ជយោៗ! នយោបាយឈ្នះៗរបស់មេចោរសែន ចេញលទ្ធផលហើយ៖ តំណាងរាស្ត្រអូស្ត្រាលីប្ដេជ្ញាជំរុញរដ្ឋាភិបាលអូស្ត្រាលីឲ្យពិនិត្យមើលទ្រព្យសម្បត្តិរបស់មន្ត្រីខ្មែរទាំងអស់!!-Interview Mark Butler
តំណាងរាស្ត្ររបស់ប្រទេសអូស្ត្រាលី ពីខាងគណបក្សពលករ ប្ដេជ្ញាថានឹងជំរុញឲ្យរដ្ឋាភិបាលប្រទេសអូស្ត្រាលី ត្រូវពិនិត្យមើលទ្រព្យសម្បត្តិ និងភាគហ៊ុនរបស់ក្រុមគ្រួសារ មន្ត្រីជាន់ខ្ពស់នៃរបបរបស់លោក ហ៊ុន សែន ដែលបានយកលុយកខ្វក់ពីកម្ពុជា មកបើកភាគហ៊ុន ឬធ្វើពាណិជ្ជកម្មក្នុងប្រទេសអូស្ត្រាលី។
តំណាងរាស្ត្រដ៏មានឥទ្ធិពលរបស់អូស្ត្រាលីរូបនេះ នឹងជំរុញអោយរដ្ឋាភិបាលប្រទេសអូស្ត្រាលី ប្រើវិធានការជាក់លាក់មួយដើម្បីទណ្ឌកម្មទៅលើរដ្ឋាភិបាលកម្ពុជា ដែលកំពុងវាយប្រហារធ្ងន់ធ្ងរចំកណ្ដាលបេះដូងនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ខាងក្រោមគឺជាអត្ថបទសម្ភាសន៍ទាំងស្រុងរវាងលោក តាំង សារ៉ាដា ជាមួយលោក ម៉ាក បាត់លើរ៍ (Mark Butler)៖
តាំង សារ៉ាដា៖ សួស្តី លោក ម៉ាក បាត់លើរ៍!
ម៉ាក បាត់លើរ៍៖ សួស្តី សារ៉ាដា!
តាំង សារ៉ាដា៖ សប្បាយរីករាយណាស់ដែលបានជួបលោកម្ដងទៀត! ដូចលោកបានដឹងហើយថា បន្ទាប់ពីរដ្ឋាភិបាលបានបោះពួយយ៉ាងខ្លាំងក្នុងការបិទបណ្តាញសាព័ត៌មានឯករាជ្យ បិទអង្គការជាតិ និងអន្តរជាតិ ចាប់ខ្លួនអតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី ពីររូប រំលាយគណបក្សសង្គ្រោះជាតិ ហើយឥឡូវនេះ លោក ហ៊ុន សែន កំពុងរកវិធីបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាទៀត។ ក្នុងនាមលោកជាតំណាងរាស្ត្ររបស់ប្រទេសអូស្ត្រាលី ពីខាងគណបក្សពលករ តើលោកអាចធ្វើអ្វីបានខ្លះដើម្បីអន្តរាគមន៍លើបញ្ហាកម្ពុជា ក្នុងកាលៈទេសៈបែបនេះ?
ម៉ាក បាត់លើរ៍៖ សកម្មភាពរបស់លោក ហ៊ុន សែន ឬរបបរបស់លោក ហ៊ុន សែន ទាំងមូលពិតជាបានធ្វើទាំងកម្រោលដែលខ្ញុំបានកត់សំគាល់ឃើញថា មានការកើនឡើងខ្លាំងក្នុងការរំលោភសិទ្ធិជាមូលដ្ឋានរបស់មនុស្ស ជាពិសេស សេរីភាពក្នុងការធ្វើនយោបាយ សេរីភាពសារព័ត៌មាន សេរីភាពក្នុងជួបប្រជុំ និងសិទ្ធិក្នុងការបង្កើតអង្គការ សមាគមក្រៅរដ្ឋាបាល និងសិទ្ធិចូលរួមការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ របបរបស់លោក ហ៊ុន សែន បានរំលោភសិទ្ធិទាំងអស់នេះធ្ងន់ធ្ងរណាស់ ជាពិសេសទៅទៀតនោះ គឺការរំលាយគណបក្សសង្គ្រោះជាតិ ការហាមមិនអោយក្រុមមន្ត្រីបក្សនេះធ្វើនយោបាយរយៈពេលប្រាំឆ្នាំ ដែលស្មើមួយអាណត្តិនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា។ ការរំលោភទាំងនេះ គឺជាការវាយប្រហារចំបេះដូងនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស តែម្តង ហើយសហគមន៍អន្តរជាតិត្រូវមានវិធានការជាក់លាក់លើបញ្ហានេះ។
តាំង សារ៉ាដា៖ តើអ្វីដែលជាជំហានជាក់លាក់របស់លោកក្នុងការធ្វើអន្តរាគមន៍លើបញ្ហានេះនោះបាទ?
