Breaking News ក្ដៅៗ៖ ហ្វូងខេមរតារាកើតខ្យល់ព្យុះរន្ទះភ្លើងផ្គរ កើតផ្ទុះជម្លោះរវាងកែវពេជ្រចិន្តា និងចន ច័ន្ទលក្ខិណា, រីឯលោកឆាំ ឆានី ក៏ជ្រែកសួរចាន់ ថា ក្រៅពីឈ្លោះ និងលើកជើង តើអាចធ្វើអីបានទៀតទៅ ចាន់? - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
Breaking News ក្ដៅៗ៖ ហ្វូងខេមរតារាកើតខ្យល់ព្យុះរន្ទះភ្លើងផ្គរ កើតផ្ទុះជម្លោះរវាងកែវពេជ្រចិន្តា និងចន ច័ន្ទលក្ខិណា, រីឯលោកឆាំ ឆានី ក៏ជ្រែកសួរចាន់ ថា ក្រៅពីឈ្លោះ និងលើកជើង តើអាចធ្វើអីបានទៀតទៅ ចាន់?

Breaking News ក្ដៅៗ៖ ហ្វូងខេមរតារាកើតខ្យល់ព្យុះរន្ទះភ្លើងផ្គរ កើតផ្ទុះជម្លោះរវាងកែវពេជ្រចិន្តា និងចន ច័ន្ទលក្ខិណា, រីឯលោកឆាំ ឆានី ក៏ជ្រែកសួរចាន់ ថា ក្រៅពីឈ្លោះ និងលើកជើង តើអាចធ្វើអីបានទៀតទៅ ចាន់?

Share This

Breaking News ក្ដៅៗ៖ ហ្វូងខេមរតារាកើតខ្យល់ព្យុះរន្ទះភ្លើងផ្គរ កើតផ្ទុះជម្លោះរវាងកែវពេជ្រចិន្តា និងចន ច័ន្ទលក្ខិណា, រីឯលោកឆាំ ឆានី ក៏ជ្រែកសួរចាន់ ថា ក្រៅពីឈ្លោះ និងលើកជើង តើអាចធ្វើអីបានទៀតទៅ ចាន់?

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពិភពយុទ្ធសិល្ប៍ខ្មែរ កើតខ្យល់ព្យុះរន្ទះភ្លើងផ្គរ កើតជម្លោះសំដីគ្នារវាង អ្នកនាង ម៉េង កែវពេជ្រចិន្តា និងអ្នកនាង ចន ច័ន្ទលក្ខិណា,ឯលោកឆាំ ឆានីក៏ជ្រែកចំអកសួរចាន់ថា ក្រៅពីឈ្លោះ និងលើកជើង តើអាចធ្វើអីបានទៀតទៅ ចាន់?

ប្រភពព័ត៌មានពី Post News Media បានអោយដឹងយ៉ាងដូច្នេះថា៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀង អ្នកនាង ម៉េង កែវពេជ្រចិន្តា ស្រាប់តែបានបង្ហោះសារឡើងចំៗ បង្ហាញថាអ្នកនាង និងប្រធានសមាគមសិល្បករខ្មែរ គឺអ្នកនាង ចន ច័ន្ទលក្ខិណា មានជម្លោះគ្នាយ៉ាងក្ដៅសាច់ រហូតដល់ថ្នាក់មិនអាចផ្សះផ្សានៅក្រោមតុ ហើយមានតែជម្រើសយកការបង្ហោះសារជាសាធារណ:។ មកដល់ម៉ោងនេះ ការបង្ហោះរបស់ អ្នកនាង ម៉េង កែវពេជ្រចិន្តា ធ្វើឲ្យម្នាក់ៗស្រឡាំងកាំងយ៉ាងខ្លាំង ដោយសារតែតារាទាំងពីរដួង សុទ្ធតែជាតារាជើងចាស់ និងធ្លាប់មានទំនាក់ទំនងល្អជិតស្និទ្ធរវាងគ្នានិងគ្នា។

ប្រភពព័ត៌មានពីទំព័រហ្វេសប៊ុករបស់អ្នកនាងម៉េង កែវពេជ្រចិន្តា ​(Meng Keopichda) ដែលបានចុះផ្សាយ នៅលើទំព័រហ្វេសប៊ុករបស់អ្នកនាង មានយ៉ាងដូច្នេះថា៖

