សាហេតុធ្វើអោយចមជនផ្ដាច់ការ រ៉ូប៊ើត មូហ្គាបេ (Robert Mugabe) វ័យ ៩៣ឆ្នាំ ប្រធានាធិបតីនៃហ្ស៊ីមបាបវ៉េ (Zimbabwe) ត្រូវកងទ័ពដែលជាមនុស្សក្នុងបក្សរបស់ខ្លួនឯង ធ្វើរដ្ឋប្រហារផ្ដួលរំលំចោល !!
សាហេតុចាប់ផ្ដើមឡើងកម្ដៅរដ្ឋប្រហារបង្ហូរឈាម បណ្ដាលមកពីចមជនផ្ដាច់ការ រ៉ូប៊ើត មូហ្គាបេ (Robert Mugabe) វ័យ ៩៣ឆ្នាំ ប្រធានាធិបតីនៃប្រទេសហ្ស៊ីមបាបវ៉េ (Zimbabwe) បានបណ្ដេញលោក Emmerson Mnangagwa ចេញពីតំណែងអនុប្រធានាធិបតី បានផ្តល់ការជំរុញដល់ភរិយារបស់គាត់ ឈ្មោះហ្គ្រេស មូហ្គាបេ (Grace Mugabe) ដែលជាអ្នករិះគន់អនុប្រធានាធិបតី និងត្រូវបានគេមើលឃើញថា ជាអ្នកស្នងតំណែងដ៏មានសក្តានុពលសម្រាប់ស្វាមីរបស់នាង។
លោករដ្ឋមន្ត្រី Simon Khaya Moyo បានប្រាប់ក្រុមអ្នកយកព័ត៌មានថា "អនុប្រធានាធិបតីបានបង្ហាញលក្ខណៈនៃភាពមិនស្មោះត្រង់ជាបន្តបន្ទាប់និងមិនឈប់ឈរ នៃការមិនគោរព ការបញ្ឆោតនិងភាពមិនគួរទុកចិត្ត" ។
"វាបានជាភ័ស្តុតាងថា ការប្រព្រឹត្តរបស់គាត់ក្នុងការបំពេញភារកិច្ចរបស់គាត់បានក្លាយទៅជាមិនស្របតាមការទទួលរ៉ាប់រងផ្លូវច្បាប់របស់គាត់" ។
ទាំង Mnangagwa និងអ្នកជំនួយរបស់គាត់ មិនអាចត្រូវបានទាក់ទងភ្លាមៗដើម្បីសុំមតិយោបល់។
លោកស្រី Grace អាយុ ៥២ឆ្នាំ បានហៅលោក Mnangagwa ថា ជាអ្នកគឃ្លើនរដ្ឋប្រហារនិងជាអ្នកកំសាកម្នាក់ កាលពីថ្ងៃអាទិត្យនៅក្នុងសុន្ទរកថាមួយ ដែលបានបង្កើតកម្ដៅនៃការបែកបាក់ដ៏តានតឹងរួចហើយនៅក្នុងគណបក្ស Zanu-PF ដែលកំពុងកាន់អំណាច។
វាបានកើតតាមការនិយាយរបស់លោកមូហ្គាបេនៅក្នុងការជួបជុំមួយកាលពីថ្ងៃសៅរ៍ដែលលោកបានស្តីបន្ទោសជាសាធារណៈដល់អនុប្រធានរបស់លោកជាលើកដំបូង។ ((Reuters))
*ចាប់ផ្ដើមដោយករណីបែកបាក់ផ្ទៃក្នុងគណបក្ស Zanu-PF ហើយក៏ឈានដល់ការធ្វើរដ្ឋប្រហារផ្ដួលរំលំចមផ្ដាច់ការចោល !!
យោងតាមបណ្ដាញផ្សព្វផ្សាយសារព័ត៌មាន BBC ថាសកម្មភាពកងម្លាំងយោធាទាំងនេះ ដឹកនាំដោយ មេបញ្ជាការកំពូលម្នាក់គឺលោកនាយឧត្តមសេនីយ៍ Chiwenga (Army General Constantino Chiwenga) ដែលជាមិត្តជិតស្និទ្ធនឹងអនុប្រធានាធិបតី ដែលលោក រ៉ូប៊ើត មូហ្គាបេ (Robert Mugabe) បានបណ្ដេញពីតំណែង។
ការបណ្ដេញលោក Mnangawa បន្ទាប់ពីភរិយារបស់លោក រ៉ូប៊ើត មូហ្គាបេ (Robert Mugabe) គឺលោកស្រី Grace Mugabe បានស្នើចូលកាន់តំណែងជំនួសស្វាមី ដែលករណីនេះ ជាហេតុនាំអោយមានការបែកបាក់ផ្ទៃក្នុងនៃគណបក្សកាន់អំណាច Zanu-PF ។
តាមសេចក្ដីរាយការណ៍របស់កងទ័ព បានឡោមព័ន្ធនិងចូលកាន់កាប់ស្ថានីយ៍ទូរទស្សន៍ធំៗបានច្រើនហើយ ។
អ្នកនាំពាក្យប្រធានាធិបតី បានចោទនាយឧត្តមសេនីយ៍ថា ជាជនជនក្បត់ជាតិ មានផែនការផ្ដួលរំលំមេដឹកនាំរបស់ខ្លួន។ តែលោកនាយឧត្តមសេនីយ៍ បានអះអាងថានឹងមិនមានការផ្ដួលរំលំអំណាចរបស់លោក រ៉ូប៊ើត មូហ្គាបេ (Robert Mugabe) នោះទេ។ ប៉ុន្តែសាក្សីបាននិយាយថា មានការបាញ់ប្រហារយ៉ាងខ្លាំងនៅវិមានប្រធានាធិបតី និងភូមិគ្រឹះរបស់លោក រ៉ូប៊ើត មូហ្គាបេ (Robert Mugabe)។
បណ្ដាស្ថានទូតលោកខាងលិច នៅរាជធានី Harare មិនបានធ្វើការថ្កោលទោស ទៅលើការធ្វើរដ្ឋប្រហារនេះនោះទេ ប៉ុន្តែបានសន្យាតាមដានស្ថានការណ៍រដ្ឋប្រហារបង្ហូរឈាមនេះយ៉ាងល្អិតប្រកិត។
លោក រ៉ូប៊ើត មូហ្គាបេ (Robert Mugabe) បានដឹកនាំប្រទេសក្រីក្រមួយនេះ អស់រយៈពេល ៣៧ឆ្នាំមកហើយ ។ លោកជាមេដឹកនាំចមជនផ្ដាច់ការចាស់ជាងគេបំផុត នៅលើពិភពលោកនេះផងដែរ ៕ ((BBC))
No comments:
Post a Comment