ភ្ញាក់ផ្អើល! បង្អើលរដ្ឋាភិបាលសម្ដេចតេជោសែនជ័យ ភ័យស្លន់ស្លោបាត់អស់ព្រលឹងព្រលះ ពេលជួបប្រទះឃើញក្រុមមនុស្សពាក់អាវខ្មៅមានអក្សរ Police និង Army ដូចៗគ្នាច្រើនក្រុមច្រើនពួក!!
TVFB ៖ "បុណ្យអុំទូកយប់ថ្ងៃទី២នេះ" មនុស្សជាង១០០នាក់ ដែលពាក់អាវខ្មៅមានអក្សរ Police និង Army ដើរលេងក្នុងពិធីបុណ្យអុំទូកត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន!!!
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាពព័ត៌មានក្នុងស្រុក ឲ្យដឹងនៅយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សជាង១០០នាក់ ដែលពាក់អាវខ្មៅមានអក្សរ Police និង Army ដើរលេងក្នុងពិធីបុណ្យអុំទូក ពីកន្លែងគោលដៅផ្សេងៗគ្នា ដោយខ្លាចសង្ស័យមានចេតនាមិនល្អ នៅពិធីបុណ្យអុំទូកនារាត្រីនេះ។
ក្រុមប្រជាពលរដ្ឋជាង១០០នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរទាំងនោះ ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ឲ្យដឹងថា ក្រោយពីសាកសួរនាំពួកគាត់ជាប្រជាពលរដ្ឋមកដើរកំសាន្តធម្មតាទេ ដោយសាររដូវនេះជារដូវរងាពួកគាត់បានទិញអាវប្រភេទអាវរងារនេះពាក់ មានមនុស្សចាស់ ក្មេង ជំទង់ ប្រុសស្រី ហើយឃាត់នៅគ្រប់គោលដៅ។
ដោយគោលដៅខ្លះមានជាង៥០នាក់ គោលដៅខ្លះជាង២០នាក់ គោលដៅខ្លះជាង១០នាក់ គោលដៅខ្លះ៥នាក់ ដែលសរុបប្រមាណជាង១០០នាក់។ ប៉ុន្តែក្រោយពីសាកសួររួចរាល់ហើយ ទើបដឹងថាពួកគាត់មិនមានចេតនាអាក្រក់នោះទេ, សមត្ថកិច្ច ក៏បានអនុញ្ញាតឲ្យពួកគាត់ដើរលេងកំសាន្តវិញ ប៉ុន្តែបានដកហូតយកអាវខ្មៅ ដែលមានពាក្យ Police និង Army ដើម្បីរក្សាទុក។ ជាមួយគ្នានោះផងដែរ លោកស្នងការរាជធានីភ្នំពេញ គ្រោងនឹងស្នើសុំទៅកាន់អភិបាលរាជធានីភ្នំពេញ ដើម្បីអំពាវនាវឲ្យគ្រប់អាជីវករលក់ដូរតាមបណ្តាផ្សារនានា នៅរាជធានីភ្នំពេញ ឈប់លក់អាវខ្មៅដែលមានអក្សរដូចខាងលើនេះតទៅទៀត ជៀសវាងមានការយល់ច្រឡំ ៕
(((ព្រោះភ័យខ្លាចបាត់បង់អំណាច និងធ្វើអាក្រក់ថោកទាបមកច្រើន ដូច្នេះហើយ ឃើញអ្វីប្លែកៗក៏ស្លន់ស្លោ រាកនោមដាក់ខោដែរ)))
No comments:
Post a Comment