ស្លាប់ប៉ារ៉ោយ! បើសម្ដេចតេជោសែនជ័យ អាជ័យមេគ្រត បានលឺដំណឹងថា មន្ត្រី CPP របស់ខ្លួនងាកទៅសរសើរតំណាងរាស្ត្របក្ស CNRP, តិចលោ! ក្អួតឈាម បែកសរសៃឈាម ក្នុងខួរក្បាលស្លាប់ទៅ!!
ប្រភពព័ត៌មានពីទំព័រហ្វេសប៊ុករបស់លោក ឆាំ ឆានី ទើបតែចុះផ្សាយថ្មីៗនេះ បានអោយដឹងថា៖
មន្ត្រី CPP សរសើរតំណាងរាស្ត្រ មេឃុំ-ចៅសង្កាត់ ជំទប់ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ខណ្ឌ ខេត្ត-ក្រុង CNRP
មន្រ្តី CPP សុំមិនបញ្ជេញឈ្មោះបាននិយាយថា៖ CNRP ពិតជាខ្លាំងមែន ។ ជិត១ខែហើយ CPP អំពាវនាវឲ្យមកចូលរួមរស់ជាមួយ CPP បានតែ 57នាក់ គឺមិនបាន១%ផង ក្នុងចំណោម មេឃុំ ចៅសង្កាត់ ជំទប់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត ក្រុង និងតំណាងរាស្រ្តរបស់ CNRP នៅទូទាំងប្រទេស ។
ជាងនេះទៀត មេឃុំ ចៅសង្កាត់ ជំទប់ សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត ក្រុង របស់CNRP ជិត៦០០០នាក់ និងតំណាងរាស្រ្ត ស្ទើរតែទាំងអស់មិនត្រឹមតែមិនព្រមចុះចូលទេ នៅពេលដែលឮនាយករដ្ឋមន្រ្តីអំពាវនាវ គេបែជានិយាយថា « សុខចិត្តស្លាប់ មិនព្រមចុះចូល និងយកលុយ CPP ឡើយ » គិតទៅឆន្ទៈរបស់ពួកគេពិតជាគួរឲ្យសរសើរមែន ។ នាយរដ្ឋមន្ត្រី អំពាវនាវផង គំរាមផង ទិញទឹកចិត្តផង បើជាសមាជិក ឬថ្នាក់ដឹកនាំបក្សផ្សេងដូចជាហ្វុនស៊ិនប៉ិចវិញ ម្លេះតម្រង់ជួរចុះចូលអស់ហើយ តែ CNRP ធ្វើឲ្យសម្តេចស្មានមិនដល់ ៕
ប្រភព ៖ Chham Chhany
No comments:
Post a Comment