លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ថាលោកពិតជាបានចាក់ដោត អោយហ៊ុន សែន លោត! ឥឡូវលោតមែន!!
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងសារភាពថា លោកពិតជាបានចាក់ដោត ដើម្បីអោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន លោត ហើយឥឡូវគឺគាត់ពិតជាបានលោតមែន ។
សារនយោបាយរបស់លោកសម រង្ស៊ី យ៉ាងខ្លីបង្ហោះនៅលើហ្វេសប៊ុករបស់លោក បែបនេះ ទំនងចង់បញ្ជាក់ពីសកម្មភាពថ្មីៗដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើ ជាពិសេសគឺពាក់ព័ន្ធជាមួយនឹងការរំលាយគណបក្សសង្រ្គោះជាតិពីតុលាកាឡ៍កំពូលនៅកម្ពុជា៖ «ខ្ញុំបានចាក់ឲ្យ ហ៊ុន សែន លោត ឥឡូវ លោតមែន» ។
សារនយោបាយដ៏ខ្លីរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានបង្ហោះនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៧ នេះ មិនបានបញ្ជាក់ពីរឿងអ្វីអោយប្រាដកនោះឡើយ ។ ក៏ប៉ុន្តែគេនៅចាំបានថា នៅមុនពេលដែល គណបក្សសង្រ្គោះជាតិត្រូវបានតុលាកាឡ៍
សាលាកំពូលប្រកាសរំលាយជាស្ថាពរ កាលពីថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១៧ នោះ លោកសម រង្ស៊ី ធ្លាប់បានជម្រុញអោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើការរំលាយគណបក្សសង្រ្គោះជាតិ ខណៈលោកវិញក្នុងកាលនោះបង្ហាញជំហរជឿជាក់ថា នឹងគ្មាន ការរំលាយគណបក្សនេះឡើយ ។
ប៉ុន្តែផ្ទុយពីជំហរដ៏ជឿជាក់របស់លោកសម រង្ស៊ី បែបនេះ តុលាកាឡ៍កំពូលពិតជាបានប្រកាសរំលាយគណបក្សប្រឆាំងចោលជាស្ថាពរពិតមែន ទៅតាមបណ្ដឹងរបស់ក្រុមមេធាវីនៃក្រសួងមហាផ្ទៃ ដោយសំអាងថា មេធាវីទាំងនោះមានភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកអោយរំលាយគណបក្សសង្រ្គោះជាតិ៕
ប្រភព៖ វិទ្យុសំឡេងព្រះសង្ឃឯករាជ្យ
No comments:
Post a Comment