មានអ្នកណាហ៊ានភ្នាល់ទេ? ១ដុល្លារ សង១០០ដុល្លារ ខ្ញុំថា "គណបក្សសង្រ្គោះជាតិ" នឹងដំណើរការឡើងវិញ ហើយនឹងឈ្នះការបោះឆ្នោត នៅឆ្នាំ២០១៨!-New sun ready to appear before election 2018 - Kamsan Khmer​ 2017

KanSanKhmer%2527s-New-Logo_06

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
demo-image
CNRP_Header_2

មានអ្នកណាហ៊ានភ្នាល់ទេ? ១ដុល្លារ សង១០០ដុល្លារ ខ្ញុំថា "គណបក្សសង្រ្គោះជាតិ" នឹងដំណើរការឡើងវិញ ហើយនឹងឈ្នះការបោះឆ្នោត នៅឆ្នាំ២០១៨!-New sun ready to appear before election 2018

Share This

មានអ្នកណាហ៊ានភ្នាល់ទេ? ១ដុល្លារ សង១០០ដុល្លារ ខ្ញុំថា "គណបក្សសង្រ្គោះជាតិ" នឹងដំណើរការឡើងវិញ ហើយនឹងឈ្នះការបោះឆ្នោត នៅឆ្នាំ២០១៨!

ប្រភពព័ត៌មានពីបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ លោក Seng Ratana បង្ហោះផ្សាយថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុករបស់លោក បានអោយដឹងថា៖ មានអ្នកណាហ៊ានភ្នាល់ទេ? ១ដុល្លារ សង១០០ដុល្លារ ខ្ញុំថា គណបក្សសង្រ្គោះជាតិ នឹងដំណើរការឡើងវិញ ហើយនឹងឈ្នះការបោះឆ្នោត នៅឆ្នាំ២០១៨ ខាងមុខនេះ ។
1+%25281%2529

ប្រភពព័ត៌មានពីទំព័រហ្វេសប៊ុករបស់កញ្ញា Kem ​Monovithya បានអោយដឹងថា៖ គណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា នឹងមានវត្តមានក្នុងការបោះឆ្នោត ឆ្នាំ២០១៨ ដូចដែលការទាមទាររបស់សហគមន៍អន្តរជាតិ។
1+%25282%2529

ប្រពភព័ត៌មានពីវេបសាយផ្ដាការ ចុះផ្សាយថ្មីៗនេះ ជាបទវិភាគ បានអោយដឹងថា៖ គណបក្សសង្រ្គោះជាតិមិនស្លាប់ទេ ត្រៀមនឹងរស់ឡើងវិញគ្រប់ពេល។

នេះជាគម្រោងក្នុងផែនការអនុវត្តន៍របស់គេ ដែល​គេដឹងមុន​តាំងពី​លទ្ធផល​នៃ​ការបោះឆ្នោត​ថ្នាក់ជាតិ​ ឆ្នាំ ២០១៣ ម្ល៉េះ។

new_sun

វាមិនមានអី្វឲ្យ​ពិបាក​យល់ទេថា ហេតុអ្វីបានជា​ គេ​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ ដោយជីក​រំលើង​ទាំងឫស៖ រំលាយ​រចនាសម័្ពន្ធ​បក្សទាំងមូល ពីលើដល់ក្រោម ពី​ថ្នាក់ជាតិ​ដល់ថ្នាក់មូលដ្ឋាន ទាំងក្បាល​ម៉ាស៊ីន​បក្ស១១៨នាក់ (រយៈពេល ​៥ ឆ្នាំ) ទាំងគាស់​រំលើង​រំលាយ​រចនាសម្ព័ន្ធ​ឃុំ/សង្កា​ត់​?


ឃុំ/សង្កាត់​ជាអ្នក​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​ ជ្រើសរើស​មន្ត្រី​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត/ក្រុង​ ស្រុក/ខណ្ឌ ដូច្នេះ​ គណៈ​បក្ស​ប្រឆាំងនឹង​កើនកម្លាំងនិង​អំណាច​ (យោងតាម​តួលេខ​លទ្ធផល​នៃ​ការបោះឆ្នោត​២លើកចុងក្រោយ៖ សភាជាតិ​អាណត្តិ​ទី៥​ឆ្នាំ​២០១៣ និង​ឃុំ/សង្កាត់​ខែឧសភា​ឆ្នាំ២០១៧ ​កន្លងទៅ​)។

ចេញពីនេះ និង​បន្ថែមលើនេះទៀត រចនាសម្ព័ន្ធ​ឃុំ/​សង្កាត់​ ជា​បណ្ដាញ​រឹងមាំ​នៅផ្ទាល់​ជាមួយ​ម្ចាស់​ឆ្នោត​ និងដូច្នេះ ជា​កម្លាំង​មូលដ្ឋាន​សក្ដានុពល​ ធានា​ជ័យ​ជម្នះ​របស់​ គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ការឡើង​កាន់អំណាច​ដឹកនាំ​រាជរដ្ឋាភិបាល​ ​ចេញ​ពី​ការបោះឆ្នោតខែកក្កដាឆ្នាំ២០១៨។