"សូមអធ្យាស្រ័យជួយអានអោយចប់​ ទើបដឹងសាច់រឿងចុងក្រោយ​ មិនអោយមហាជនរិះគន់ពិភពសិល្បៈថារញ៉េរញ៉ៃម្តេចបាន​ បើសូម្បីតែប្រធានសមាគមសិល្បៈក៍តាមបំផ្លាញ​អ្នក​សិល្បៈគ្នាឯងដែរ​ (​ sic ) ដើរឈ្លោះស្ទើរមួយប្រទេស​ ។ មានតែអញ​ ។ លូកដៃតាំងពីរឿងកំបុិកកំប៉ុក​រហូតដល់រឿងនយោបាយ​ខុសជំនាញ។ ផ្អែមក្រៅដំបៅក្នុង​ ជំនាញចាក់រុក​បង្កើតបក្សពួកនិយម​ គ្មានគំនិត​បង្រួបបង្រួមក្នុងនាមខ្លួនជាប្រធាន​សោះ យកចរិតនៅផ្ទះមកដឹកនាំ​ មិនដែលថាខ្លួនឯងខុសម្តង​ គ្មានទំនួលខុសត្រូវ​ ខឹងគេនិយាយចំចំនុចមិនតបនឹងមុខទេ​ រត់ទៅកៀងគរបក្សពួកអោយជួយជេរពីចម្ងាយ​ និងខំកាយយករឿងផ្សេងទាំងមិនពិតមក​បញ្ឈឺ​ ។​ 

អសីលធម៌ជេរបញ្ចោរ​យកតែឈ្នះ​ ហើយថ្មីៗនេះទើបតែជេរប៉ះដល់សិទ្ធបុគ្គលប្តីប្រពន្ធអ្នក​មានឋានៈកំពូល​ វិះតែនឹងបានជាប់ខ្នោះជាប់គុកច្រវ៉ាក់ទៅហើយបើកុំតែរត់ទៅលុត​ជង្គង់ទាំងភ្នែកនៅកញ្ចឹងករ​ ក្រាបសំពះសូមទោស​គេទាន់​ ។ សរុបទៅអ្វីដែលគាត់ធ្វើ សុទ្ធតែជារឿងគ្មានប្រយោជន៍អ្វីប៉ុនចុងក្រចកដល់សង្គម​ និងសិល្បៈសោះ​ ផ្ទុយទៅវិញបានត្រឹមតែធ្វើអោយពិភពសិល្បៈជួប​តែភាពថោកទាបឆ្អាបស្អុយ​ អត់តម្លៃអាចឈានទៅរកការអស់ជំនឿ​ និងរលត់​រលាយកេរ្ត៍ឈ្មោះសមាគម​សិល្បៈនៅអនាគត​ ដ៏ខ្លីខាងមុខ​ប៉ុណ្ណោះ ។ តើចរិតអ្នកដឹកនាំ​សិល្បៈ​គេធ្វើដូចឬ ?​ ឥឡូវគាត់ងាគមក​បំផ្លាញខ្ញុំទៀតហើយ ។ ជួយគិត​មើល​បងប្អូន​ ខ្ញុំនិយាយតែខ្ញុំ ឆ្ងល់រឿងលុយជារឿងធម្មតាអត់ប៉ះពាល់ដល់នរណាសោះ​ ស្រាប់តែគាត់មកលាបពណ៌អោយខ្ញុំទៅជារឿងផ្សេងឯណាឆ្កុយ​ ។ សាហាវ ! ម៉េច​ ឃើញខ្ញុំនៅតែឯង​ គិតថាខ្ញុំនេះងាយយក​មក​លេងសើចឬយ៉ាងម៉េច​ ? ចង់មានរឿងខ្លាំងណាស់មែនទេ​ ? សំអុយឈ្មោះខ្ញុំរាប់ឆ្នាំហើយ នៅមិនទាន់គ្រប់ទៀត​ ជាតិណាទើបឈប់​ ? ឬទាល់តែមនុស្សទាំងលោកនេះគេព្រួតគ្នាស្តោះទឹកមាត់ដាក់មុខ​ទើបអ្នក​ស្វាង​ ? ខ្ញុំនិយាយពីស្អី​ អ្នកដឹង​ខ្លួនហើយ​ ហើយកុំគិតថានៅសម្ងំប្រមូលពាក្យខ្ញុំទៅសន្សំរឿងដើម្បីរៀបគំរោងមកប្តឹងផ្តល់ដូចនាងធ្លាប់ធ្វើដាក់គេអោយសោះ​ កុំអី​ សូមអង្វរ​ ខ្ញុំគ្មានខ្នងដូច​អ្នកទេ​ ខ្ញុំខ្លាច.. 