ម៉ាក បាត់លើរ៍៖ រដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋមន្ត្រីការបរទេសស្រមោលពីខាងបក្សប្រឆាំងដែលជាសហការីរបស់ខ្ញុំ គឺលោកស្រី ភែននី វ៉ុង (Penny Wong) បាននិយាយជាសាធារណៈហើយអំពីការព្រួយបារម្ភរបស់យើងយ៉ាងខ្លាំងអំពីវិធានការរបស់លោក ហ៊ុន សែន ក្នុងរយៈ ពេលចុងក្រោយនេះ។ យើងក៏កំពុងតាមដានមើលផងដែរអំពីការសម្រេចចិត្តរបស់សភាអឺរ៉ុប និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ដូច្នេះខ្ញុំនឹងជជែកជាមួយរដ្ឋមន្ត្រីការបរទេសស្រមោលរបស់យើង គឺលោកស្រី ភែននី វ៉ុង ប៉ុន្តែខ្ញុំក៏នឹងសរសេរលិខិតមួយទៅកាន់រដ្ឋមន្ត្រីក្រសួងការបទេសអូស្ត្រាលី ថែមទៀតដែរ ដើម្បីចង់ដឹងថា តើវិធានការជាក់លាក់អ្វីដែលពួកគេនឹងពិចារណាចាត់វិធានការទៅលើរបបដឹកនាំរបស់លោក ហ៊ុន សែន នោះ។ ឥឡូវនេះវាច្បាស់ណាស់ទៅហើយសម្រាប់ខ្ញុំ ថាកម្ពុជា នឹងគ្មានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។ ខ្ញុំគិតថា លោក ហ៊ុន សែន នឹងគ្មានឆន្ទៈក្នុងការប្រឈមជាមួយការបោះឆ្នោតដោយប្រជាពលរដ្ឋខ្មែរនោះទេ។
តាំង សារ៉ាដា៖ តើវិធានការអ្វីខ្លះដែលលោកនឹងជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលី ចាត់វិធានការជាក់លាក់លើរដ្ឋាភិបាលកម្ពុជា នោះ? ឧទាហរណ៍ដូចជានៅសហរដ្ឋអាមេរិក តំណាងរាស្ត្រសហរដ្ឋអាមេរិក និងសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក កំពុងបោះជំហានក្នុងការដាក់ទណ្ឌកម្មដល់រដ្ឋាភិបាលកម្ពុជា ដូចជាបិទទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់របស់លោក ហ៊ុន សែន មិនអោយធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក និងបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់កម្ពុជា។ ចំណែកសេតវិមានវិញ បានគំរាមអំពីហានិភ័យនៃសេដ្ឋកិច្ចរបស់កម្ពុជា និងមិនទទួលស្គាល់លទ្ធផលឆ្នោតនៅឆ្នាំក្រោយ។ តើអូស្ត្រាលី មានគម្រោងធ្វើដូច្នេះទេ?
ម៉ាក បាត់លើរ៍៖ ខ្ញុំក៏ចង់អោយរដ្ឋមន្ត្រីក្រសួងការបទេសរបស់ប្រទេសអូស្ត្រាលី មានវិធានការច្បាស់លាស់លើកម្ពុជា។ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលអូស្ត្រាលី នឹងពិចារណាចាត់វិធានការណាមួយឲ្យសមស្របទៅនឹងទំហំនៃការប្រព្រឹត្តរបស់លោក ហ៊ុន សែន។ ចំណាត់ការណាមួយដែលយើងនឹងធ្វើ គឺនឹងមិនឲ្យប៉ះពាល់ ឈឺចាប់ដល់ពលរដ្ឋខ្មែរទូទៅនោះទេ។ ខ្ញុំមិនទាន់ហ៊ានថា តើរដ្ឋាភិបាលអូស្ត្រាលី នឹងចាត់វិធានការអ្វីនៅឡើយទេ។ ប៉ុន្តែ យើងនឹងពិនិត្យមើលទណ្ឌកម្មដែលបណ្ដាប្រទេសទាំងឡាយនៅអឺរ៉ុប និងសហរដ្ឋអាមេរិក បានធ្វើរួចមកហើយនោះ។ ខ្ញុំនឹងតវ៉ាអំពីបញ្ហានេះ ទៅរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី ដើម្បីស្វែងរកវិធានការជាក់លាក់ណាមួយសម្រាប់រដ្ឋាភិបាលកម្ពុជា។
តាំង សារ៉ាដា៖ ចុះចំណែកការបង្កកទ្រព្យសម្បត្តិវិញយ៉ាងម៉េចដែរ? ដូចលោកដឹងស្រាប់ហើយថា ក្មួយប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន តូ ត្រូវបានសារព័ត៌មានចុះផ្សាយព្រោងព្រាតអំពីការជួញដូរគ្រឿងញៀន ការជួញដូរឈើប្រណិត និងការលាងលុយខ្មៅជាដើម កំពុងមានទ្រព្យសម្បត្តិ និងភាគហ៊ុនជាច្រើនសម្បើមណាស់ក្នុងប្រទេសអូស្ត្រាលី ហើយពីជំនួញភាគហ៊ុនរបស់លោកបានជួយគាំទ្រយ៉ាងខ្លាំងដល់គណបក្សកាន់អំណាចនៅកម្ពុជា។ តើក្រុមរបស់លោក ក៏ដូចជារដ្ឋាភិបាលអូស្ត្រាលី មានបានពិនិត្យលើបញ្ហានេះដែរទេ?