ផ្លូវ​សង្គ្រោះ​ជីវិត​នយោបាយ​របស់​គណបក្ស​កាន់អំណាច​ បើមិនអាច​បំបែក​គូប្រជែង​ឲ្យចុះខ្សោយ​ជាង​ខ្លួន​ទេ មានតែ​រិះរក​វិធី​ធ្វើច្បាប់​រំលាយ​គណៈបក្សប្រឆាំង បើពុំនោះទេ ខ្លួន​នៅត្រូវ​ខ្វល់ត្រាំត្រែង​ នឹង​សុបិនឃើញ​បរាជ័យ​រង់ចាំ​នៅខាងមុខ។

នេះជាហេតុផលដែលគេ​ជ្រើសរើស​យកផ្លូវ​ទ្វេគ្រោះ​ ប្រឈមមុខ​នឹង​កំហឹង​និង​សម្អប់​របស់​ប្រជារាស្ត្រ​កាន់តែកើនភាគច្រើនផង និង​សម្ពាធ​ទាំងការ​ថ្កោលទោស​អាចមានទាំង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​ផង។​ ឯ​យុទ្ធវិធី​ដែល​គណៈបក្ស​ប្រជាជន​កម្ពុជា​ប្រើប្រាស់​ដើម្បី​កម្ទេច​គណៈបក្ស​សង្គ្រោះ​ជាតិ ថ្វីដ្បិតតែ​ ចេញតាម​សាលក្រម​របស់​តុលាការ​កំពូល​ បិទផ្លូវតវ៉ា ប៉ុន្តែ​​វា​មិនមែន​ត្រឹមនេះ​ឬ​បញ្ឈប់​ត្រឹមនេះ​ទេ។


ពោលគឺថា​គេមាន​យន្តការ​តាម​ឃ្លាំពិនិត្យ​លទ្ធភាព​ដែល​ ប្រជាប្រិយភាព​របស់​គណៈបក្ស​សង្គ្រោះ​ជាតិ​ នៅរស់​ជាប់កប់ជ្រៅ នៅក្នុង​ផ្នត់គំនិត​និង​ទឹកចិត្ត​ប្រជារាស្ត្រ​ខ្មែរ​ ដែលកាន់តែយល់​ច្បាស់​អំពី​ភាពចាំបាច់​នៃការ​ផ្លាស់ប្ដូរ​។​ មិនថាតែអ្នកណា​មកដឹកនាំនោះទេ​ ឲ្យតែ​ចេញពីជួរ​គណៈបក្សនេះ និង​ប្រកាន់​ជំហរគោលការណ៍​នយោបាយ​និង​ស្មារតី​របស់​សង្គ្រោះ​ជាតិ​នោះ គណៈបក្ស​ប្រជាជន​ដឹង​យ៉ាង​ច្បាស់​ថា​ ប្រជារាស្ត្រ​នៅតែ​បោះឆ្នោតឲ្យ។ នេះក៏ជា​ហេតុផល​មួយទៀត​ ដែល​គណៈបក្ស​កាន់អំណាច​ដឹងខ្លួន​ហើយ​ជ្រើសរើស​យក​ចំណាត់​ការ​បំបាត់​ គណៈបក្ស​សង្គ្រោះ​ជាតិ។​

ការជ្រើសរើសឈ្មោះ «​គណៈបក្ស​សង្គ្រោះ​ជាតិ» សម្រាប់​គណៈបក្ស​ដែលកើតចេញពី​បង្គុំ​របស់​គណៈបក្សពីរ (គណៈបក្ស​សមរង្ស៊ី និង គណៈបក្ស​សិទ្ធិ​មនុស្ស​) វាដូចជាឈ្នោះ​ដែលព្រលឹង​ដូនតា​ខ្មែរ​ប្រសិទ្ធនិងប្រទាន ហើយ​បាន​ប្រមូល​មិន​ត្រឹមតែ​អ្នកគាំទ្រនៃ​គណៈបក្សទាំងពីរនោះទេ ប៉ុន្តែ​ទាំងពី​អ្នកមាន​សមានចិត្ត​គិតដល់​វាសនានៃ​ប្រទេសជាតិ​ដែលត្រូវការ​ការ​សង្គ្រោះ​។​

ប្រជាធិបតេយ្យ​ ដូចជា​ពាក្យនេះ​បញ្ជាក់​ស្រាប់ វារស់នៅ​ជាមួយ​ទឹកចិត្ត​របស់​ប្រជារាស្ត្រ​​ ដូច្នេះ​​ប្រជាធិបតេយ្យ​មិនស្លាប់ទេ។ គណៈបក្ស​កាន់អំណាច​ដែលដឹងថា​មិនអាចយក​ជ័យជម្នះ​តាមរយៈ​ការបោះឆ្នោត​ដោយសេរី​យុត្តិធម៌​នោះ មានតែ​ឃ្លាំចាំ​សម្លាប់​ពីកំណកំណើត​នូវចលនា​ប្រជាធិបតេយ្យ​ណា​ដែល​អាចក្លាយ​ គណៈបក្សបន្លាស់​ប្រជែង​ដ៏ធំ​របស់​ខ្លួន​៕ ((​ ផ្ដាច់ការ ))


CNRP+%25282%2529

CNRP+%25283%2529

CNRP+%25281%2529

CNRP+destroyed+by+CPP+%25285%2529

CNRP+destroyed+by+CPP+%25284%2529

CNRP+destroyed+by+CPP+%25286%2529

CNRP+destroyed+by+CPP+%25287%2529

CNRP+destroyed+by+CPP_header1

CNRP+destroyed+by+CPP

CNRP+Equinox+over+Angkor

CNRP_Header

CNRP+%25285%2529

CNRP+%25284%2529

Comment Using!!

No comments:

Post a Comment

Pages