័ត៌មាន យុទ្ធវាទី យុទ្ធវាទសិល្ប៍ ពីទំព័រហ្វេសប៊ុករបស់ កញ្ញាស៊ិន ចាន់ពៅរ៉ូហ៊្សេត ស្ត្រីខ្លឹមអូរចារ ទើបតែចុះផ្សាយថ្មីៗនេះ បានអោយដឹងយ៉ាងដូច្នេះថា៖ ហឺ!ពេលវៃប្រហារគេ ថាជាសិទ្ធិប្រជាធិបតេយ្យ !
គិតទៅមនុស្សយើងមិនចេះមើលឃើញទង្វើអាក្រក់របស់ខ្លួនទាល់តែសោះ រឿងដែលខ្លួនធ្វើទៅលើអ្នកដទៃបែរជានិយាយថា ជាសិទ្ធិបញ្ចេញមតិនៅក្នុងសង្គមប្រជាធិបតេយ្យ ប៉ុន្តែនៅពេលដែលគេនិយាយទៅលើខ្លួនវិញ នូវពាក្យដែលខ្លួនធ្លាប់បាននិយាយទៅលើគេនោះ បែរជាចោទប្រកាន់គេថា “គេជាមនុស្សអាក្រក់ ឬគេជាមនុស្សបំបែកបំបាក់ ឬជាមនុស្សគ្មានសុជីវធម៌ គ្មានចេះដឹងចាស់ទុំ មិនចេះគោរពអ្នកមានឋានៈខ្ពស់ជាង" ៕
អ្នកចេះឈឺចាប់នៅពេលគេប៉ះពាល់បក្ខពួកអ្នក តែអ្នកមិនគិតនៅពេលអ្នកប៉ះពាល់មនុស្សជាទីគោរពរបស់គេរាប់សិបដង (តើគេមានការឈឺចាប់ដូចអ្នកដែរទេ?) ។
ប្រភព៖ Sin Rozeth
No comments:
Post a Comment