លោកខ្មែរ សុវណ្ណភូមិ ថាច្បាស់ឬនៅ នេះហើយរបៀបដឹកនាំពួកកុម្មុយនីស្ត ពួកជនថោកទាបប្លន់អំណាច? ឯពួកសត្វហ៊ីងក៏ប្រឹងស្រែកយំ រីពួកសត្វឆ្កែក៏ខឹប្រឹងព្រុស និងផ្តាំទៅ មេចោរ ហ៊ុន សែន ផងដែរថា គណបក្សសង្រ្គោះជាតិអត់ទៅណាទេ !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
លោកខ្មែរ សុវណ្ណភូមិ ថាច្បាស់ឬនៅ នេះហើយរបៀបដឹកនាំពួកកុម្មុយនីស្ត ពួកជនថោកទាបប្លន់អំណាច? ឯពួកសត្វហ៊ីងក៏ប្រឹងស្រែកយំ រីពួកសត្វឆ្កែក៏ខឹប្រឹងព្រុស និងផ្តាំទៅ មេចោរ ហ៊ុន សែន ផងដែរថា គណបក្សសង្រ្គោះជាតិអត់ទៅណាទេ !!

លោកខ្មែរ សុវណ្ណភូមិ ថាច្បាស់ឬនៅ នេះហើយរបៀបដឹកនាំពួកកុម្មុយនីស្ត ពួកជនថោកទាបប្លន់អំណាច? ឯពួកសត្វហ៊ីងក៏ប្រឹងស្រែកយំ រីពួកសត្វឆ្កែក៏ខឹប្រឹងព្រុស និងផ្តាំទៅ មេចោរ ហ៊ុន សែន ផងដែរថា គណបក្សសង្រ្គោះជាតិអត់ទៅណាទេ !!

Share This

លោកខ្មែរ សុវណ្ណភូមិ ថាច្បាស់ឬនៅ នេះហើយរបៀបដឹកនាំពួកកុម្មុយនីស្ត ពួកជនថោកទាបប្លន់អំណាច? ឯពួកសត្វហ៊ីងក៏ប្រឹងស្រែកយំ រីពួកសត្វឆ្កែក៏ខឹប្រឹងព្រុស និងផ្តាំទៅ មេចោរ ហ៊ុន សែន ផងដែរថា គណបក្សសង្រ្គោះជាតិអត់ទៅណាទេ !!

លោក ប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ"អតីតមេដឹកនាំ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សព្វថ្ងៃរស់ប្រទេស ស៊ុយអែត (Sweden) លោកបានសរសេរសារបង្ហោះតាមរយៈ​បណ្ដាញទំនាក់ទំនង​សង្គមហ្វេសប៊ុក​របស់លោក មានយ៉ាងដូច្នេះថា ៖ ច្បាស់ឬនៅ នេះហើយរបៀបដឹកនាំពួកកុម្មុយនីស្ត ពួកជនថោកទាបប្លន់អំណាច?

មិនខុសពីលើកមុនៗ គ្រាន់តែតុលាការប្រកាសរំលាយគណបក្សសង្រ្គោះជាតិភ្លាម ស្រាប់តែរដ្ឋមន្រ្តីគ្រប់ក្រសួង មេទ័ពគ្រប់កងពល ចៅហ្វាយខេត្តគ្រប់ខេត្ត ចៅហ្វាយក្រុងគ្រប់ក្រុង សមាគម និងសហជីព (គាំទ្ររដ្ឋាភិបាល) មានទាំងធនាគារជាតិ មន្ទីរពេទ្យ និងបុគ្គលឯកជន ។ល។ និង។ល។ បាននាំគ្នាចេញសេចក្តីថ្លែងការឲ្យហឹងដូចសត្វហ៊ីងយំ ឬសត្វឆ្កែព្រុសមកគាំទ្រចំណាត់ការរបស់តុលាការតាមបញ្ជា មេចោរ ហ៊ុន សែន នេះ។ 

និយាយរួមទង្វើបែបនេះ អត់ដែលមានអ្នកណាធ្លាប់ឮ ធ្លាប់ឃើញកើតមាននៅប្រទេសសេរី និងនៅប្រទេសមានមេដឹកនាំថ្លៃថ្នូរ ពោលវាកើតមានតែនៅប្រទេសកុម្មុយនីស្ត ប្រទេសមានមេដឹកនាំចរិតកុម្មុយនីស្ត និងប្រទេសដែលមានមេដឹកនាំថោកទាបតែប៉ុណ្ណោះ។ 

សូមបញ្ជាក់ថា រឿងដែលនៅប្រទេសសេរី ឬប្រទេសមានមេដឹកនាំថ្លៃថ្នូរ ពុំមានករណី បែបនេះដោយសារតែរាល់ការសម្រេចរបស់ពួកគេគឺជាសេចក្តីសម្រេចដោយគោរពស្មារតីច្បាប់ពិតប្រាកដ តែមិនមែនជារឿងនយោបាយ ជាសេចក្តីសម្រេចដែលរាស្រ្តគាំទ្រ និងមានផលប្រយោជន៍ដល់ជាតិ តែមិនមែនជាសេចក្តីសម្រេចអ្វីមួយដើម្បីអញ អំណាចអញ បក្សអញ ដូចពួកមេដឹកនាំកុម្មុយនីស្ត ឬមេដឹកនាំថោកទាបទេ។ 

ជារួមការសម្រេចរបស់គេ គឺជាការសម្រេចរបស់ជាតិ ការសម្រេចរបស់រដ្ឋាភិបាល ទាំងមូល។ ដូច្នេះ មិនចាំបាច់ អ្នកនេះសម្រេច ស្រាប់តែអ្នកផ្សេងៗទៀតក្នុងរដ្ឋាភិបាលតែមួយ ក្នុងប្រទេសមួយ ក្នុងក្រសួងតែមួយចេញសេចក្តីថ្លែងការណ៍មកគាំទ្រព្រោងព្រាតដូចស្រុកខ្មែរឡើយ។


បញ្ជាក់៖ បក្សសង្រ្គោះជាតិអត់ទៅណាទេ ផ្តាំទៅ មេចោរ ហ៊ុន សែន ផង ហើយចាប៉ពីពេលនេះតទៅកុំតាំងខ្លួនថាជា «នាយករដ្ឋមន្រ្តី» ស្អីទៀត គ្មានផ្លូវទេ តែជាជា «មេចោរ» ទើបត្រូវ។

លោកខ្មែរ សុវណ្ណភូមិ៖ គិតត្រឹមម៉ោង ១៧៖០៥ នាទី ហ៊ុន សែន បានសម្រេចក្លាយជា«មេចោរ» ដោយស្របច្បាប់។ ដូច្នេះ យើងត្រូវតែហៅជននេះថា «មេចោរ ហ៊ុន សែន» ហើយក៏មិនត្រូវទទួលស្គាល់ភាពស្របច្បាប់រដ្ឋាភិបាននេះដែរ។









ខ្មែរ សុវណ្ណភូមិ ៖ កុំសង្ឃឹមថារួចខ្លួន ពួកបំផ្លាញជាតិចាំមុខពួកលក់ខួរអស់នេះទុកកូនខ្មែរ ។

No comments:

Post a Comment