ម៉ាក បាត់លើរ៍៖ ខ្ញុំគិតថា វាការសមរម្យដែលរដ្ឋាភិបាលប្រទេសអូស្ត្រាលី ត្រូវពិនិត្យលើបញ្ហាទាំងនេះ ជាពិសេសក្រុមគ្រួសាររបស់មន្ត្រីជាន់ខ្ពស់នៃរបបរបស់លោក ហ៊ុន សែន ដែលបានយកលុយពីសកម្មភាពខ្មៅកខ្វក់នៅកម្ពុជា មកចាយសប្បាយសោយសុខក្នុងប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក ឬនៅតាមបណ្តាប្រទេសជាច្រើនទៀត។ ករណីទាំងនេះ យើងត្រូវពិនិត្យមើលអោយបានល្អិតល្អន់ ពីព្រោះខ្ញុំបានឃើញច្បាស់ហើយថា របបរបស់លោក ហ៊ុន សែន បានប្រព្រឹត្តល្មើសស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ជាថ្មីម្ដងទៀត ខ្ញុំមិនទាន់អាចស្មានទុកថា រដ្ឋាភិបាលអូស្ត្រាលី នឹងចាត់វិធានការបែបណានៅឡើយទេ ប៉ុន្តែ ខ្ញុំសន្យាថា នឹងជម្រាបទៅរដ្ឋាភិបាលអំពីការព្រួយបារម្ភរបស់ខ្ញុំ ក៏ដូចជាសហគមន៍ខ្មែរក្នុងប្រទេសអូស្ត្រាលី ទៅលើសកម្មភាពរំលោភច្បាប់របស់លោក ហ៊ុន សែន ទាំងកម្រោលនោះ។
តាំង សារ៉ាដា៖ តើលទ្ធភាពនៃលក្ខខណ្ឌជាក់លាក់របស់លោកមានអ្វីខ្លះដែរបាទ?
ម៉ាក បាត់លើរ៍៖ ខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសស្រមោលរបស់អូស្ត្រាលី តាមរយៈការធ្វើសវនាការមួយនៅក្នុងព្រឹទ្ធសភាដែលមានការឆ្លើយឆ្លងពីឯកអគ្គរដ្ឋទូតរបស់យើងប្រចាំក្នុងទីក្រុងភ្នំពេញ ហើយខ្ញុំក៏បានសរសេរលិខិតមួយទៅកាន់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ជូលី ប៊ីហ្សប់ (Julie Bishop)។ យើងកំពុងស្នើឲ្យយកបញ្ហាកម្ពុជានេះ ទៅជជែកដេញដោលគ្នានៅក្នុងរដ្ឋសភាអូស្ត្រាលីផងដែរ។ អ្វីដែលពួកខ្ញុំកំពុងប្រឹងប្រែងនៅពេលនេះ គឺធ្វើយ៉ាងម៉េចឲ្យរដ្ឋាភិបាល និងសភាអូស្ត្រាលី យកចិត្តទុកដាក់លើបញ្ហានេះឲ្យបានខ្លាំង។
តាំង សារ៉ាដា៖ ដូចលោកបានដឹងហើយថា ប្រទេសចិន រុស៊្សី វៀតណាម បានគាំទ្រយ៉ាងពេញទំហឹងដល់ដំណើការបោះឆ្នោតនៅកម្ពុជា និងគាំទ្រយ៉ាងខ្លាំងចំពោះវិធានការរបស់លោក ហ៊ុន សែន ក្នុងការរំលាយបក្សសង្គ្រោះជាតិ និងចាប់ខ្លួនលោក កឹម សុខា។ ជាមួយគ្នាលោក ហ៊ុន សែន ក៏បានប្រកាសជាសាធារណៈទៅហើយថា លោកមិនខ្វល់អំពីការដាក់ទណ្ឌកម្មណាមួយដោយសហគមន៍អន្តរជាតិនោះឡើយ។ ចំណែកអូស្ត្រាលី វិញ តើមានជំហរយ៉ាងណាដែរ?