តែសូម​អ្នកប្រើខួរក្បាលល្អពិចារណាពីស្នាដៃខ្លួនអោយច្បាស់​ ថាតើការនិយាយមួល​បង្កាច់ខ្ញុំអញ្ចឹង ភស្តុតាងប៉ុណ្ណឹង​ សាក្សីក៍មានច្រើន​ តើអ្នកឬក៍ខ្ញុំដែលត្រូវប្តឹង​ ? អ្នកត្អូញប្រាប់គេថាខ្លួនជាជនរងគ្រោះ​ តែអ្នកមាន​ដែលបានទាក់ទងមកខ្ញុំដើម្បីបំភ្លឺទេ​បើពិតជាត្រឹមត្រូវ​ ? អត់ទេ​ តែបែជាទៅបង្ហោះពាក្យដៀមដាមហូរហែរ​ដូចថែមសាំងលើភ្លើង​ ​តើសម្តីថ្លោសៗរបស់អ្នកនោះសមទេថានាងជាជនរងគ្រោះ​ ? តើត្រង់ណាដែល​អ្នកថានាងមិនដឹងរឿង​ ?​ នរណាជឿ​ ? ​កុំភ្លេចពាក្យលែបខាយវ៉ៃផ្លែរបស់អ្នក​ដែលបាន​បង្ហោះ​ទាំងប៉ុន្មាន​វានឹងចូលជាមួយពាក្យបណ្តឹង​ដែរ​ហើយ​ទោះជាអ្នកខំលុបចេញក៍ដោយ​ក៍គ្រប់គ្នានៅមាន​ដែរ ។ 

កុំបាច់ឆ្លើយដាក់អ្នកផ្សេង​ ព្រោះទោះជាយ៉ាងណា​ ក្នុងនាមអ្នកជាប្រធាន​ និងជាម្ចាស់​ Page ម្ចាស់​ website អ្នកត្រូវតែទទួលខុសត្រូវ​ជាដាច់ខាត​ក្នុងរឿង​នេះ ! បើចិត្តកូនស្រី​ កុំលេងរត់ ! ! សូមអធ្យាស្រ័យបងប្អូន​ ខ្ញុំមិនចង់ទេរឿងឈ្លោះ​ ពិសេសជាមួយអ្នកសិល្បៈ​ ខ្ញុំរិតតែមិនដែលមាន​ ប៉ុន្តែរឿងនេះ​ នាងបំពានខ្ញុំមុន​ ទាំងដែលខ្ញុំតែងស្រលាញ់នាង​ ការពារនាងពេលត្រូវគេជេរប្រមាថ​ ។ តែនាងលបត្របាក់ខ្ញុំឥតល្ហែរ​ ។ ធ្លាប់អហោ​សិកម្មអោយច្រើនហើយ​ ប៉ុន្តែលើកនេះ​អត់ទេ​ត្រូវតែប្រាប់អោយគេដឹងខ្លាចបើខ្ញុំមានរឿងអី​ ឬត្រូវបាត់បងការងារ​ ក៍ព្រោះតែពួកគេហ្នឹង ព្រោះពួកគេមួលបង្កាច់បំនងសម្លាប់ខ្ញុំទាំង​រស់ណាបងប្អូន​ ចេតនាចង់អោយខ្ញុំ​មានទោស​ពីបទ​ប្រមាថព្រះមហាក្ស័ត្រ​ ប្រមាថស្ថាប័ណ្ណជាតិ​ និងប្រមាថប្រាក់រៀលខ្មែរ​ ។​ 

