ក្ដៅៗ! លោកសម រង្ស៊ី បានលាតត្រដាងថា ជនក្បត់ជាតិ ធំជាងគេ ដែលនៅរស់សព្វថ្ងៃ គឺ ហេង សំរិន និងហ៊ុន សែន !!
ប្រភពព័ត៌មានឯកសារប្រវត្តិសាស្ត្រខ្មែរបានមកពីទំព័រហ្វេសប៊ុករបស់ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ទើបចុះផ្សាយថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុករបស់លោក បានអោយដឹងយ៉ាងដូច្នេះថា៖ ប្រវត្តិសាស្ត្រនៃគណបក្សប្រជាជនកម្ពុជា-History of the CPP
២៥ វិច្ឆិកា ២០១៧ / 25 November 2017 - History of the CPP
ថ្មីៗនេះ ខ្ញុំបានលាតត្រដាង ពីសម័យមួយ ក្នុងប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា ដែលរដ្ឋអំណាចមិនចង់ឲ្យ ប្រជាពលរដ្ឋខ្មែរសព្វថ្ងៃ ដឹងឮ និងចងចាំ។ ខ្ញុំបានផ្តល់ភស្តុតាង ដែលបញ្ជាក់ថា សឺង ង៉ុកមិញ ហៅអាចារ្យ មៀន (អាចារ្យ ក្លែងក្លាយ) ដែលជាបិតាស្ថាបនិក គណបក្សប្រជាជនកម្ពុជា (ពីឆ្នាំ ១៩៥១ ដល់ឆ្នាំ ១៩៥៤) ជាជនក្បត់ជាតិ។ សូមចូលមើល វីដេអូឃ្លីប
ជនក្បត់ជាតិ ធំជាងគេ ដែលនៅរស់សព្វថ្ងៃ គឺ ហេង សំរិន និង ហ៊ុន សែន ដោយសារតែអ្នកទាំងពីរនេះ ៖
- បានបម្រើយួន និងបានធ្វើឲ្យប្រទេសកម្ពុជា បាត់បង់ឯករាជ្យភាព ហើយក្លាយទៅជារណប ប្រទេសវៀតណាម ចាប់ពីឆ្នាំ ១៩៧៩។
- បានកាត់ទឹកដី ប្រទេសកម្ពុជា នៅច្រើនតំបន់ ឲ្យទៅប្រទេសវៀតណាម តាមរយៈសន្ធិសញ្ញាព្រំដែន ឆ្នាំ ១៩៨១ ១៩៨២ និង ១៩៨៥។
- បានលួចប្លន់ ឬបំផ្លាញ ទ្រព្យសម្បត្តិជាតិ យ៉ាងច្រើនមហិមា ដោយសារតែការកាប់បំផ្លាញព្រៃឈើ រំលាយភ្នំ លុបបឹង បូមខ្សាច់ និងប្លន់ដីធ្លីប្រជារាស្ត្រ យកទៅឲ្យក្រុមហ៊ុនបរទេស រហូតមកដល់សព្វថ្ងៃ។
ចម្លែកណាស់៖ មកដល់សព្វថ្ងៃ ហេង សំរិន និង ហ៊ុន សែន បានប្តឹងខ្ញុំ តែពីរឿងបរិហារកេរ្តិ៍ កំប៉ិកកំប៉ុក តែមិនដែលហ៊ានប្តឹងខ្ញុំ ពីការដែលខ្ញុំចោទប្រកាន់ពួកគាត់ ថាជាជនក្បត់ជាតិ ហើយគណបក្សពួកគាត់ ជាគណបក្សក្បត់ជាតិ យ៉ាងពិតប្រាកដ។ ភាពកំសាក របស់ ហេង សំរិន និង ហ៊ុន សែន ដែលមិនហ៊ានប្តឹងខ្ញុំនេះ ជាការសារភាព ថាអ្វីដែលខ្ញុំបានលើកឡើង គឺជាការពិតទាំងអស់ ពីព្រោះគ្មាននរណាអាចបដិសេធ ប្រវត្តិសាស្ត្របានទេ។ គេគ្រាន់តែប៉ុនប៉ង បិទបាំងប្រវត្តិសាស្ត្រ តែសម័យនេះ គ្មាននរណាអាចបិទបាំងប្រវត្តិសាស្ត្របានទេ។
ប្រភព៖ Sam Rainsy
No comments:
Post a Comment