ក្ដៅៗ! សហគមន៍អឺរ៉ុប ចេញសេចក្តីថ្លែងការណ៍ ស្តីពីការរំលាយ CNRP ថារដ្ឋាភិបាលដៃចោរសែន បានឈានជំហានងាកចេញពីមាគ៌ានៃប្រជាធិបតេយ្យពហុបក្ស ដែលបានដម្កល់នៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា និងត្រូវបានគាំទ្រអស់រយៈពេលជាង ២ទសវត្សរ៍ ដោយដៃគូអន្តរជាតិក្នុងនោះមានសហគមន៍អឺរ៉ុប !
សហគមន៍អឺរ៉ុប ចេញសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យស្តីពីការរំលាយគណបក្សសង្គ្រោះជាតិ
ទីក្រុងប៊្រុចសែល ថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧
សហគមន៍អឺរ៉ុបមានក្តីរីករាយក្នុងការគាំទ្រដំណើរការរៀបចំការបោះឆ្នោតដែលបានឈានទៅដល់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧នៅក្នុងប្រទេសកម្ពុជា។ ការបោះឆ្នោតនោះត្រូវបានគេទទួលស្គាល់ជាទូទៅថាបានរៀបចំឡើងប្រកបដោយលក្ខណៈវិជ្ជាជីវៈរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងចាត់ទុកថាបានឈានដល់កម្រិតស្តង់ដាខ្ពស់ខាងតម្លាភាពនិងការជឿទុកចិត្តបាន។
ប៉ុន្តែចាប់តាំងពីពេលនោះមកអាជ្ញាធរបានចាត់វិធានការមួយចំនួនប្រឆាំងនឹងគណបក្សប្រឆាំងដ៏ធំដែលឈ្នះបានសន្លឹកឆ្នោត៤៤,៥ ភាគរយក្នុងការបោះឆ្នោតសភាជាតិ ក្នុងឆ្នាំ២០១៣ និង៤៣,៨ ភាគរយ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០១៧។ សាលក្រមកាលពីថ្ងៃទី១៦ ខែវិច្ឆិកា រំលាយគណបក្សសង្គ្រោះជាតិ គឺជាជំហានដ៏សំខាន់ងាកចេញពីមាគ៌ានៃប្រជាធិបតេយ្យពហុបក្ស ដែលបានដម្កល់នៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា និងត្រូវបានគាំទ្រអស់រយៈពេលជាងពីរទសវត្សរ៍ ដោយដៃគូអន្តរជាតិរបស់កម្ពុជាក្នុងនោះមានសហគមន៍អឺរ៉ុប។
ដំណើរការបោះឆ្នោតមួយដែលដកគណបក្សប្រឆាំងដ៏ធំចេញតាមទំនើងចិត្តគឺមិនស្របច្បាប់ទេ។ ការរំលាយគណបក្សសង្គ្រោះជាតិដោយបង្ខំគឺជាការដកយកសិទ្ធិអ្នកបោះឆ្នោតដែលបានគាំទ្រគណបក្សនេះក្នុងការបោះឆ្នោតឆ្នាំ២០១៣និង២០១៧។ ស្ថានភាពមួយដែលគណបក្សនយោបាយទាំងអស់ ក្នុងនោះមានគណបក្សសង្គ្រោះជាតិ ថ្នាក់ដឹកនាំ និងអ្នកគាំទ្ររបស់ពួកគេអាចធ្វើសកម្មភាពស្របច្បាប់បានដោយសេរីគឺត្រូវតែឱ្យមានឡើងវិញជាបន្ទាន់។
សហគមន៍អឺរ៉ុបបានបញ្ជូនសារម្តងហើយម្តងទៀតទៅរដ្ឋាភិបាលកម្ពុជារួមទាំងថ្ងៃនេះផងដែរ។ សារនោះគឺថាការគោរពសិទ្ធិមនុស្សជាមូលដ្ឋានគឺជាបុរេលក្ខណៈសម្រាប់ប្រទេសកម្ពុជាបន្តទទួលបានផលប្រយោជន៍ពីកម្មវិធីអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ។ (បកប្រែក្រៅផ្លូវការ)
Bruxelles, 16/11/2017
Statement by the Spokesperson on the dissolution of Cambodian National Rescue Party:
The European Union was glad to support the electoral process that led to Cambodia's local/sangkat elections on 4 June 2017, which was widely recognised as having been professionally run by the National Election Committee and as having reached high standards of transparency and credibility.
Since then, however, a series of actions has been taken by the authorities against the main opposition party, which won 44.5% of the vote in the 2013 legislative election and 43.8% in the 2017 local election. The decision on 16 November to dissolve the Cambodian National Rescue Party (CNRP) is a significant step away from the path of pluralism and democracy enshrined in Cambodia's constitution and supported over more than two decades by Cambodia's international partners including the European Union.
An electoral process from which the main opposition party has been arbitrarily excluded is not legitimate. The enforced dissolution of the CNRP effectively disenfranchises all those who gave the party their support in the elections in 2013 and 2017. A situation in which all parties, including the CNRP, their leaders and their supporters are able to carry out freely their legitimate functions, must be swiftly restored.
The European Union has repeatedly passed these messages to the Cambodian authorities, including today. Respect of fundamental human rights is a prerequisite for Cambodia to continue to benefit from the EU's preferential Everything But Arms scheme.
No comments:
Post a Comment