គេចង់អោយខ្ញុំត្រូវថ្នាក់លើអាក់អន់ចិត្ត​ទាំងយល់​ច្រលំ​ដូចលើកមុនៗ​ ដើម្បីបំបាត់ប្រជាប្រិយភាពខ្ញុំ​ បន្ថយការងារខ្ញុំ​ តើឱយខ្ញុំព្រងើយមិនឆ្លើយម៉េចនឹងបាន ? ហើយតើក្នុងគ្រាដែលខ្ញុំខំតស៊ូទាំងបងទាំងប្អូន​ទាំងកូនក្មួយមួយត្រកូលប្រឹងបង្កើនស្នាដៃជួយជ្រោងសិល្បៈ​ដើម្បីមុខមាត់ជាតិ និងមិនដែលលើកដៃសំពះសុំលុយមួយរៀលពីអ្នកណា​ សូម្បីសមាគមសិល្បៈអ្នកនាង​ ចន​ ច័ន្ទ​ នេះ​ ក៍មិនដែលផ្តល់កិត្តយសស្អីអោយក្រុមគ្រួសារខ្ញុំដែរ​ តែទៅជាអ្នកនាងប្រធានសមាគមសិល្បៈ​ដែលមាននាទីជួយថែរអ្នកសិល្បៈនេះប្រើគតិអវិជ្ជាមកបំផ្លាញចង់ផ្តាច់ពូជអ្នកសិល្បៈទៅវិញ​ តើបងប្អូនគិតថាគាត់ធ្វើនេះត្រឹមត្រូវដែរទេ​ ? បែបនេះគេអាចហៅប្រធានសមាគមនេះថាជាជនបំផ្លាញធនធានវប្បធម៌បានទេ​ ? ហើយអាចហៅបានទេថាជាដង្កូវក្នុងសាច់​ ? តើគេគួរ​មានទោសកម្រិតណា​ ? សូមបងប្អូនអានហើយពិចារណា​ និងផ្តល់ខមិនយុត្តិធម៌​ខ្ញុំផង ។

សូមជំរាបបងប្អូនថា​ website មួយឈ្មោះ​ Dara News (​ តារាញូស៍​ )របស់សមាគមសិល្បៈដែលគេស្គាល់ថា​អ្នកនាង​ ចន​ ច័ន្ទលក្ខិណាជាប្រធាន​នោះ​ បានShare យក​ Status របស់ខ្ញុំ​មកផ្សាយបន្ត​ ហើយ​Page សមាគមសិល្បៈរបស់អ្នកនាងចន​ ច័ន្ទលក្ខិណាដដែលនេះក៍យកមកផុសលើគណនីគាត់​ដែរ ប៉ុន្តែពួកគេមិនបានរក្សាភាពដើមអោយខ្ញុំទេ​ គឺគេបានបន្ថែមរូបលុយខ្មែរ​ ក្រដាស១០០០រៀល​ដែលមានព្រះឆាយា​ល័ក្ស​ព្រះមហាវិរៈក្ស័ត្រដល់ទៅពីរសន្លឹក​ ព្រមទាំងបានថែមល្បោយរោយម្ទេសជាពាក្យថា​ "​ ទាំងព្រលឹមហ្មង​ ៖​ ម៉េង​ កែវពេជ្ជតាព្រលះធនាគារជាតិយ៉ាងចាស់ដៃរឿងលុយថ្មី​ .."​ ពាក្យរបស់គាត់ទាំងនេះ​ ប្រាសចាកឆ្ងាយពីអត្ថន័យនិងបំណងខ្ញុំដែលបង្ហោះ​ក្នុង​ Statusខ្ញុំទាំងស្រុង​ ធ្វើអោយមជ្ឍដ្ឋានខ្លះ​ បិះនឹងយល់ច្រលំមកលើខ្ញុំ​ ដូច្នេះហើយ​ ទើបខ្ញុំត្រូវតែចេញមកពន្យល់​ ។ 

ហើយសារនេះ​ ខ្ញុំសរសេរគ្មានបំណងចង់អោយនាងសូមទោស​ស្អីទេ​ ព្រោះដឹងហើយថា​នាង គ្មានទំនួលខុសត្រូវស្ទើរតែគ្រប់រឿង​ ដូច្នេះខ្ញុំមិនរង់ចាំទេ​ គ្រាន់តែខ្ញុំចង់ជំរាបដល់មហាជន​អោយបានដឹងពីអ្នកនៅពីក្រោយរឿងនេះថាជាទេពអប្សរចិត្តព្រាយ​ហ្នឹងហើយ ។ ហើយក៍ចង់ជំរាបដល់ស្ថាប័ណ្ណដែលពាក់ព័ន្ធដែរ​ សូមលោកមេត្តាកុំយល់ខុសលើនាងខ្ញុំ​ រឿងនេះគឺខាងពួកគេអ្នកធ្វើទេបើចង់ស្អប់ឬស្រលាញ់ចង់ហៅទៅហូបតែចត់ម្តងទៀត​ សូមលោកហៅពួកគាត់ទៅ​ នាងខ្ញុំមិនពាក់ព័ន្ធឡើយ​សូមអរគុណ​ ។ សេចក្តីគួរពុំគួរសូមូលរួមមតិដោយថ្លៃថ្នូរ​ ។ ជូនពរជោគជ័យនិរន្តន"










ប្រភព៖ Meng Keopichda 

No comments:

Post a Comment