អ្នកច្បាប់ជាតិ និងអន្តជាតិលើកឡើងថា រដ្ឋាភិបាលមិនបានគោរពរដ្ឋធម្មនុញ្ញទេ ពិសេសករណីចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ!
អ្នកច្បាប់ជាតិ និងអន្តជាតិលើកឡើងថា រដ្ឋាភិបាលមិនបានគោរពរដ្ឋធម្មនុញ្ញទេ ពិសេសករណីចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដោយសារតែមន្ត្រីរដ្ឋាភិបាលចោទលោក កឹម សុខា ថាជាជនក្បត់ជាតិទាំងលោកនៅមិនទាន់ត្រូវបានតុលាការកាត់ទោសនៅឡើយ។
អ្នកច្បាប់ពន្យល់ថា ការចោទប្រកាន់អ្នកណាម្នាក់ជាអ្នកទោស ឬទណ្ឌិតបានលុះត្រាតែបុគ្គលនោះត្រូវបានតុលាការផ្ដន្ទាទោសជាសាលក្រម ឬសាលដីកាស្ថាពរ ហើយបុគ្គលនោះអស់ផ្លូវប្តឹងតវ៉ាទៅតុលាការជាន់ខ្ពស់តទៅទៀត។
លោកមេធាវី ហែម សុជាតិ បានថ្លែងប្រាប់អាស៊ីសេរី កាលពីពេលថ្មីៗនេះថា ការចោទប្រកាន់លោក កឹម សុខា ជាជនក្បត់ជាតិបែបនេះ ជាការំលោភសិទ្ធិរបស់លោកដែលត្រូវការពារដោយរដ្ឋធម្មនុញ្ញ៖ «»។
ការពន្យល់របស់លោកមេធាវីនេះ នៅក្រោយពេលលោក ហ៊ុន សែន បានចោទលោក កឹម សុខា ម្តងហើយម្ដងទៀតថាជាជនក្បត់ជាតិ។ ក្រៅពីនេះ មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក៏បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម (Telegram) ថា លោក កឹម សុខា មានសំណាងធំហើយដែលមិនត្រូវគេព្យួរកនោះ ពីព្រោះលោកមានទោសក្បត់ជាតិ។
លោកមេធាវី ហែម សុជាតិ អះអាងថា ការចោទប្រកាន់នេះមិនត្រឹមត្រូវឡើយ ដោយហេតុថា បច្ចុប្បន្ន លោក កឹម សុខា កំពុងស្ថិតនៅដំណាក់កាលស៊ើបសួរនៅឡើយ ដូច្នេះលោក កឹម សុខា មិនមែនជាអ្នកទោស ឬទណ្ឌិតឡើយ៖ «»។
មាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញចែងថា "ច្បាប់ការពារជីវិត កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ពលរដ្ឋ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយនឹងអាចធ្វើទៅកើតលុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។ ជនជាប់ចោទត្រូវទុកជាមនុស្សឥតទោសដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ។ ជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ"។
ជាមួយគ្នានេះដែរ មន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកការចោទប្រកាន់នេះថា ជាការរំលោភច្បាប់ដែលគប្បីពុំគួរហៅដូច្នេះឡើយ។
មន្ត្រីច្បាប់នៃអង្គការខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា បានឱ្យអាស៊ីសេរី ដឹងដែរថា លោក កឹម សុខា មកទល់នឹងពេលនេះមិនទាន់ត្រូវតុលាការកាត់ទោសជាស្ថាពរនៅឡើយទេ៖ «»។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមិនឈឺក្បាលចំពោះការលើកឡើងដូច្នេះទេ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានឱ្យអាស៊ីសេរីដឹងថា លោកមិនត្រឹមតែមិនខ្វល់រឿងនេះទេ ថែមទាំងហ៊ានដាក់បន្ទុកបន្ថែមលើការចោទប្រកាន់នេះទៀតផង៖ «»។
ទាក់ទងនឹងការលើកឡើងនេះ ទាំងលោកមេធាវី ហែម សុជាតិ និងលោក យឿង សុធារ៉ា បញ្ជាក់ថា កាចោទប្រកាន់ ឬការដាក់បន្ទុកមុនបែបនេះ អាចនឹងប៉ះពាល់ដល់ឯករាជភាពតុលាការ ហើយនាំឱ្យដល់ប៉ះពាល់ដល់ការវិនិច្ឆ័យសេចក្ដីរបស់តុលាការនៅពេលខាងមុខ។ អ្នកច្បាប់អន្តរជាតិបញ្ជាក់ថា ប្រសិនបើប្រព័ន្ធយុត្តិធម៌នៅក្នុងស្រុកមិនអាចផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះបានទេ តុលាការអន្តរជាតិនឹងអាចជួយរកយុត្តិធម៌ឲ្យបាន។
