បន់ឌិតគ្រៀវជ្រូក សុខ ទូច៖ ប្រជាពលរដ្ឋមានអំណាច តែពេលបោះឆ្នោត!-Sok Toch says Cambodians shall have no right after election.
បន់ឌិតគ្រៀវជ្រូក សុខ ទូច ប្រធានរាជបណ្ឌិតសភា លើកឡើងថា ប្រជាពលរដ្ឋមានសិទ្ធិអំណាច តែក្នុងអំឡុងពេលបោះឆ្នោត ខណៈដែលគណបក្សកាន់អំណាច បានរំលាយបក្សប្រឆាំង ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេសនោះ។
ក្នុងកិច្ចពិភាក្សាតុមូលមួយ នៅថ្ងៃអង្គារទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ស្ដំអំពី «ដំណើរការប្រជាធិបតេយ្យ ក្រោយអវត្តមានគណបក្សសង្គ្រោះជាតិ» បន់ឌិតគ្រៀវជ្រូក នៅរាជបណ្ឌិតសភាកម្ពុជា ដែលមានតែមន្ដ្រីជាន់ខ្ពស់របស់រដ្ឋាភិបាលម៉ាហ្វីយ៉ា និងគណបក្សក្រៅរដ្ឋាភិបាលមួយ ចូលរួម បានផ្ដោតការពិភាក្សានេះ លើដំណើរការប្រជាធិបតេយ្យ សិទ្ធិប្រជាពលរដ្ឋ និងការបោះឆ្នោតនៅឆ្នាំក្រោយ ដែលថា នឹងគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតប្រជែងនោះទេ។
ថ្លែងក្នុងកិច្ចប្រជុំនេះ បន់ឌិតគ្រៀវជ្រូក សុខ ទូច ប្រធាននៃរាជបណ្ឌិត្យសភា អះអាងថា សិទ្ធិរបស់ប្រជាពលរដ្ឋ មានតែនៅពេលបោះឆ្នោតប៉ុណ្ណោះ ហើយក្រោយការបោះឆ្នោត សិទ្ធិសម្រេចទាំងនោះ នឹងត្រូវប្រគល់ឲ្យអ្នកនយោបាយ ដែលបានជាប់ឆ្នោត។
បន់ឌិតគ្រៀវជ្រូកថា៖ «ហើយកុំភ្លេចណា ប្រជាធិបតេយ្យអំណាចប្រជាជន គឺអំណាចនៅពេលដែលបោះឆ្នោត ចប់ពីបោះឆ្នោត គឺមិនអាចមានអំណាចអីទៀតទេ បើអំណាចគ្រប់តែគ្នា តើមានពេលណា ដែលដឹកនាំ»។
ការលើកឡើងរបស់លោកបន់ឌិតគ្រៀវជ្រូក សុខ ទូច ធ្វើឡើងបន្ទាប់ពីតុលាកាឡ៍កំពូល បានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិត៣លាននាក់ កាលពីបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ទៅតាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ។ ហើយតុលាការកំពូល ក៏បានសម្រេចហាមឃាត់មន្ដ្រីគណបក្សប្រឆាំងចំនួន១១៨រូប មិនឲ្យធ្វើនយោបាយចំនួន ៥ឆ្នាំផងដែរ។
បន្ថែមលើសពីនេះ លោកបន់ឌិតគ្រៀវជ្រូក សុខ ទូច ក៏ថ្លែងគាំទ្រចំណាត់ការរបស់រដ្ឋាភិបាល ថា ការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការអនុវត្តច្បាប់(ព្រៃ) និងរដ្ឋធម្មនុញ ដោយលោកថា គណបក្សនេះ បានរៀបចំធ្វើបដិវត្តន៍ពណ៌ និងមានទំនាក់ទំនងជាមួយទណ្ឌិត។
មន្ដ្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស យល់ថា ការលើកឡើងនេះ ហាក់ផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឲ្យពលរដ្ឋ អាចតាមដាននូវរាល់សកម្មភាពរដ្ឋាភិបាល។ លោកបន្ថែមថា ប្រជាពលរដ្ឋ អាចសំដែងក្ដីបារម្ភ ឬកង្វល់នានា ជូនទៅរដ្ឋាភិបាល តាមរយៈតំណាងរាស្ដ្ររបស់ពួកគាត់។
លោកថា៖ «ខ្ញុំមិនយល់មានន័យដូចគាត់អញ្ចឹងទេ ក្នុងរបបលទ្ធិប្រជាធិបតេយ្យ មិនមែនមានន័យថា គ្រាន់តែបោះឆ្នោតហើយ ចប់ប្រជាពលរដ្ឋ លែងខ្វល់ខ្វាយ ប្រគល់ឲ្យគេ ១០០ ភាគរយ ហ្នឹងទេ។ ច្បាប់ជ្រើសតាំងតំណាងរាស្ដ្រ ក៏គេមាន រដ្ឋធម្មនុញ្ញក៏គេមាននិយាយដែរ មានន័យថា តំណាងរាស្ដ្រហ្នឹង មានភារៈកិច្ច ក្នុងអាណត្តិ ក្រៅពីការប្រជុំក្នុងសភា គឺគាត់អាចមានភារកិច្ច ចុះជួបប្រជាពលរដ្ឋ ដើម្បីស្ទង់មតិ ជួបជាមួយប្រជាពលរដ្ឋ នូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ»។
ក្រោយពីតុលាកាឡ៍កំពូលរំលាយគណបក្សសង្គ្រោះជាតិ កាលពីសប្ដាហ៍មុន រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានរងការថ្កោលទោស និងព្រមានដាក់ទណ្ឌកម្ម ពីសហគមន៍អន្ដរជាតិ ដូចជា ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។ ប្រទេសលោកសេរីទាំងនេះ យល់ថា កម្ពុជា កំពុងឃ្លាតឆ្ងាយពីគន្លងលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ។
ប៉ុន្ដែ រដ្ឋាភិបាលឆ្លើយតបថា ខ្លួនមិនខ្វល់ពីការកាត់ផ្ដាច់ជំនួយទាំងនេះទេ ព្រោះនៅមានប្រទេសចិន រុស្ស៊ី និងជប៉ុន ចាំជួយកម្ពុជា។
ក្នុងជំពូកទី៣ មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ កំណត់ថា ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវិភាពនយោបាយ បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ។ ហើយសេចក្ដីស្នើ ឬកង្វល់របស់ប្រជាពលរដ្ឋ ត្រូវទទួលបានការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ៕
ប្រភព៖ VOD
No comments:
Post a Comment