ក្រោយពីប្លន់សម្លាប់បក្សព្រះអាទិត្យចោលរួច! សភាដៃចោរឯកបក្សអនុម័តច្បាប់ថវិកាឆ្នាំ២០១៨ និងកែសម្រួលសមាជិកគណៈកម្មកាឡ៍ជំនាញ បន្ថែមចំនួន ២ក្បាលទៀត!
រដ្ឋសភាជាតិចោរឯកបក្ស ដែលមានតែតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា បានបើកសម័យប្រជុំលើកទី៩ នីតិកាលទី៥ កាលពីថ្ងៃទី១៧ វិច្ឆិកា ដោយសម្រេចអនុម័តជ្រើសតាំងសមាជិកបន្ថែមចំនួន ២រូប ទៅលើគណៈកម្មការជំនាញរដ្ឋសភានីមួយៗ ក្នុងចំណោមគណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភា។ ការបន្ថែមសមាជិកនេះ នាំឲ្យគណៈកម្មការជំនាញរដ្ឋសភា កើនឡើងសមាជិក ពី ៩រូប ដល់១១រូបវិញ ព្រមទាំងបើកផ្លូវឲ្យគណបក្សប្រជាជនកម្ពុជា គ្រប់គ្រងទាំងស្រុងតែម្ដង លើគ្រប់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភានេះ។
ក្នុងសម័យប្រជុំដដែលនោះ រដ្ឋសភាក៏បានអនុម័តសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៨ ដែលអនុញ្ញាតឲ្យរដ្ឋាភិបាល បង្កើនការចំណាយក្នុងឆ្នាំ២០១៨ នេះរហូតដល់ ជាង ៦កោដិ (ពាន់លាន) ដុល្លារអាមេរិក ដែលទឹកប្រាក់នេះកើនឡើងលើសឆ្នាំចាស់២០១៧ ក្នុងចំនួនជិត១ កោដិ (ពាន់លាន) ដុល្លារអាមេរិក។
វិស័យអាទិភាពសំខាន់ៗមួយចំនួន ដែលរដ្ឋាភិបាលកម្ពុជាគ្រោងបង្កើនការចំណាយ ក្នុងនោះរួមមាន វិស័យអប់រំ នឹងទទួលបានថវិកា ជិត៨៥០ លានដុល្លារ វិស័យដឹកជញ្ជូន ទទួលបានថវិកាជាង ៦០០លានដុល្លារ និងវិស័យការពារជាតិ ទទួលបានថវិកាជិត ៥៥០លានដុល្លារអាមេរិក ខណៈវិស័យសុខាភិបាល ទទួលបានថវិកាជិត ៥០០លានដុល្លារអាមេរិក។
ក្រៅពីនេះ រដ្ឋសភាដដែលក៏បានអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើធម្មនុញ្ញនៃ មជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី និងកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលសិង្ហបុរី ចិន ប្រ៊ុយណេ ដារូសាឡឹម និងរដ្ឋាភិបាលប្រទេសថៃ ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេង បន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល៕
ប្រភព៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment