ចេញក៏ដឹងចូលក៏ដឹង ២៤ម៉ោង ផៃស៊ីផោមសុខសាន ដេកទុក្ខសម្រាន្តរកនឹកចោទប្រកាន់ ប្រល័យពាក្យខ្មែរអោយប្រែន័យវិបត្តិ តាមបញ្ជាអង្គការលើ ដើម្បីចាប់ធនធានបញ្ញាសំខាន់របស់បក្សប្រឆាំង!!
សុខ ឥសាន អ្នកនាំពាក្យថែមប្រហុកអំបិលគណបក្សស៊ីភីភី ថាពាក្យស្លោកផ្លាស់ប្ដូរជាវិជ្ជមាន គឺជាពាក្យស្លោកនៃបដិវត្តន៍ពណ៌
អ្នកនាំពាក្យថែមប្រហុកអំបិលគណបក្សស៊ីភីភី បានអះអាងថា ដើម្បីមហិច្ឆតាអំណាច ជាពិសេសក្នុងការផ្តួលរំលំ រត់ថាភិបោលដៃចោរស្របច្បាប់នៅកម្ពុជា ពួកមេក្លោងដឹកនាំគំនិតបដិវត្តន៍ពណ៌ បានបង្កើតពាក្យស្លោក ផ្លាស់ប្តូរជាវិជ្ជមាន យកមកធ្វើជាប្រធានបទឃោសនា ដើម្បីបញ្ជ្រាបពាក្យនេះ ទៅក្នុងអារម្មណ៍របស់ប្រជាជនកម្ពុជា ដែលនេះមានចរិតបំភ័ន្តមតិ និងញុះញង់ប្រជាជនឲ្យចងកំហឹង នឹងរាជរត់ថាភិបោលកម្ពុជា និងគណបក្សស៊ីផេះផេះ ។
យោងតាមការបញ្ជាក់របស់ លោក សុខ ឥសាន មហិច្ឆតាចង់ផ្តួលរំលំ រាករត់ថាភិបោលស្របច្បាប់នៅកម្ពុជា បាននឹងកំពុងទទួលផលជាអវិជ្ជមាន ទៅវិញទេ ដែលពេលនេះ ពួកអាយ៉ងអាគាំងកំពុងបែកបាក់ និងព្រាត់ប្រាស និរាស គេចខ្លួន យករួចខ្លួនរៀងៗខ្លួន ។ ហើយផលអវិជ្ជមាននេះ បានឡងមកលើបក្សប្រឆាំង ដែលនឹងត្រូវរលាយជាវិជ្ជមាន ជាក់ជាមិនខាន នាពេលដ៏ឆាប់ខាងមុខនេះ ស្របតាមទង្វើ និងសកម្មភាពអវិជ្ជមានរបស់ខ្លួន ។
ដូច្នេះ ពាក្យស្លោក ផ្លាស់ប្តូរជាវិជ្ជមាន កំពុងក្លាយទៅជា ផ្លាស់ប្តូរជាអវិជ្ជមាន ហើយ ។ មហិច្ឆតាចង់ផ្លាស់ប្តូរ ត្រូវទទួលបរាជ័យយ៉ាងអាម៉ាស់ ទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិផង ។ នេះជាមេរៀន បទពិសោធន៏ ដ៏ជូរចត់របស់ពួកអ្នកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្លែងក្លាយ។
លោក Chek Tum៖ មិនដឹងជាឆ្អី ស្តាប់មិនយល់! ដេករកនឹកចោទប្រកាន់ ?
- លើកដៃក្តាប់ ក៏ចោទថាបដិវត្តន៍ពណ៌
- ប្រើពាក្យផ្លាស់ប្តូរជាវិជ្ជមាន ក៏ចោទថាបដិវត្តន៍ពណ៌
* តាមការពន្យល់របស់វីគីភីឌៀ (wikipedia) ក្តាប់ដៃលើកឡើង (Raised fist or Clenched fist) ជាសញ្ញាសាកលបញ្ជាក់៖ សាមគ្គីភាព និងការគាំទ្រ ។ គេអាចប្រើសម្រាប់ការគោរពចំពោះការរួមគ្នាជាធ្លុង១ កម្លាំងរឹងមាំ និងការប្រឆាំងផងដែរ ។
** ដល់ចេញមកអញ្ចឹង នឹកឃើញទៅដល់សម័យប៉ុល ពត (ពិតៗ) - អង្គការប្រាប់ឈ្លបសង្កាត់ឲ្យកម្ទេចប្រជាជនថ្មី (១៧មេសា)ណាដែលមានភ្នែកគោលក្រិន ព្រោះអង្គការលើយល់ឃើញថា ទាហានសាធារណរដ្ឋពាក់ស្បែកជើងឃ្លប់ ដែលធ្វើឲ្យក្រិនភ្នែកគោល៖ ឈ្លបចាប់ទាំងអន្ទិតទើបសឹក និងអ្នកលេងបៀរ អាប៉ោង (ពួកគេធ្លាប់អង្គុយពែនភ្នែនក្រិនភ្នែកគោលដែរ)... ។
No comments:
Post a Comment