ក្ដៅៗហុយៗពីរបបតិរច្ឆានសែនព្រៃ៖ តុលាកាឡ៍កំពូជព្រៃនិងពួកម៉ាហ្វីយ៉ាស៊ីភីភី បានប្រកាសសាលដីកាឡ៍ឱ្យរំលាយគណបក្សសង្រ្គោះជាតិជាស្ថាពរ ហើយ !
បន្ទាប់ពីបើកសវនាការអស់រយៈពេលជិត១ថ្ងៃរហូតដល់ម៉ោង១៧.០៥នាទី រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ តុលាកាឡ៍កំពូជនិងពួកម៉ាហ្វីយ៉ាស៊ីភីភី បានប្រកាសសាលដីកាឡ៍សម្រេចឱ្យរំលាយគណបក្សសង្រ្គោះជាតិហើយ។ ជាមួយគ្នានេះតុលាកាឡ៍កំពូជក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ចំនួន ១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំ ។
ព្រឹត្តិការណ៍ហាក់ចម្លែកមួយ គឺថាស្របពេលតុលាកាឡ៍កំពូជកំពុងដំណើរការក្តីសំណុំរឿងរំលាយគណបក្សសង្រ្គោះជាតិ គេឃើញព្រះមហាក្សត្រ ព្រះករុណា សម្តេចព្រះបរមនាថ សីហមុនី ព្រះអង្គបានយាងទៅសោយក្រយាថ្ងៃត្រង់ នៅក្នុងភោជនីយដ្ឋានមួយឈ្មោះមាលា ដែលមានទីតាំងនៅចំពីក្រោយតុលាកាឡ៍កំពូជនេះ។ ទោះបីជាយ៉ាងណាលោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សាព្រះរាជលេខាធិកាឡដ្ឋាន ព្រះមហាក្សត្រត្រីយ៍ នរោត្តម មុនីនាថ សីហនុ មានប្រសាសន៍ប្រាប់អាស៊ីសេរីថា ព្រះមហាក្សត្រមានកម្មវិធីពិសេសដែលត្រូវយាងទៅសោយក្រយានៅទីនោះ៕
No comments:
Post a Comment