ម៉ាក បាត់លើរ៍៖ រាល់ការបោះឆ្នោតទាំងឡាយណាដែលធ្វើឡើងដោយគ្មានការចូលរួមពីគណបក្សសង្គ្រោះជាតិ ជាការបោះឆ្នោតគ្មានបានការ ជាការបោះឆ្នោតបែបកំប្លុកកំប្លែង និងជាការបោះឆ្នោតដែលរំលោភលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ នេះនៅមិនទាន់គិតដល់ការំលោភដល់អនុសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធនយោបាយរបស់អង្គការសហប្រជាជាតិនៅឡើយផង។ ដូចខ្ញុំបាននិយាយអ៊ីចឹង ថាអូស្ត្រាលី និងបណ្តាប្រទេសទាំងឡាយក្នុងពិភពលោក ត្រូវពិចារណាឲ្យបានប្រុងប្រយ័ត្នជាទីបំផុតអំពីវិធានការរបស់ពួកគេទៅកម្ពុជា។
តាំង សារ៉ាដា៖ លោក ហ៊ុន សែន បានគំរាមសម្លាប់មនុស្សរាប់រយនាក់ ប្រសិនបើហ៊ានបះបោរដើម្បីការផ្តាស់ប្តូរណាមួយកើតឡើង។ ជាងនេះទៅទៀត អតីតកម្មាភិបាលខ្មែរក្រហមរូបនេះ ក៏បានសម្តែងការសោកស្ដាយជាខ្លាំងថា លោកមិនបានបាញ់សម្លាប់ក្រុមបាតុករ ប្រហែល ២លាននាក់ដែលធ្វើបាតុកម្មតវ៉ាការបោះឆ្នោតកាលពីចុងឆ្នាំ២០១៣ នោះ។ ប្រសិនបើអ្នកនយោបាយជាន់ខ្ពស់ក្នុងប្រទេសអូស្ត្រាលី ប្រើភាសារដូចលោក ហ៊ុន សែន ដូច្នេះ តើនឹងទទួលរងទណ្ឌកម្មយ៉ាងណាដែរ? តើជីវភាពនយោបាយរបស់អ្នកដែលប្រើភាសាគំរាមដូច្នេះនឹងមានផលប៉ះពាល់យ៉ាងណាខ្លះ?
ម៉ាក បាត់លើរ៍៖ ការនិយាយបែបលោក ហ៊ុន សែន នេះ គឺមិនអាចអត់ឱនឲ្យបានជាដាច់ខាត។ សម្តីបែបនេះ ត្រូវចាត់ទុកថា ជាចេតនាឧក្រិដ្ឋ ដែលកុំថាមេដឹកនាំប្រទេស សូម្បីតែពលរដ្ឋសាមញក៏មានទោសដែរ។ ពេលខ្លះពលរដ្ឋអូស្ត្រាលី ស្ទើរតែមិនយល់សោះ តើហេតុអ្វីបានជាលោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញលើសិទ្ធិសេរីភាពប្រជាពលរដ្ឋខ្មែរបែបនេះ ព្រោះអី ពលរដ្ឋនៅប្រទេសអូស្ត្រាលី និងប្រទេសសេរីដទៃទៀត សុទ្ធតែមានសិទ្ធិសេរីភាពពេញលេញ គ្មានការរឹតត្បិតដូច្នេះនោះទេ។
តាំង សារ៉ាដា៖ ជាចុងក្រោយតែលោកមានអ្វីផ្តាំផ្ញើរទៅកាន់ពលរដ្ឋខ្មែរដែរទេ?
ម៉ាក បាត់លើរ៍៖ អ្វីដែលខ្ញុំអាចបញ្ជាក់បាននៅពេលនេះ មានមនុស្សរាប់លាននាក់ក្នុងពិភពលោកដែលនៅឈរជាមួយប្រជាពលរដ្ឋខ្មែរ ហើយយើងនឹងនៅតែបន្តរិះរកគ្រប់វិធានការ ដើម្បីធ្វើយ៉ាងណាឲ្យសហគមន៍អន្តរជាតិ បំពេញកាតព្វកិច្ចរបស់ខ្លួនដែលបានសន្យាជាមួយប្រជាពលរដ្ឋខ្មែរកាលពី ២៥ឆ្នាំកន្លងទៅនេះ។
តាំង សារ៉ាដា៖ សូមអគុណច្រើន លោក ម៉ាក បាត់លើរ៍!
ប្រភព៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment