កុមារ​ខ្មែរ​ជាច្រើន​នាក់ ដែលមាន​អាយុ​ចន្លោះ​ពី​៦-១០​ឆ្នាំ មិនបាន​ចូល​សាលា ខណៈ​ឪពុកម្ដាយ​យក​តាម​ពេល​ធ្វើការ​ងារនៅប្រទេស​ថៃ! - Children​ along parent working in Thailand face no education. - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
កុមារ​ខ្មែរ​ជាច្រើន​នាក់ ដែលមាន​អាយុ​ចន្លោះ​ពី​៦-១០​ឆ្នាំ មិនបាន​ចូល​សាលា ខណៈ​ឪពុកម្ដាយ​យក​តាម​ពេល​ធ្វើការ​ងារនៅប្រទេស​ថៃ! - Children​ along parent working in Thailand face no education.

កុមារ​ខ្មែរ​ជាច្រើន​នាក់ ដែលមាន​អាយុ​ចន្លោះ​ពី​៦-១០​ឆ្នាំ មិនបាន​ចូល​សាលា ខណៈ​ឪពុកម្ដាយ​យក​តាម​ពេល​ធ្វើការ​ងារនៅប្រទេស​ថៃ! - Children​ along parent working in Thailand face no education.

Share This

កុមារ​ខ្មែរ​ជាច្រើន​នាក់ ដែលមាន​អាយុ​ចន្លោះ​ពី​៦-១០​ឆ្នាំ មិនបាន​ចូល​សាលា ខណៈ​ឪពុកម្ដាយ​យក​តាម​ពេល​ធ្វើការ​ងារនៅប្រទេស​ថៃ!

កុមារ​ខ្មែរ​ជាច្រើន​នាក់ មាន​អាយុ​ចន្លោះ​ពី​៦ ទៅ ១០​ឆ្នាំ ដែល​ទៅ​តាម​ឪពុកម្ដាយ​ធ្វើ​ការងារ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ប្រឈម​មុខ​ជួប​គ្រោះ មិន​ចេះ​អក្សរ​នៅ​ពេល​អនាគត ព្រោះ​ពួកគេ​ភាគច្រើន​មាន​អាយុ​ជិត ១០​ឆ្នាំ​ទៅ​ហើយ នៅ​មិន​បាន​ចូល​សាលារៀន​ដូច​កូន​អ្នក​ដែល​មាន​ជីវភាព​ធូរធារ នៅ​កម្ពុជា​នោះ​ឡើយ។

តើ​មូលហេតុ​អ្វី​បានជា​ឪពុកម្ដាយ​ចាំបាច់​យក​កូន​ទៅ​ធ្វើ​ការ​ជាមួយ ដោយ​មិនបាន​ឲ្យ​រៀន​សូត្រ​បែបនេះ?

តាំងពី​ម៉ោង ៧​ព្រឹក ទល់​ព្រលប់​ស្ទើរ​រៀងរាល់ថ្ងៃ ក្រុម​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ទីក្រុង​បាងកក​ភាគច្រើន ពួកគេ​ហាក់​មិន​បាន​យកចិត្តទុកដាក់​រឿង​ការអប់រំ ប្រៀនប្រដៅ​ដល់​កូនៗ របស់​ពួកគេ​នោះ​ទេ ដោយ​ឪពុក​ចេញទៅ​ធ្វើ​ការ​បាត់ ចំណែក​ឯ​ម្ដាយ​ក៏​ទៅ​ធ្វើការ​ដោយ​ខ្លួន ហើយ​ទុក​កូន​របស់​ពួកគេ ឲ្យ​រស់នៅ​ឯកោ​តាម​យថាកម្ម​នៅ​ក្នុង​ផ្ទះ​ដែល​មាន​បន្ទប់​តូច ធ្វើ​ពី​ស័ង្កសី​មើលថែ​ដោយ​ខ្លួនឯង។

កំពុង​សម្រាក​នៅ​ក្នុង​បន្ទប់​ស្នាក់នៅ​ជាមួយ​ប្រពន្ធ និង​កូន​តូច ២​នាក់ ក្នុង​បន្ទប់ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ លោក ព្រឹម វ៉ាន់ស៊ី រៀបរាប់​ក្នុង​ទឹកមុខ​ស្រពោន​ថា លោក​មាន​ស្រក​កំណើត​នៅ​ខេត្ត​បន្ទាយមានជ័យ ហើយ​មក​ធ្វើ​ការងារ ជា​កម្មករ​សំណង់​ជាមួយ​ប្រពន្ធ និង​កូន​តូច​២​នាក់ នៅ​ទីក្រុង​បាងកក ជាង ៩​ខែ​ហើយ ដោយ​បាន​ប្រាក់​ឈ្នួល ៣២០​បាត ឬ​ប្រមាណ ៤​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ។

បុរស​សម្បុរ​សណ្ដែកបាយ​វ័យ ៣២​ឆ្នាំ​រូប​នេះ បន្ថែម​ដោយ​សម្ដី​មួយៗ​ថា មូលហេតុ​ដែល​លោក​នាំ​ប្រពន្ធ និង​កូនៗ​មក​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយសារ​ជីវភាព​ក្រីក្រ ហើយ​ជំពាក់​ប្រាក់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ជាង ២​ពាន់​ដុល្លារ​អាមេរិក។ លោក​បន្ថែម​ទៀត​ថា សព្វថ្ងៃ​លោក​ធ្វើ​ការងារ​សន្សំ​ប្រាក់​យក​សង​គេ​ជិត​អស់​ហើយ នៅ​សល់​តែ​ជាង​២​ម៉ឺន​បាត ឬ​ប្រមាណ​៦០០​ដុល្លារ​ទៀត​អស់​ហើយ។លោក​អះអាង​ទៀត​ថា អំឡុង​ពេល​ធ្វើការ​នៅ​ប្រទេស​ថៃ គឺ​កូន​របស់​លោក​មិនបាន​ចូល​សាលារៀន​នោះ​ទេ ហើយ​លោក​ក៏​ព្រួយបារម្ភ​ពី​អនាគត​របស់​ពួកគេ​ដែរ តែ​លោក​ថា មិន​ដឹង​ធ្វើ​យ៉ាង​ណា​ព្រោះ​ជីវភាព​ក្រីក្រ ទើប​បង្ខំចិត្ត​មក​រស់នៅ​ស្រុក​គេ។ «»

លោក ព្រឹម វ៉ាន់ស៊ី មាន​កូន​ប្រុស​ចំនួន ២​នាក់ ពួកគេ​ទៅ​នៅ​ជាមួយ​ឪពុកម្ដាយ ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ទាំងអស់​គ្នា កូន​ទី​១ អាយុ​ប្រហែល ៣​ឆ្នាំ និង​កូនប្រុស​ច្បង​អាយុ ៩​ឆ្នាំ។ ខណៈ​ដែល​ឪពុកម្ដាយ​ទៅ​ធ្វើ​ការ​អស់ កុមារ​ទាំងនោះ​តែង​នាំគ្នា​រត់​ប្រឡែង​លេង ជាមួយ​កុមារ​ដទៃ​ទៀត​នៅ​តាម​មាត់​ផ្លូវ​ក្នុង​ទីក្រុង​បាងកក​យ៉ាង​សប្បាយ ដោយ​មិន​គិត​ពី​អ្វី​ទាំងអស់។

ចំណែក ពលករ​ដែល​ត្រូវជា​ម្ដាយ​របស់​កុមារ​ទាំង ២​នាក់ អ្នកស្រី ផង់ សៅរី ថ្លែង​ថា អ្នកស្រី​ក៏​អាណិត​កូនៗ​ដែរ ក៏ប៉ុន្តែ​គ្មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​ទៅ​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ប្រទេស​ថៃ​ទេ ព្រោះ​នៅផ្ទះ​ឯ​ស្រុកកំណើត​គ្មាន​ការងារ​ធ្វើ ហើយ​ម្យ៉ាង​ជំពាក់​លុយ​គេ​ច្រើន​គ្មាន​ប្រាក់​សង​គេ ទើប​មក​រស់នៅ​ប្រទេស​គេ​មួយ​រយៈ។ ស្ត្រី​សម្បុរ​ស្រអែម​វ័យ ៣០​ឆ្នាំ​រូប​នេះ បន្ថែម​ថា អ្នកស្រី​ចេញពី​បន្ទប់​ទៅ​ធ្វើ​ការ បែក​ពី​កូន​តាំងពី​ម៉ោង ៧​ព្រឹក រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់ នៅ​ពេល​សម្រាក​ហូប​បាយ​ថ្ងៃ ទើប​ត្រឡប់​មក​វិញ​ម្ដង។ ប៉ុន្តែ អ្នកស្រី​អះអាង​ថា អំឡុង​ពេល​ពួកគាត់​ធ្វើការ​នោះ ប្រមាណ ២​ម៉ោង​អ្នកស្រី​ក៏​បាន​ឆ្លាស់​គ្នា​ជាមួយ​ប្ដី​របស់​គាត់​ទៅ​មើល​កូន​ម្ដងម្នាក់ ព្រោះ​ខ្លាច​ពួកគេ​មាន​បញ្ហា​អ្វី នឹង​អាច​ជួយ​ពួកគេ​បាន​ទាន់​ពេល។ «»

ស្រដៀង​គ្នា​នេះ​ដែរ ពលករ​មកពី​ខេត្ត​បន្ទាយមានជ័យ​ម្នាក់ទៀត អ្នកស្រី ផង់ យក់ រៀបរាប់​ថា អ្នកស្រី​មាន​កូន​ស្រី​ម្នាក់​អាយុ ៧​ឆ្នាំ​ហើយ ដោយ​នាង​បាន​នាំ​កូន​មក​រស់នៅ​ជាមួយ​អំឡុង​ពេល​ធ្វើ​ការងារ នៅ​ទីក្រុង​បាងកក​ដែរ ម្យ៉ាងទៀត​កូន​អ្នកស្រី​មិន​បាន​ចូល​សាលារៀន​ទេ។ ស្ត្រី​វ័យ ២៥​ឆ្នាំ​រូប​នេះ បន្ត​ថា មូលហេតុ​ដែល​នាំ​កូន​មក​ជា​មួយ ព្រោះ​នៅផ្ទះ​គ្មាន​អ្នក​មើលថែ ដូច្នេះ​ទើប​សម្រេច​នាំ​កូន​មក​នៅ​ជាមួយ​ប្រសើរ​ជាង​ទុក​កូន​ចោល​គ្មាន​អ្នកមើល។ «»

ផ្ទះ​ដែល​ក្រុម​ពលករ​ស្នាក់​នៅ ធ្វើការ​ក្នុង​ប្រទេស​ថៃ​នោះ គឺ​ធ្វើ​ពី​កំណាត់ឈើ ចន្ទល់​សល់ ពី​ធ្វើ​សំណង់ ក្នុង​ទំហំ​ទទឹង​ប្រមាណ ៣​ម៉ែត្រ និង​បណ្ដោយ ៣​ម៉ែត្រ ប្រក់​ដំបូល​ស័ង្កសី ដោយមាន​បន្ទប់​ជាប់ៗ​គ្នា មាន​ប្រមាណ ៤០​បន្ទប់ ចែកចេញ​ជា ៣​ជួរ ទល់មុខ​គ្នា ដោយ​ទុក​ចន្លោះ​ផ្លូវ​ដើរ​កណ្ដាល​ប្រមាណ ១​ម៉ែត្រ​កន្លះ។ រីឯ​នៅ​ខាងមុខ​បន្ទប់​នីមួយៗ យើង​ឃើញ​មានការ​ដាក់​ហាល​ខោអាវ​រយីងរយោង របស់​ពួកគាត់​រៀងៗ​ខ្លួន។ ក្នុង​ចំណោម​នោះ មាន​ពលករ​ខ្មែរ​ប្រមាណ ៧០​នាក់ ហើយ​ពួកគាត់​ភាគច្រើន​មកពី​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង ក្នុង​នោះ​យើង​ឃើញ​មាន​កុមារ​អាយុ​ចន្លោះ​ពី ៦​ឆ្នាំ ទៅ​១០​ឆ្នាំ ប្រហែល​ជិត ១០​នាក់ ហើយ​ពួកគេ​មួយ​ចំនួន​បាន​មក​រស់នៅ​ជាមួយ​អាណាព្យាបាល​ជាង ២​ឆ្នាំ​ក៏​មាន គឺ​ពុំបាន​ទៅ​រៀន​សូត្រ​ដូច​កូន​អ្នកស្រុក នៅ​ឯ​ខាងក្នុង​ប្រទេស​នោះ​ទេ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា លើកឡើង​ថា ករណី​ពលករ​នាំ​កូន​ទៅ​រស់នៅ​ខណៈ​ពេល​ធ្វើការ​នៅ​ប្រទេស​ថៃ​នេះ ជា​រឿង​មិនល្អ​ឡើយ ព្រោះ​ពួកគេ​ប្រឈម​នឹង​ជួប​ការ​មិន​ចេះ​អក្សរ និង​គ្មាន​អនាគត។

លោក ស៊ុំ ច័ន្ទគា បន្ថែម​ថា កាលណា​កុមារ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី របស់​ជាតិ​មិនបាន​រៀន​សូត្រ​ជាច្រើន​នាក់ និង​ជះឥទ្ធិពល​អាក្រក់​នៅ​ក្នុង​សង្គមជាតិ នាំ​ឲ្យ​អភិវឌ្ឍន៍​រីក​ចំរើន​ទៅ​មុខ​យឺត។ «»

សព្វថ្ងៃ​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ មាន​ជាង ១​លាន់​នាក់។ លោក ស៊ុំ ច័ន្ទគា ប៉ាន់​ប្រមាណ​ថា សព្វថ្ងៃ​កុមារ​ដែល​ទៅ​រស់នៅ​ជាមួយ​ឪពុកម្ដាយ ខណៈ​ពួកគេ​ធ្វើ​ការងារ នៅ​ប្រទេស​មួយ​នេះ​មាន​រាប់​ពាន់​នាក់ ដោយ​ភាគច្រើន​មិនបាន​ចូល​សាលារៀន​ឡើយ៕

គ្រួសារ​លោក ព្រឹម វ៉ាន់ស៊ី និង​កូន​តូច ២នាក់ នៅ​ក្នុង​បន្ទប់​សង់​ពី​កំណាត់ឈើ នា​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។


សកម្មភាព​ពលករ​ខ្មែរ​ធ្វើ​ការងារ​សំណង់ នា​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ RFA RFA 

កូនៗ​របស់​ពលករ​ខ្មែរ​កំពុង​រត់​លេងតាម​ផ្លូវ នា​ទីក្រុង​បាងកក ប្រទេស​ថៃ បន្ទាប់​ពី​ឪពុកម្ដាយ​ទៅ​ធ្វើ​ការងារ​សំណង់ កាល​ពី​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ RFA RFA 

ប្រភព ៖ វិទ្យុអាស៊ីសេរី

No comments:

Post a Comment