មេធាវីជនជាតិអង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) លើកឡើងថា នៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃនេះកុំសង្ឃឹមសូម្បីតែប៉ុនសរសៃសក់ ថានឹងមានយុត្តិធម៌ចំពោះឧក្រិដ្ឋកម្មនៃការធ្វើទុក្ខបុកម្នេញមកលើសំឡេងប្រឆាំងឲ្យសោះ ព្រោះរដ្ឋាភិបាលមានឥទ្ធិពលបញ្ជាលើប្រព័ន្ធតុលាការ។ លោកបន្តថា តុលាការកម្ពុជា លែងមានមុខងារបម្រើប្រជាពលរដ្ឋខ្មែរទូទៅបាន។ តុលាការកម្ពុជា ជាតុលាការបម្រើបក្សកាន់អំណាច ហើយចៅក្រម និងព្រះរាជអាជ្ញា សុទ្ធតែជាតួអង្គដែលជាប់ពាក់ព័ន្ធនៅក្នុងការប្រព្រឹត្តឧក្រិដ្ឋរួមនេះ។
លោកបញ្ជាក់ថា លោកនឹងយកភស្តុតាងនៃការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង សង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យ ទៅប្រគល់ឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដើម្បីគាំទ្របណ្ដឹងរបស់លោកដែលបានប្ដឹងប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន កាលពីឆ្នាំ២០១៤ តំណាងឱ្យជនរងគ្រោះខ្មែរ ១០នាក់ ដែលរងគ្រោះដោយការរំលោភដីធ្លីពីសំណាក់អ្នកមានអំណាចក្នុងជួរគណបក្សប្រជាជនកម្ពុជា។ ក្នុងបណ្ដឹងនោះ លោកមេធាវីជនជាតិអង់គ្លេស ដែលធ្លាប់ជាប្រធានអង្គភាពគាំពារមេធាវីការពារក្តីនៅសាលាក្ដីខ្មែរក្រហម បានប្ដឹងរដ្ឋាភិបាលលោក ហ៊ុន សែន អំពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយទៅលើសំឡេងប្រឆាំងរដ្ឋាភិបាល។
នៅឆ្នាំ២០១៦ លោកមេធាវី រីឆាត រ៉ូជើរ បានដាក់សារណាបន្ថែមមួយទៀត ដោយបញ្ចូលករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី ទៅក្នុងពាក្យបណ្ដឹងនៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ។ ព្រឹត្តិការណ៍ធ្វើទុក្ខបុកម្នេញផ្នែកនយោបាយទៅលើគណបក្សប្រឆាំង លោកអះអាងថា រឹតតែធ្វើឲ្យភស្តុតាងដាក់បន្ទុកលើរដ្ឋាភិបាលលោក ហ៊ុន សែន មានទម្ងន់ធ្ងន់ជាងមុន។
លោកមេធាវី រីឆាត រ៉ូជើរ៖ «បទឧក្រិដ្ឋជាច្រើនពាក់ព័ន្ធនឹងការបង្ក្រាបបក្សប្រឆាំងក្នុងពេលថ្មីៗនេះ គឺជាធាតុផ្សំនៃបទល្មើសក្នុងចំណាត់ថ្នាក់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ បើយើងពិនិត្យមើលបទឧក្រិដ្ឋដែលផ្សំបញ្ចូលគ្នាតាំងពីការបណ្ដេញពលរដ្ឋពីលំនៅឋាន ការធ្វើទុក្ខបុកម្នេញលើអ្នកប្រឆាំង ការធ្វើឃាតអ្នកដែលហ៊ាននិយាយរិះគន់រដ្ឋាភិបាល និងការចាប់ខ្លួន និងដាក់ពន្ធនាគារសកម្មជនបក្សប្រឆាំង ដែលទាំងអស់ជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលស្ថិតក្នុងប្រភេទនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ទាំងនេះហើយ ដែលតុលាការព្រហ្មទណ្ឌអន្តរជាតិមានយុត្តាធិការលើអ្វីដែលកំពុងកើតឡើងនៅប្រទេសកម្ពុជា»។
ចំណែកឯក្រុមមេធាវីការពារក្ដីលោក កឹម សុខា គឺលោក ហែម សុជាតិ ក៏សម្លឹងមើលឃើញតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលអាចជួយអន្តរាគមន៍ផងដែរ ប្រសិនបើកូនក្តីរបស់ពួកគាត់នៅតែរងភាពអយុត្តិធម៌ដោយប្រព័ន្ធតុលាការជាតិ និងគណបក្សកាន់អំណាចដូចសព្វថ្ងៃ។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីក្រសួងយុត្តិធម៌បាននៅឡើយទេជុំវិញបញ្ហានេះទេ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីដើមខែកញ្ញា ដោយគ្មានដីកាចាប់ខ្លួន ហើយត្រូវបានតុលាការក្រុងភ្នំពេញ ចោទប្រកាន់ពីបទក្បត់ជាតិ។ លោក កឹម សុខា កំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតបឋមរបស់តុលាការ ប៉ុន្តែលោកមេធាវី ហែម សុជាតិ ថា តុលាការមិនបានស៊ើបអង្កេតអ្វីឡើយ ក្រៅតែពីឃុំខ្លួនលោក កឹម សុខា ទុកចោលដោយគ្មានហេតុផលតែប៉ុណ្ណោះ។ លោកមេធាវីបន្តថា ការឃុំខ្លួនបែបនេះខុសនឹងនីតិវិធីច្បាប់។ ក្រុមមេធាវីគ្រោងនឹងដាក់ពាក្យបណ្ដឹងស្នើសុំឱ្យលោក កឹម សុខា នៅក្រៅឃុំជាបណ្ដោះអាសន្ននៅពេលខាងមុខនេះ៕
ប្រភព ៖ វិទ្យុអាស៊ីសេរី

No comments:
Post a Comment